ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​ស្លឹក​ចាក​បឹង​ហ្គា​ឡូ នៅ​ខេត្ត​កំពត កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង

(​ខេត្ត​កំពត​)៖ បច្ចុប្បន្ន​ខេត្ត​កំពត មាន​កន្លែង​ផ្តល់​សេវា​ស្នាក់នៅ ចំនួន ២២៤​កន្លែង ក្នុងនោះ​សណ្ឋាគារ ១៣​កន្លែង​, ផ្ទះសំណាក់ ១៦៩​កន្លែង​, បឹង​ហ្គា​ឡូ​៤១​កន្លែង សរុប​ចំនួន ៣២២០​បន្ទប់​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​។ ដោយឡែក​ក្នុង​ចំណោម​បឹង​ហ្គា​ឡូ​៤១​កន្លែង ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​សម្លឹង​ឃើញ​“ ស្លឹក​ចាក​បឹង​ហ្គា​ឡូ​” ថា​សក្តិសម និង​ស្រស់ស្អាត​បំផុត សម្រាប់​ឲ្យ​ពួកគេ មក​សម្រាក ល​ម្ហែ ជួបជុំ មិត្តភក្តិ ក្រុមការងារ និង​ក្រុមគ្រួសារ​ផងដែរ​។

​ទាក់ទង​នឹង​ដំណើរ​កំសាន្ត​លើ​ទឹកដី​ខេត្ត​កំពត លោក​សុភ័ក្ត្រា ដែល​រស់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់ឲ្យដឹង​ថា ខេត្ត​កំពត​មាន​បឹង​ហ្គា​ឡូ​ស្អាតៗ​ជាច្រើន ដែល​រូបលោក​ធ្លាប់​សម្រាក ប៉ុន្តែ​ពេល​មកដល់​ស្លឹក​ចាក​បឹង​ហ្គា​ឡូ ហាក់​មាន​អារម្មណ៍​ប្លែក​គេ និង​ស្រស់ស្រាយ ភ្លេច​ទុក្ខ​កង្វល់​ទាំងពួង ព្រោះ​នៅ​ទីនេះ​មាន​ទេសភាព​បៃតង មាន​ស្ពានឈើ​ធ្វើដំណើរ​នៅក្រោម​ម្លប់ដើ​មចាក​ខ្ពស់ៗ សម្រស់​ដងព្រែក​ដ៏​ស្រស់ត្រកាល ពិសេស​ពេល​ថ្ងៃ​រះ និង​ពេល​ថ្ងៃ​លិច​លើ​កំពូលភ្នំ​ចាំង​ឆ្លុះ​នឹង​ផ្ទៃ​ទឹក​ព្រែក​គឺ​ពិតជា​ស្អាត​ណាស់​។​

​ក្រៅពី​ទេសភាព​ល្អ​ឥតខ្ចោះ ទី​នេះ​ក៏​មាន​ឆ្នេរ​ខ្សាច់ កន្លែង​អាំង​សាច់​ជាប់​មាត់ទឹក និង​មាន​បន្ទប់​គេង​មាន​រចនាបទ​តាម​បែប​បុរាណ ប៉ុន្តែ​បំពាក់​សម្ភារៈ​ទាន់សម័យ​នៅ​ខាងក្នុង និង​មាន​សេវាកម្ម​ល្អ​។

​ចំណែក​លោក ឈួ វង្ស​ជីវិន មក​ពី​រាជធានី​ភ្នំពេញ​ដែរ បាន​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ដែរ​ថា ទីនោះ​ពិតជា​កន្លែង​ដ៏​ស្រស់ស្អាត​ជាង​អ្វីដែល​លោក​គិត​។ បឹង​ហ្គា​ឡូ​នេះ​មិន​ត្រឹមតែ​ផ្សារភ្ជាប់​ជីវិត​រស់នៅ​របស់​មនុស្ស​ជាមួយ​នឹង​ធម្មជាតិ​ទេ តែ​ហាក់ដូច​កំពុង​បង្ហាញ​ប្រាប់​យ៉ាងច្បាស់​ថា ធម្មជាតិ​នឹង​មនុស្ស​ពិតជា​មិន​អាច​ខ្វះ​គ្នា​បាន​។​

​កន្លែង​នេះ​មាន​ផាសុខភាព មាន​ប៉ម​បី​ជាន់​សម្រាប់​អង្គុយ​កម្សាន្ត មាន​ស្ពានឈើ​ឆ្លងកាត់​ព្រែក​ចាក ស្ពានឈើ​រាប់រយ​ម៉ែត្រ​សម្រាប់​ដើរ​តម្រង់​ទៅ​កាន់​បន្ទប់​បឹង​ហ្គា​ឡូ​វ​និមួយៗ និង​សម្រាប់​ដើរ​លំហែរ​គយគន់​ទេសភាព​ព្រៃ​ចាក អង្គុយ​ប៉ម​ស្រូប​យក​ខ្សល់អាកាស​បរិសុ​ទ្ធ ដែល​បក់​ពី​តំបន់ភ្នំ​ផងដែរ​។​

​ម្ចាស់ ស្លឹក​ចាក​បឹង​ហ្គា​ឡូ លោក​ទិត្យ សុវណ្ណ បាន​ប្រាប់​ឲ្យដឹង​ដែរថា នៅក្នុង​គម្រោង​ស្លឹក​ចាក​បឹង​ហ្គា​ឡូ អំឡុង​ពេល​អនាគត នឹង​ក្លាយទៅជា រី​ស៊ត និង​ស្ប៉ា ប៉ុន្តែ​បច្ចុប្បន្ន​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ស្នាក់នៅ​ជា​ជំ​ហ៊ាន​ដំបូង​សិន​។​លោក​ថា ក្រោយ​ពេល​ចាប់ផ្តើម​សាងសង់​អស់​រយៈពេល​៩​ខែ គឺ​សម្រេច​បាន​បឹង​ហ្គា​ឡូ​ចំនួន​១៥ ហើយ​នឹង​បន្ត​សាងសង់​បឹង​ហ្គា​ឡូតា​ម​មាត់​ព្រែក កន្លែង​ស្ប៉ា យ៉ូ​ហ្គា កន្លែង​ប្រជុំ និង​កន្លែង​ភោជនីយដ្ឋាន​តាម​មាត់​ព្រែក និង​រៀបចំ​ជា​ឆ្នេរ​តាម​មាត់​ព្រែក​ផងដែរ នៅ​ក្នុង​ទំហំ​ដី​ប្រមាណ​បួន ហិកតា​កន្លះ ដែល​មាន​ស្ពានឈើ​សម្រាប់​ដើរ​នៅក្នុង​ព្រៃ​ចាក ប្រវែង​៧៥០​ម៉ឺត្រ​។​

​ស្របពេល​ដែល​កន្លែង​ទេសចរណ៍​ដ៏​សំបូរបែប​ដូចខាងលើ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ី​ណុល បាន​ប្រាប់ឲ្យដឹង​ថា វិស័យ​ទេសចរណ៍​របស់​ខេត្ត​កំពត​មាន​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ដោយ​មាន​កន្លែង​ផ្តល់​សេវា​ស្នាក់​នៅ​ចំនួន ២២៤​កន្លែង ក្នុងនោះ សណ្ឋាគា ១៣​កន្លែង​, ផ្ទះសំណាក់ ១៦៩​កន្លែង​, បឹង​ហ្គា​ឡូ​៤១​កន្លែង សរុប​មាន​ចំនួន ៣២២០​បន្ទប់ ប៉ុន្តែ​ក្នុង​ចំណោម​បឹង​ហ្គា​ឡូ​ទាំងអស់ ស្លឹក​ចាក​បឹង​ហ្គា​ឡូ​វ​ទាក់ទាញ​ជាងគេ ទោះ​ទើប​បើក​ដំណើរការ​បម្រើសេវា​។ លោក​បាន​បន្តថា ពេល​ស្ថាបនា​រួចរាល់ លោក​ប្រធាន​មន្ទីរ រំពឹងថា ពិតជា​មាន​ភ្ញៀវ​មក​កម្សាន្ត​កាន់តែច្រើន​ថែម​ទៀត ហើយ​កន្លែង​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​ថ្មី​ថែម​ទៀត សម្រាប់​ខេត្ត​កំពត​។​

​សូមបញ្ជាក់​ថា ដើម្បី​ទៅ​ដល់​ស្លឹក​ចាក​បឹង​ហ្គា​ឡូ ត្រូវ​ធ្វើដំណើរ​ពី​ផ្សារ​សាមគ្គី​កំពត ឆ្ពោះ​ទៅ​ស្ពាន​ថ្មី ពេល​ដល់​គល់​ស្ពាន​បត់​ទៅ​ស្តាំ​ដៃ បន្តដំណើរ រហូត​ដល់​ឃើញ​ក្លោងទ្វារ​វត្ត​ទឹក​វិល រួច​ចូល​តាម​ក្លោងទ្វារ សរុប​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ទីតាំង​ស្ថិត ក្នុង​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!