ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឃុំ​បឹង​សាលា​ខាងជើង​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ប៉ាង ណាត ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ចូលរួម​បើក​វេទិកា​សាធារណៈ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដោយ​វេទិកា​ថ្នាក់​ជាតិ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​បញ្ចេញ​មតិយោបល់ ពី​សំណាក់ លោក អ៊ុម ស៊ី​ណាត ប្រធាន​គណបក្ស​ស្រុក និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រាច ព្រមទាំង​ក្រុម​ការងារ អាជ្ញាធរ​មូលដ្ឋាន និង​មាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​។​

​ក្នុង​វេទិកា​នេះ ក្រោយពី​លោក ស្រី អាន់ មេឃុំ​បឹង​សាលា​ខាងជើង ធ្វើ​របាយការណ៍​ស្វាគមន៍​រួចមក អង្គពិធី​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រឈម​ឬ​ផលប៉ះពាល់​ទាំងឡាយ​លើកឡើង​រាល់​ករណី​ទាំងឡាយ​កើតឡើង​នៅ​ចំពោះមុខ ដើម្បី​ងាយស្រួល​រក​ដំណោះស្រាយ​ជូន​។​

​ចំពោះ​រាល់​សំណូមពរ​ទាំងអស់ ដូចជា​ការស្នើ​សុំ​ផ្លូវ ករណី​ប្រឈម​នឹង​ការប្រើប្រាស់​អគ្គិសនី ការលិចលង់​ដំណាំ​កសិកម្ម​ផ្តើម​ដោយ​ជំនន់​ភ្លៀង ពិសេស​ការស្នើ​សុំឲ្យ​លោក​ប្រធាន​ក្រុម​ការងារ​ជួយ​ស្តារ​ប្រឡាយ បឹងបួរ​ក្នុង​ភូមិសាស្ត្រ​ខាងលើ ដើម្បី​ធ្វើ​ផ្លូវ​បណ្តោះ​ទឹក​ចេញ​ពី​កន្លែង​លិចលង់​។​

​ជុំវិញ​នឹង​ការរក​ដំណោះស្រាយ​រឿង​វិវាទ​បឹង​ឈូក​នេះ លោក​អ៊ុម ស៊ី​ណាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រាច បាន​លើកឡើង​ដោយ​សុំ​យក​ការដោះស្រាយ​ទំនាស់​បឹង​ឈូក​នេះ ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្រុក​វិញ ដោយ​មិន​ចាំបាច់​រំខាន​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ឡើយ​។​

​ជាមួយគ្នានេះដែរ មជ្ឈដ្ឋាន​ទូទៅ​កុំ​ពុង​ងឿងឆ្ងល់​ថា វេទិកា​ថ្នាក់ជាតិ​ទាំងមូល ហេតុម្តេច​តម្រូវ​ឲ្យ​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បញ្ចេញ​មតិយោបល់​ក្នុង​វេទិកា ជំនួស​រដ្ឋបាល​ស្រុក​បែប​នេះ​ទៅវិញ ឬ​មួយ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ជាប់រវល់​បំពេញ​បេសកកម្ម​អស់ហើយ​ឬ​យ៉ាងណា​?​។​

​សូមជម្រាបថា បើ​តាម​ការបកស្រាយរ​បស់ លោក ប៉ាង ណាត ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា វេទិកា​សាធារណៈ​នេះ ធ្វើឡើង គឺ​ស្រប​ទៅតាម​សំណូមពរ បញ្ហា​ប្រឈម ក្តីកង្វល់ និង​ផលប៉ះពាល់​នានា សម្រាប់​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​គ្មាន​លំអៀង ហើយ​ប្រធាន​អង្គប្រជុំ​ត្រូវតែ​ស្រាយ​បំភ្លឺ​រាល់​បញ្ហា​ពាក់ព័ន្ធ​ជាច្រើន​ដែល​កំពុង​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​។​ប៉ុន្តែ​បើ​បញ្ហា​ទាំងនោះ​គ្មាន​លទ្ធភាព​ដោះស្រាយ​ទើប​យក​បញ្ហា​នេះ​បញ្ជូនបន្ត​ទៅ​ថ្នាក់លើ ដើម្បី​សុំ​សេចក្តីសម្រេច សម្រាប់​អនុវត្ត​ជា​ក្រោយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!