ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ កំបូល បឹង​កេងកង និង ចំការមន ចូលកាន់​តំណែង​ជា​ផ្លូវការ​!

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ព​ញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ចំនួន​៣​រូប ក្នុងនោះ​មាន មេបញ្ជាការ​ខណ្ឌ​កំបូល និង បឹង​កេងកង ដែល​ជា​ខណ្ឌ​ទើបនឹង​បង្កើត​ថ្មី និង​មេ​បញ្ជារ​ការ​ខណ្ឌចំការមន ឱ្យ​ចូល​កាន់តំណែង ជា​ផ្លូវការ និង​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជំបិណ្ឌ ខាងមុខ​នេះ​ផង​ដែរ​។​

​មេបញ្ជាការ​ខណ្ឌ​ទាំង​បី​រួមមាន​៖
១- លោក​វរសេនីយ៍ឯក ឃួន សំអុល ត្រូវបាន​ផ្លាស់ប្តូរ​ពី​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌចំការមន ទៅ​ជា​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​(​ខណ្ឌ​បង្កើត​ថ្មី​)​។​
២- លោក​វរសេនីយ៍ឯក ភួង សុភ័ក្ត្រ នាយរង​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌចំការមន​។​
៣- លោក​វរសេនីយ៍ត្រី សៀង ចាន់ថុល មេបញ្ជាការរង​ខណ្ឌ​សែន​សុខ ត្រូវបាន​តែងតាំង​ជា មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​កំបូល (​ខណ្ឌ​បង្កើត​ថ្មី​)​។​
​ថ្លែង​ក្នុង​ពិធី​នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានមតិ​សំណេះសំណាល​ជាមួយ​សមាជិក ក្នុង​អង្គពិធី​ទាំងមូល និង​បាន​លើកឡើង​ពី​ការខិតខំ​របស់​កងកម្លាំង ក្នុង​ការអនុវត្ត គោលនយោបាយ «​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​» ឲ្យបាន​កាន់តែ​ល្អប្រសើរ និង​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀប​រយ​ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ធ្វើឲ្យ​សង្គម​ជាតិ ប្រកប​ដោយ​ភាពសុខសាន្ត ព្រមទាំង​បាន​ណែនាំ និង​ក្រើនរំលឹក នាយ​អាវុធហត្ថ​ដែល​ទើប​តែងតាំង និង​ផ្លាស់ប្តូរ​មុខងារ ត្រូវតែ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​បន្ថែមទៀត ហើយ​ត្រូវ​តែ​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​តែមួយ មិន​ត្រូវ​បែងចែក​បក្ខពួកនិយម​នោះឡើយ​។​

​ព្រម​ជាមួយ​គ្នា​នោះ បន្ទាប់ពី​ពិធី​ប្រកាស​ចូល​កាន់តំណែង របស់​មេ​បញ្ជ​ការ កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​៣ និង​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជំបិណ្ឌ ត្រូវបាន​បញ្ចប់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បែងចែក​ភេសជ្ជៈ​ជាច្រើន​រយ​កែស ដែលជា​អំណោយ​របស់​សប្បុរសជន ជូន​ដល់​បណ្តា​អង្គភាព​ចំណុះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់ យក​ទៅ​ប្រើប្រាស់​ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​ខាងមុខ​នេះ​ផង​ដែរ​៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!