ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​លោក ជាវ តា​យ អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ ដោយ​ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​ចុងឆ្នាំ​២០១៩ ដែល​ខេត្ត​កំពត​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កាន់តែ​មាន​រយៈពេល​ខើច​ខ្លី​មក​ដល់​នោះ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​និង​អនុគណៈកម្មការ​ខេត្ត​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​ឆ្នាំ​២០១៩ ក្រោម​កិច្ច​ដឹកនាំ​ប្រជុំ ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ បាន​ផ្ដោត​លើ​ការចូលរួម​មតិ​យោបល់​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​ផែនការ​លម្អិតរ​បស់​អនុគណៈកម្មការ​នី​មួយៗ​ទាំង​៦​គឺ​៖ ១-​អនុគណៈកម្មការ​ពិ ព័​រណ៍ សិល្បៈ និង​សកម្មភាព​កីឡា​ផ្សេងៗ​។
២-​អនុគណៈកម្មការ​រៀប​ចំ​មហោស្រព ម្ហូបអាហារ ភេសជ្ជៈ និង​អនាម័យ​បរិស្ថាន​។
៣-​អនុគណៈកម្មការ​រៀប​ចំ​ទីតាំង​ប្រារព្ធ​ពិធី​និង​ហេដ្ឋារចនាសម្ព័ន្ធ​។
៤- អនុគណៈកម្មការ​សន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និង​សង្គ្រោះ បន្ទាន់ ។
៥- អនុគណៈកម្មការ​ខ្លឹមសារ ពិធី ការ​និង​កិច្ច ប្រជុំ ពាក់ព័ន្ធ នានា​។
៦- អនុគណៈកម្មការ​ផ្គត់ផ្គង់​។​

​បន្ទាប់​ពី អនុគណៈកម្មកា​រទាំង​៦​បាន​រាយការណ៍​បង្ហាញ​ពី​គម្រោង​ផែនការ​លម្អិត​ដែល​ត្រៀម​ក្នុង​ដំណើរការ​នៃ​ការប្រព្រឹត្ត​ក្នុង ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កំពត ខាងមុខនេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា​៖​ពិធីបុណ្យ​សមុទ្រ លើក​ទី​៨​ជុំ​ទី​២ នៅ​ចុងឆ្នាំ​២០១៩​នេះ​ដែល​ខេត្ត​កំពត ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ គឺ​ធ្វើ​យ៉ាងណាឲ្យ​ការប្រព្រឹត្តទៅ​នៃ​ពិធី​បុណ្យ​មួយនេះ​មាន​ភាព​កាន់តែ​ល្អ​និង​ការចាប់អារម្មណ៍​ព្រមទាំង​ភាព​ទាក់ទាញ​កាន់តែ​ប្រសើរ​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ប្រិយមិត្ត​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ដែល​ត្រូវបាន​មក​ចូលរួម​កម្សាន្ត ស្រប​តាម​គម្រោង​ផែនការ​របស់​ថ្នាក់ជាតិ​។

​ដោយ​ពេលវេលា​កាន់​គៀក​កិតមកដល់​ផង​នោះ លោក អភិបាល​ខេត្ត​កំពត ក៏បាន ក្រើនរម្លឹក ណែនាំ​ដល់​គ្រប់​អនុគណៈកម្មកា​រទាំង​៦ ចាប់ពី​ពេលនេះ​តទៅ​ត្រូវតែ​ជំរុញ​លើក​គម្រោង​ផែនការ​លម្អិតរ​បស់​អនុគណៈកម្មការ​នី​មួយៗ ជា​ការប្រញាប់ ហើយ​គណៈកម្មការ​នី​មួយៗ​ក៏​ត្រូវ​បន្តឲ្យមាន​បើក​កិច្ចប្រជុំ​បន្ថែមទៀ​ត​ដោយ​ដាក់​ផែនការ​ច្បាស់លាស់​ពិសេស​ពាក់ព័ន្ធ​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជា​ការចាំបាច់​។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់ អនុគណៈកម្មកា​រទាំង​៦​គឺ ត្រូវតែ​ហ៊ាន​លើក​គម្រោង​ផែនការ​វាយតម្លៃឲ្យ​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ខេត្ត​មាន​មូលដ្ឋាន​ទំលាក់​ប្រគល់​លុយ​ជូន​សម្រាប់​យកទៅអនុវត្ត​ផ្ទាល់​តែម្ដង ព្រោះ​យើង​មិនអាច​យកមក​គ្រប់គ្រង​ឲ្យ​ក្រុមហ៊ុន​នេះ ឬ​ក្រុមហ៊ុន​នោះ​ដោយ​មិន​មាន​ការបែងចែក​នូវ​ការទទួលខុសត្រូវ​របស់​អនុគណៈកម្មកា​រ​នី​មួយៗ​ដើម្បី​គ្រប់គ្រង​ផ្ទាល់​បាន​ទេ ពោល​គឺ​យើង​ធ្វើ​យ៉ាងម៉ិច​ឲ្យបាន​ទាន់ ហើយ​បាន​ល្អ​រលូន កុំ​រងចាំ​ពេលវេលា​គៀក​នាំឲ្យ​យើង​ធ្វើ​អី​មិន​ចេញ​។​

​សូមបញ្ជាក់​ថា​៖ ពិធីបុណ្យ​សមុទ្រ លើក​ទី​៨​ជុំ​ទី​២ ដែល​ខេត្ត​កំពត ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ឆ្នាំ​២០១៩​នេះ គឺ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាតឲ្យ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២០-២១-២២​ខែ​ធ្នូ ២០១៩​ខាងមុខ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!