ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​អ្នក​មាន​ប្រាក់​គួរ​ធ្វើកា​រវិន​យោគ​ជាមួយ​ក្រុមហ៊ុន​ណា​ដែល​មាន​អាជ្ញាប័ណ្ណ​ជាមុន ទើប​ដំណើរការ​ទទួលបាន​ជោគជ័យ​

(​ខេត្ត​កំពត​)៖ អគ្គនាយករង​នៃ គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ដល់​សាធារណៈជន និង​វិនិយោគ​គិនថា ប្រសិនបើ​មាន​បំណង់​ចង់​ប្រើប្រាស់​សាច់ប្រាក់​នៅសល់​របស់ខ្លួន​ទៅ​លើ​ឧបករណ៍​ថ្មី ដូចនិ​ស្សន្ទ ឬ មូលប​ត្រ សូម​ធ្វើ​ការជ្រើសរើស​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ណា​ដែល​មាន​ការអនុញ្ញាត និង​ផ្តល់​អាជ្ញាប័ណ្ណ​ជាមុន​ដោយ គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា ដើម្បី​កាត់បន្ថយ​នូវ​ហា​នី​ភ័យ​ឲ្យនៅ​ទាប​បំផុត​។

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក សុខ ដា​រ៉ា អគ្គនាយករង នៃ​គណៈកម្មាធិការ​មូល​ប​ត្រ​កម្ពុជា ក្នុង​សិក្ខាសាលា​ស្តីអំពី​”​អ្វី​ជា​ការជួញដូរ​ឧបករណ៍និស្ស​ន្ទ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​”​ដែល​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូឌាន ដេរី​វេទីវ​អ៊ិច​ឆេង ឯ​.​ក​(Cambodian Derivatives Exchange Co.,LTD.- CDX ) កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ឯ​សណ្ឋាគារ​មិត្តភាព ខេត្ត​កំពត​។​

​លោក​បាន​បន្តទៀតថា កន្លងមក​មាន​ជន​ខិលខូច​មួយចំនួន តែងតែ​ឃោសនា​ដោយផ្ទាល់ និង​ដោយ​ប្រយោល ឲ្យ​សាធារណៈជ​នទៅ​ធ្វើ​ការវិនិយោគ ដាក់​ប្រាក់​ជាមួយ​ក្រុមហ៊ុន​របស់​ពួកគេ ដោយ​ពួកគេ​ប្រើ​ពាក្យ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ​ដូចជា ឧបករណ៍និស្ស​ន្ទ គម្រោង​វិនិយោគ​រួម​ជា​ដើម បណ្តាល​ឲ្យ​សាធារណៈជន និង​អ្នកវិនិយោគ​ខាតបង់​ថវិកា ដោយសារ​ចាញ់​ការឃោសនា​ឆបោក​នោះ​។

​លោក​បាន​បញ្ជាក់ទៀតថា ឧ​ករណ៍និ​ស្សន្ទ ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ ដើម្បី​បញ្ជ្រាប​ចំណេះដឹង ទៅ​ដល់​សាធារណៈជន​ក៏ដូចជា​វិនិយោគិន ឲ្យ​យល់​ដឹង​ថា​តើ គួ​តែ​ធ្ចើ​ការវិនិយោគ​ទៅលើ ឧបករណ៍និស្ស​ន្ទ នឹង​ក្រុមហ៊ុន​មួយណា ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​ផ្ទាល់ និង​ចៀសវាង​ការវិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​ដែល​មិន​ទទួលបាន​អាជ្ញាប័ណ្ណ​/​ការអនុញ្ញាត​ស្របច្បាប់​ជាមុន​ពី​ខេត្ត​កំពត គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.)​។

​ដោយឡែក លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន​ក្រុមហ៊ុន ខេ​ម​បូឌាន ដេរី​វ៉េ​ទីវ អ៊ិច​ឆេង​បាន​លើកឡើង​ថា (​ស៊ី​ដី​អ៊ិច​)​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ តាំងពី​ឆ្នាំ ២០១៦ ហើយ​ក្រុមហ៊ុន​នេះ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់ និង​បាន​សហការ​ជាមួយ គ​.​ម​.​ក ពង្រីក​ការផ្សព្វផ្សាយ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។ ក្រុមហ៊ុន​នេះ​នឹង​ធ្វើ​ការកៀងគរ ក្រុមហ៊ុន​វិនិយោគ​ធំ​នៅ​ជុំវិញ​ពិភពលោក​ឲ្យមក​វិនិយោគ​នៅ​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!