ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងព័ត៌មាន បង្ហាញលទ្ធផលសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា ==> អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ==> រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ==> លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ==> នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ==> លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំកម្លាំងធ្វើការដើរល្បាតចល័តក៏បានប្រទះ ឃើញប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ចំនួន១៤នាក់ ធ្វើការទប់ឃាត់ពួកគាត់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ ==> កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ==> លោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ
0

​អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​បច្ចេកទេស​គុណភាព និង​ច្បាប់​សាងសង់​សំណង់​អាគារ​នានា ក្នុង​ខេត្ត​

​អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​បច្ចេកទេស​គុណភាព និង​ច្បាប់​សាងសង់​សំណង់​អាគារ​នានា ក្នុង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ លើ​ការងារ​គ្រប់គ្រង​សំណង់​អាគារ ដល់​ម្ចាស់​ក្រុមហ៊ុន​សំណង់​ក្នុង​ខេត្ត នា​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគ​រូ​នីយកម្ម​សំណង់ និង​សូរិយោដី​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ បច្ចេកទេស​គុណភាព និង​ច្បាប់​សាងសង់​សំណង់​អាគារ​នានា​ក្នុង​ខេត្ត​ឲ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់ ស្រប​តាម​បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់ នៅតាម​ការដ្ឋាន​សំណង់ នៅក្នុង​ខេត្ត និង​ពិនិត្យមើល​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ តាម​ការដ្ឋាន​សំណង់​។​

​លើស​ពី​នោះ​ទៅ​ទៀត លោក ផាន់ ចាន់​ធុល បាន​បន្ថែមថា ជា​ពិសេស​ត្រូវ​ណែនាំ ដល់​ម្ចាស់​ក្រុមហ៊ុន​សំណង់​ទាំងអស់ ឲ្យចូល​រួមសហការ​ធ្វើ​ប្លង់​ដី និង​ច្បាប់​សាងសង់ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ការងារ​សង​សង់ ប្រកប​ទៅ​ដោយ​គុណភាព​រឹងមាំ សំដៅ​ទប់ស្កាត់ ការពារ កុំ​ឲ្យ​ប៉ះពាល់ ដល់​អាយុជីវិត និង​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ សែន ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ផែនការ​ដល់​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំង​ប្រទេស ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់ លើ​ការងារ​សាងសង់ ដើម្បី​ធានា​ដល់​ការប្រើប្រាស់​សំណង់ ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​សំណង់ ព្រមទាំង​ធានា​ដល់​គុណភាព និង​សុវត្ថិភាព​សំណង់​សុខុមាលភាព​ម្ចាស់​សំណង់ និង​អ្នកប្រើប្រាស់ រួម​ទាំង​សាធារណៈជន​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ផាន់ ចាន់​ធុល ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សាងសង់​ទាំង​អស់ នៅក្នុង​ខេត្ត​ត្រូវធ្វើ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ឆ្លើយតប​ទៅនឹង​បទដ្ឋាន​បច្ចេកទេស​សំណង់ ព្រមទាំង​មាន​ការទទួលខុសត្រូវ និង​ត្រួតពិនិត្យ ការដ្ឋាន​សាងសង់​របស់​ខ្លួន​ឲ្យបាន​ហ្មត់ចត់ ចៀសវាង​ការធ្វេសប្រហែស ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ ហើយ​ក្នុងករណី​រកឃើញថា ក្រុមហ៊ុន​សំណង់​ណាមួយ ដែល​ធ្វើ​ការសាងសង់ ដោយ​មិន​មាន​លិខិតអនុញ្ញាត​តាម​ផ្លូវច្បាប់ ក្រុមហ៊ុន​និង​ម្ចាស់​សំណង់ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​សូមបញ្ជាក់​ថា នា​ពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​ជំនាញ​ចម្រុះ បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ លើ​សំណង់​អាគារ​ចំនួន​១០ រកឃើញ​សំណង​អាគារ​ចំនួន​៥ មិនទាន់មាន​ច្បាប់​បទដ្ឋាន​គតិយុត្តិ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ត្រឹមត្រូវ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.