ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស និមន្ដ​ដឹកនាំ​មន្ដ្រី​សង្ឃ ចូលរួម​ពិធី​បង្សុកូល​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះ​សពព្រះ​ពុទ្ធវង្ស​ឯម ភឿង​ព្រះ​មេគណ​ខេត្តកំពត​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១០​ខែ​កញ្ញា ឆ្នាំ​២០១៩ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម​ព្រះរាជ​ដំណេី​រដោយ សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ សម្តេច ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​ស​ង្ស​រាជធានី​ភ្នំពេញ​គ្រប់​ឋានានុក្រម បង្សុកូល​ប្រគេន​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង ព្រះ​មេគណ​ខេត្ត​កំពត​។

​បាន​អញ្ជើញ​ជា​កិត្តិយស ទទួល​នូវ​ព្រះរាជ​ដំណេីរ​សម្តេច​នា​ឱកាស​នោះ​ដែរ​ដោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត លោក នាក់ សំបូរ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​និង​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក សមណ​សិស្ស ប្រជា​ពុទ្ធបរិស័ទ​ប្រមាណ​៣០០​អង្គ​/​នាក់​។​

​មាន​ព្រះរាជបន្ទូល​សំណេះសំណាល​
​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស​ព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​រម្លឹក​ពី​ប្រវត្តិ​នៃ​ស្នា​ព្រះហស្ត​ដ៏​ធំធេង​មិនអាច​បំភ្លេច​បាន​ក្នុង​បុព្វហេតុ​សកម្មភាព​បម្រើ​ព្រះពុទ្ធ​សាសនា​របស់​ព្រះ​សព​ព្រះ​ពុទ្ធវង្ស​ឯម ភឿង​ព្រះ​មេគណ​ខេត្ត​កំពត​កន្លងមក​។​

​នៅក្នុង​ឱកាស​នៃ​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស​និង​ប្រតិភូ​សង្ឃ​រួម​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ទាំងអស់​បាន​សំដែង​នូវ​សមាណចិត្ត​ដើម្បី​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​បងប្អូន​សាច់​ញ្ញាត​និង​សូម​គោរព​វិញាណក្ខន្ធ​ឧទ្ទិស​បួងសួង​កុសលផល​បុណ្យ​ព្រះ​ពុទ្ធវង្ស ឯម ភឿង សូម​អោយ​ព្រះអង្គ​បាន​និមន្ត​ទៅកាន់​សុគតិភព​កុំបី​អាក់ខាន​ឡើយ​។​

​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស បាន​មាន​ព្រះរាជបន្ទូល​ចាត់ទុក​ការទទួល​អនិច្ចធម្មរ​បស់​ព្រះ​ពុទ្ទវង្ស ឯម ភឿង គឺជា​ការបាត់បង់​នូវ​ធនធាន​ដ៏​ឆ្នើម​និង​ធំធេង​មួយ​ព្រះអង្គ លើ​ការដឹកនាំ​ក្នុង​វិស័យ​ពុទ្ធចក្រ ដែល​ពោរពេញ​មួយ​ព្រះជន្ម​ព្រះអង្គ​របស់​ព្រះពុទ្ធ​វង្ស​ឯម ភឿង​បាន​សាង​ព្រះ​ផ្នួស​បូជា​លះបង់​ព្រះកាយ​ដើម្បី បម្រើ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ដ៏​រុងរឿង​និង​សង្គមជាតិ​យើង​។ ព្រះអង្គ​ព្រះ​ពុទ្ធវង្ស ឯម ភឿង​តែង​បាន​បំពេញ​នូវ​ស្នា​ព្រះហស្ត​ជាច្រើន​ក្នុង​ការដឹកនាំ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ បើ​ទោះបី​ព្រះអង្គ​បាន​និមន្ត​អនិច្ចធម្ម​បាត់​រូប​ព្រះកាយ​ទៅ​ហើយ​ក៏​ពិតមែន ប៉ុន្តែ​ព្រះអង្គ​តែង​បាន​បន្សល់ទុក​នូវ​សមិទ្ធផល​ស្នា​ព្រះហស្ត​ព្រះអង្គ​ជា​ច្រើន​ធ្វើអោយ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ក្នុង​ឋានានុក្រម​និង​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​រូប​គ្រប់​មជ្ឈដ្ឋាន​តែងតែ​នៅ​នឹករលឹក​សោកស្ដាយ​ស្រណោះ​អាឡោះអាល័យ​ក្នុង​ចិត្ត​ជា​និច្ច ចំពោះ​ព្រះអង្គ​ដែល​មួយ​ព្រះជន្ម​ព្រះអង្គ​តែង​បាន​ជួយ​បម្រើ​ក្នុង​ព្រះពុទ្ធសាសនា​និង​សង្គមជាតិ​ជាច្រើន​ឥត​គណនា​។​

​ជាមួយ​និង​ការ​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំងឡាយ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស​ក៏បាន​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួងព្រះ​វិញាណក្ខន្ធ​ព្រះ​សព​ព្រះ​ពុទ្ធវង្ស ឯម ភឿង ឲ្យបាន​និមន្ត​ទៅកាន់​ទីឋានប​រម​សុខ​កុំបី​អាក់ខាន​ឡើយ​។​ក្នុងឱកាស​នោះ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស​ក៏បាន​នាំមក​នូវ​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ក្នុង​កម្ម​ពិធី​នេះ ចំនួន​១៤​លាន​៤​សែន​រៀល​ផងដែរ​។​

​សូមបញ្ជាក់​ថា​ព្រះអង្គ​ព្រះ​ពុទ្ធវង្ស ឯម ភឿង បានទទួល អនិច្ចធម្ម​នៅ​ថ្ងៃទី​១៨​ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៨១​ព្រះវស្សា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!