ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

សមត្ថកិច្ច និង​មន្ដ្រី​គយ​ប្រចាំ​ច្រក​ដូង​៧​ដើម កំពុងតែ​សប្បាយ​ចិត្ត​ប្រមូល​លុយ​ពី​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​យ៉ាង​គគ្រឹក​គ្រេង​!!

ត្បូងឃ្មុំ ៖​ប្រភព​ពី​ប្រជា​ពលរដ្ធ​ដែល​រស់​នៅ​ជាប់​ព្រំដែន​បាន​បង្ហើប​ឲ្យដឹងថា ប​ច្ប​ន្ន​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ដ្រី​គយ ប្រចាំ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​តក្បូងឃ្មុំ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក យឹម វណ្ណៈ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មាន​ការសម្របសម្រួល​ពី​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ផងដែរ​។ ហេតុ​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ដូង​៧​ដើម ក្នុង​ស្រុក​មេមត់ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក យឹម វណ្ណៈ និង​បក្ខពួក​។​

​បើ​តាម​ប្រភព​ពី​មន្ដ្រី​ដែល​ស្និទ្ធ​នឹង​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​នេះ បង់ពន្ធ​ត្រឹមតែ​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​ត្រូវ​បែងចែក​ផល​ប្រយោជន៍​ក្រោម​តុ​ជាមួយ​លោក យឹម វណ្ណៈ យ៉ាង​ត្រជាក់ចិត្ត​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ទាំង​ធំ​ទាំង​តូច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម សុទ្ធ​តែ​សុំ​ការយោគយល់​ពី​សំណាក់​លោក យឹម វណ្ណៈ ដើម្បីឲ្យ​មុខរប​ររបស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​ឧបសគ្គ​។ ទន្ទឹមនឹងនេះ​លោក យឹម វណ្ណៈ តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ជា​មេ​គយ​ធំ​ធ្វើ​ជា​បង្អែក​ដើម្បី​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទៀតផង​។​

​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បានឲ្យដឹងថា លោក យឹម វណ្ណៈ អត្តលេខ​៦៥២ មេ​គយ​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មន្ត្រី​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា សូម្បី​តែ​អាជីវករ​ដឹក​កសិផល ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ក៏​ត្រូវ​លោក យឹម វណ្ណៈ និង​បក្ខពួក​គាប​យកលុយ​ដោយ​គ្មាន​ការយោគយល់​ដែរ ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​ទៅ​ទៀត​ទេ ព្រោះ​ករណី​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ លើស​នេះ​ទៅ​ទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​បណ្ដោយ​ឲ្យ​លោក យឹម វណ្ណៈ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ ព្រោះ​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ល្បីល្បាញ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ទៅហើយ​..៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!