ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​ទីតាំង​ល្បែងស៊ីសង ភ្នាល់​ប្រដាល់ តាម​ទូរទស្សន៍​ដុះ​ស្លែ សង្ស័យ សមត្ថកិច្ច​មូលដ្ឋាន ដេក​លក់​អស់​ហើយ​មើល​ទៅ បានជា​គ្មាន​អើពើ​សូម្បីតែ​បន្តិច​!

ភ្នំពេញ​៖ ហាង​កាហ្វេ​មួយកន្លែង មាន​បង្កប់​ល្បែងស៊ីសង​ភ្នាល់​ប្រដាល់​តាម​ទូរទស្សន៍ ស្រែក​ហូរ​កញ្រៀវ​អូរ​អរ យ៉ាង​អាណាធិបតេយ្យ ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​ហាក់ដូចជា​គ្មាន​អើពើ​ចំពោះ​ទីតាំង​ខាងលើនេះ សូម្បី​តែ​បន្តិច ឬ​មួយ​សម្ថ​ត​កិច្ច​ពាក់ព័ន្ធ ទទួល​បាន​ការ​សែនព្រេន​ពី​ទីតាំង​ខាងលើនេះ ទេីប​បានជា​គ្មាន​ចំណាត់ការ​ចុះបង្ក្រាប​ទីតាំង​ល្បែង​ខាងលើ​នេះ​សោះ​។​

​ទីតាំង​ខាងលើនេះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ ជុំវិញ​ទីតាំង​ខាងលើនេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ បាន​បើក​លេង​ជា​រៀងរាល់ថ្ងៃ​តែម្ដង ពិសេស​គឺ​ថ្ងៃ​សៅរ៍ អាទិត្យ ដែល​មាន​ការ​ភ្នាល់​ចាក់​ប្រដាល់ ស៊ីសង នឹង​ស្រែក​ហូ​រ​កញ្ច្រៀវ​អូរ​អរ រំខាន​គេឯង យ៉ាង​អាណាធិបតេយ្យ​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ទីតាំង​ខាងលើនេះ បើក​លេង​យ៉ាង​ដុះ​ស្លែរ​តែម្ដង ប្រមាណ​ជា​5​ទៅ​6​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​រូប​ណា​អើពើ​នឹង​ទីតាំង​ល្បែង​នេះឡើយ សង្ស័យ​តែ​អជ្ញាធរ​ពាក់ព័ន្ធ​ដេក​លក់​អស់​ហើយ​មេ​ី​ល​ទៅ បានជា​គ្មាន​ចំណាត់ការ ព្រមទាំង​បើកដៃ​ឲ្យ​ទីតាំង​ខាងលើ​នេះ​លេង​ល្បែងស៊ីសង​ភ្នាល់​ចាក់​ប្រដាល់​ស្រែក​ហូរ​តាម​អំពើ​ចិត្ត​បែបនេះ​។​

​ទីតាំង​ល្បែងស៊ីសង​ចាក់​ភ្នាល់​ប្រដាល់​នេះ ហាក់បីដូច​ជា​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​លុបបំបាត់​ទីតាំង ល្បែងស៊ីសង ចាក់​ភ្នាល់​លុយកាក់ ឲ្យអស់​ពី​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​រួមចំណែក​កាត់បន្ថយ​បទល្មើស​ក្នុង​មូលដ្ឋាន​អោយមាន​ប្រសិទ្ធិភាព​។​

​ពលរដ្ឋ​សំណូមពរ ដល់ លោក ជា ពី​សី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ សូម​ជួយ​បង្ក្រាប​ទីតាំង​ល្បែង​ចាក់​ភ្នាល់​ប្រដាល់​តាម​ទូរទស្សន៍ ទីតាំង​ខាងលើនេះ​ផង ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ឲ្យបាន​នូវ​បទល្មើស​ផ្សេងៗ​នៅក្នុង​សង្គម​៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!