ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ ២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត ដោយ​ពិធី​នេះ​បាន​ធ្វើឡើង តាម​ប្រកាស​លេខ ៧៧១១​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ របស់​ក្រសួង​មហាផ្ទៃ ដែល​ត្រូវបាន​ប្រគល់​ភារកិច្ច​ជូន លោក ង៉ែត សាវឿន ឲ្យ​កាន់​មុខតំណែង ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​។

​អញ្ជើញ​ចូលរួម​ក្នង​ពិធី​នេះ​មាន លោក លោកស្រី អភិបាលរង​ខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ មន្ត្រីរាជការ​នៃ​ទីស្នាក់ការ ព្រមទាំង​ភាគី វៀតណាម រួមមាន តំណាង​ខេត្ត​គៀន​យ៉ាង ក្រុង​ហា​ទៀង មន្ត្រី​ច្រកទ្វារ​ហា​ទៀង អាជីវករ ពាណិជ្ជករ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ២៥០​នាក់​។​

​ស្ថិត​ក្នុង​បរិ​យាស​ដ៏​មាន​អត្ថន័យ​នេះ លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ ថ្លែង​នូវ​អំណរគុណ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ នៃ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក ដែល​កន្លងមក បាន​រួម​សហការ​គ្នា​បំពេញ តួនាទី ភារកិច្ច របស់​ខ្លួន​យ៉ាង​ល្អប្រសើរ រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការគាំទ្រ​ដល់​ការការពារ​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជិតខាង​ជា​មិត្ត តាម​គោលនយោបាយ​ដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទាំងអស់​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ មិន​ត្រឹមតែ​ចូលរួមចំណែក ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូល​រួមចំណែក​លើកកម្ពស់​សុខុមាលភាព ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក​អភិបាល​ខេត្ត​កំពត បាន​បន្ថែមថា ចំពោះ​ការតែងតាំង​ផ្លាស់ប្តូរ​មុខតំណែង វា​ជា​រឿង​ធម្មតា​របស់​មន្ត្រីរាជកា​រ​សាធារណៈ ដែល​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ នៃ​មុខតំណែង​ផ្សេង​ទៀត​របស់​ស្ថាប័នរដ្ឋ​តាម​តម្រូវការ​ចាំបាច់ ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​របស់​ថ្នាក់លើ ដើម្បី​លើកកម្ពស់​សមត្ថភាព​ការងារ និង​ការដឹកនាំ​គ្រប់គ្រង សំដៅ​ធ្វើឲ្យ​មាន​កំណែទម្រង់​ក្នុង​ប្រព័ន្ធ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!