ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

រដ្ឋមន្ត្រី វង សូ​ត ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ​ការរៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​«​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី​» ជា​ផ្លូវការ នៅ​ថ្ងៃស្អែក​

(​ភ្នំពេញ​) ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ចុះ​ពិនិត្យ​ការរៀបចំ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី​» ជា​ផ្លូវការ នា​ថ្ងៃស្អែក​ពោល​គឺ នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​មាន​ប្រសា​ស ន៍​នៅក្នុង​ឱ កាស​នោះ លោក វង សូ​ត បាន​បញ្ជាក់​ឲ្យដឹងថា «​មណ្ឌល​យុវនីតិសម្បទា​» កសាងឡើង​ដើម្បី​គ្រប់គ្រង​អនីតិជន​ទំនាស់​នឹង​ច្បាប់ ធានា​ការពារ​សិទ្ធិ​សុវត្ថិភាព និង​លើកស្ទួយ​សុខុមាលភាព​រាងកាយ និង​ស្មារតី របស់​អនីតិជន​ជាប់ឃុំ ស្របតាម​ច្បាប់​ជាតិ វិធាន​ជា​បទដ្ឋាន​អប្បបរមា​នៃ​អង្គការ សហប្រជាជាតិ​សម្រាប់​គ្រប់គ្រង វិស័យ​យុត្តិធម៌​អនីតិជន និង​វិធាន​របស់​អង្គការ សហប្រជាជាតិ​សម្រាប់​ការពារ​អនីតិជន ដែល​ត្រូវបាន​ដកហូត​សេរីភាព​, ស្តារនីតិសម្បទា​ទណ្ឌិត និង​ធ្វើ​សមាហរណកម្ម​ទណ្ឌិត ដែល​បាន​អនុវត្ត​ទោស​រួច ហើយ​ទៅ​ក្នុង​សង្គម និង​សហគមន៍​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​អះអាង​ថា មណ្ឌល​ថែទាំ​និង​ស្ដារ​និតិ​សប្ប​ទា​ជន​មានវិប​ល្ល័​សស្មា​រតី ពុំមែន​ជា​ទី​ឃុំឃាំង​នោះទេ ដោយ​មណ្ឌល​នេះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រៀប បាន​ទៅ​នឹង​ផ្ទះ ដោយ​មាន​កន្លែង​ស្នាក់នៅ កន្លែង​ព្យាបាល កន្លែង​បរិភោគ​អាហារ កន្លែង​ហាត់ប្រាណ​ជាដើម​។ ជា​ពិស​សេស​សម្រាប់​ជនរ​រងគ្រោះ ដែល​ទទួល​បាន​ភាព​ធូរស្រាល មាន​ស្មារតី​ជា​ប្រក្រតី​ធម្មតា​វិញ និង​ធ្វើ​ស​មហា​រណកម្ម​ទៅកាន់​សហគមន៍​វិញ ដោយ​ក្រសួង​នឹង​បន្ត​ការតាមដាន​ស្ថានភាព​របស់​ពួកគេ​។​

​សូមបញ្ជាក់​ថា «​មជ្ឈមណ្ឌល​ថែទាំ និង​ស្តា​នីតិសម្បទា​ជន​វិបល្លាស​ស្មារតី​» ដែល​ស្ថិតនៅក្នុង​ភូមិ​បា​គូរ ឃុំ​បា​គូរ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល នឹង​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សម្រាប់​ទីតាំង​មណ្ឌល​ថែទាំ និង​ស្ដារ​និតិ​សម្បទា​ជន​មានវិប​ល្ល័​សស្មា​រតី​នេះ មាន​ទំហំ​ជិត​៣​ហិកតា មាន​ទីតាំង​មុខ​សាលាស្រុក កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។ សម្រាប់​ការដាក់​ដំណើរការ​មណ្ឌល​ថែទាំ និង​ស្ដារ​និតិ​សប្ប​ទា​ជន​មានវិប​ល្ល័​សស្មា​រតី​នេះ មាន​ការបែងចែក​ច្បាស់លាស់ ទៅ​តាម​ប្រភេទ​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​ជា​ស្ត្រី ជនរងគ្រោះ​ជា​បុរស និង​ជន​មាន​ស្មារតី​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៅ​ដាច់ដោយឡែក​ពីគ្នា និង​ទាមទារ​អោយ​មាន​មន្ត្រី និង​បុគ្គលិក​ប្រចាំការ​២៤​ម៉ោង ដើម្បី​ថែទាំ និង​ផ្ដល់​សេវាកម្ម​ផ្សេងៗ​៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!