ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​លោក​វរសេនីយ៍ឯក​លឿង រដ្ឋា បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​! ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ÷​គ្រោះថ្នាក់​ចរាចរណ៍ ជា​ឃាតក​ដ៏​សាហាវ​លេខ ១ នៅ​កម្ពុជា​! ==> ​ពលរដ្ឋ​ថា ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ័ណ្ឌ​ជ្រោយចង្វា​ចុះបង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​មួយកន្លែង គ្រាន់តែ​បិទបាំង​ថ្នាក់លើ​តែប៉ុន្នោះ ! ==> លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ភ្លេចខ្លួន​ក្នុង​ការការពារ​ចំពោះ​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ==> លោក ណុប ចាន់ណា​រិន្ទ ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមការងារ សម្រង់​ព័ត៌មាន និង​ខ្លឹមសារ​អនុសាសន៍​សំខាន់ៗ របស់​សម្តេច​តេជោ ហ៊ុន សែន​ ==> ​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា ទើប​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា ==> លោក ឃួ​ង ស្រេង​៖ នៅ​ដើម​រដូវប្រាំង​ឆ្នាំ​២០២១ អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​បឹងទំពុន ធ្វើយ៉ាងណា​កុំឲ្យ​មាន​ការជន់​លិច​នៅ​ពេលខា​ង​មុខ​ទៀត ==> រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​៣ ==> ​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ អ្នក​ធ្វើ​ខុសច្បាប់​ត្រូវអនុវត្ត​តាម​ច្បាប់ កុំ​រត់​រក​អ្នកមានអំណាច​មក​ជួយ​អន្ដរាគមន៍​ ==> ​រថយន្ត ១០ គ្រឿង ត្រូវបាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម រថយន្ត ១០ គ្រឿង ត្រូវបាន ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​
0

លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​និង​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្ត​បាត់ដំបង បាន​បង្ហើប​ឲ្យដឹងថា រហូតមកដល់​ពេលនេះ​លោក ហុង សាវុធ ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ កំពុង​ប្រើ​អំណាច​និង​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ជាង​មុន​ទៅទៀត​។ ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បាន​អះអាង​ថា ទោះបី​ពួកគេ​ដឹក​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ហុង សាវុធ និង​បក្ខពួក​នោះទេ​។ ផ្ទុយ​ទៅ​វិញ​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ចូល​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ព្រោះ​ជា​ប្រភព​ចំណូល​របស់​ពួកគេ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ហុង សាវុធ ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ជា​មេ​គយ​ចល័ត​តំបន់​៤ ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ម្យ៉ាងទៀត​ការ​ដែល​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ យ៉ាង​សុខ​ស្រួល​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ផងដែរ​។ បញ្ហា​នេះ គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ខេត្ត​បាត់ដំបង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​យូរ​មក​ហើយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​លោក ហុង សាវុធ មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ហុង សាវុធ មាន​តួនាទី​ក្នុង​ការបង្ក្រាប​អំពើ​រត់ពន្ធ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ផងដែរ​ដូច្នេះ​ក្នុង​មួយ​ខែៗ​លោក ហុង សាវុធ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​អំពើ​ពុករលួយ​។ ប្រការ​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ហុង សាវុធ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បី​តែ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​លោក ហុង សាវុធ និង​បក្ខពួក​ពេល​កំពុង​តែ​សម្ងំ យក​ធ្វើ​មាន ធ្វើបាន និង​ហ៊ាន​ធ្វី​េ​អ្វី​ដែល​ខ្លួន​ចង់បាន​…៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!