ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត អញ្ជើញ​ចូលរួម​បង្សុកូល និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​ជលធី​វា​សី ព្រះ​មេគណ​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន តំណារាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា នីតិកាល​ទី​៦ និង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង លោក លោកស្រី សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត រួម​និង​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​បង្សុកូល និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​ជលធី​វា​សី ព្រះ​មេគណ​ខេត្ត​កំពត នៅ​វត្ត​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​។

​នៅ​ក្នុង​បរិយាកាស​ដ៏​ក្រៀមក្រំ​នេះ លោក បណ្ឌិត ប៉ែន ស៊ីម៉ន តំណារាស្ត្រ​មណ្ឌល​កំពត លោក ជាវ តា​យ អភិបាលខេត្ត និង លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុង​ខេត្ត​ទាំងអស់ បាន​ចូលរួម​សំដែង​នូវ​សមាណចិត្ត​ដើម្បី​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​បងប្អូន​សាច់ញាតិ និង​សូម​គោរព​បួងសួង​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ដួង​វិញ្ញ​ណ​ក្ខ​ន្ធ ព្រះ​ពុទ្ធវង្ស ឯម ភឿង សូម​ឲ្យ​ព្រះអង្គ​បាន​និមន្ត​ទៅកាន់​សុគតិភព កុំបី​អាក់ខាន​ឡើយ​។

​សូមបញ្ជាក់​ថា​៖ ព្រះពុទ្ធ វង្ស​ឯម ភឿង បាន​ប្រសូត្រ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា គ​.​ស​១៩៣៨ ព​.​ស ២៤៨១ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។ និង​បាន​ទទួល​អនិច្ចធម្ម​នៅវេលា​ម៉ោង ៧​និង​៣៨ នាទី​ព្រឹក ថ្ងៃអាទិត្យ ៣​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៩ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះជន្ម ៨១ ព្រះវស្សា នៅ​វត្ត​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្នុង​ពិធី​នា​ព្រឹក​នេះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន បាន​ប្រគេន​បច្ច័យ សាងសង់​រោងបុណ្យ ចំនួន​៧.០០០​ដុល្លារ បង្សុកូល​៥​លាន​រៀល ប្រគេន​ព្រះ​មន្ត្រី​សង្ឃ​១៩​អង្គ ក្នុង​១​អង្គ​១០​ម៉ឺន​រៀល និង​សមណ​សិស្ស​១៨៣​អង្គ ក្នុង​១​អង្គ ២​ម៉ឺន​រៀល ព្រមទាំង​ជូន​តាជី យាយជី និង​កងកម្លាំង​នូវ​ថវិកា​មួយចំនួន ព្រមទាំង​កុំព្យូទរ័​ព្រីនធ​រ័​១​ឈុត​ដល់​សាលា​គណ​ខេត្ត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!