ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ ហ៊ុន សែន អង្គស្នួល ជា​សាធារណៈ​

​ខេត្ត​កណ្ដាល ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ ហ៊ុន សែន អង្គស្នួល ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ក្រោម​អធិបតីភាព​ឯកឧត្តម ប្រា ក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូមបញ្ជាក់​ថា ដោយ​ផ្សារ​មាន​ការលក់ដូរ​កាន់តែ​ច្រើនឡើងៗ និង​មាន​វ័យ​ចំណាស់ តូប​ទាំងអស់​មាន​ការ​ទ្រុឌទ្រោម និង​មិន​មាន​ប្រព័ន្ឋ​លូ​ត្រឹមត្រូវ ជាហេតុ​ធ្វើអោយ​មាន​ភក់ជ្រាំ និង​សំរាម ក្លិន​មិនល្អ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីនោះ ទើប​ប្រជាពលរដ្ឋ​បាន​ស្នើរ​សុំ​សាងសង់​ផ្សារ​ជា​ថ្មី​ទៅ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា តាមរយះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សែម សុវណ្ណនី អគ្គនាយក នៃ​មជ្ឍមណ្ឌល​កងកម្លាំង​រក្សា​សន្តិសុ​ខ បោសសំអាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ពើក​។ ក្រោយពី​ទទួលបាន​សំណើរ របស់​ប្រជាពលរដ្ឋ​ខា​លើ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​លើ​សំណើរ និង​ចាត់តាំង​អោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សែម សុវណ្ណនី បញ្ជូន​កងវិស្វកម្ម សំណង់​របស់​មជ្ឍមណ្ឌល​ជាតិ​ចុះ​ពិនិត្យ សិក្សា និង​សាងសង់​ផ្សារ​នេះ ជា​ពីរ​ជំ​ហ៊ាន ដែល​ជំ​ហ៊ាន​ទី​១​ចំណាយ​ថវិកា​អស់​ចំនួន​១២០០០​ដុល្លា និង​ជំ​ហ៊ាន​ទី​២​សាងសង់​ផ្សារ​ទំហំ​២២.៨​ម៉ែត្រ​គុណ​២៦​ម៉ែត្រ ដែល​មាន​ផ្ទៃ​បាត​ខាងក្រោម​ចាក់​បេតុង​លើក​កំពស់​០.៥​ម៉ែត្រ​ពី​ដី និង​ផ្នែក​ខាងលើ​ចាក់​សសរ​បេតុង ប្រក់​ដំបូល​ស័ង្កសី រួច​ជា​ស្ថាពរ នៅ​ចុង​ខែ​វិច្ជិកា ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​៤៨៧០០​ដុល្លា​។​ដោយឡែក​តូប​នៅក្នុង​ផ្សារ​គឺ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​បាន​សាង់សង់​ផ្ទាល់​រៀងៗ​ខ្លួន ដែល​មាន​តូប​សរុប​មាន​ចំនួន​៤៦​តូប សាងសង់​រួចរាល់ ។​

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!