ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺអោយសារព័ត៌មាន រឿងប្រពន្ធ និងកូន លោក ក្នុងកិច្ចសន្យាបានព្រមព្រៀងគ្នារួចរាល់ និងលោកស្រីបានទទួលយកថវិការួចអស់ហើយដែរ

រាជធានីភ្នំពេញ ៖ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺអោយសារព័ត៌មាន គេហទំព័រ កម្ពុជា អភិវឌ្ឍន៍ ដឹងនៅរសៀលនេះថា៖ រឿងប្រពន្ធ និងកូន លោក ក្នុងកិច្ចសន្យាបានព្រមព្រៀងគ្នារួចរាល់ និងលោកស្រីបានទទួលយកថវិការួចអស់ហើយដែល ដោយមិនប្រកែកតវ៉ាអ្វីទាំងអស់ តែអ្វីដែលលោកហួសចិត្ត គឺប្រពន្ធលោកថ្មីៗនេះបែជាលាំប៉ាមិនព្រម ទើបឈានដល់ដោះស្រាយនៅតុលាការតាមផ្លូវច្បាប់!

ក្រោយពីមានប្រភពព័ត៌មានមួយចំនួនបានផូសនៅលើបណ្តាញសង្គម ចោទប្រកាន់ថា៖ លោក កង វង បានដោះដៃចុះចោលប្រពន្ធកូន នាពេលថ្មីៗនេះ ដោយមិនទទួលខុសត្រូវ។ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺអោយសារព័ត៌មាន គេហទំព័រ កម្ពុជា អភិវឌ្ឍន៍ ដឹងនៅរសៀលនេះថា៖ រឿងរ៉ាវនេះ មិនដូចអ្វីដែលគេផូសនៅលើបណ្តាញសង្គមនោះទេ លោកបានអោយដឹងយ៉ាងច្បាស់ថា ៖ រឿងរ៉ាវប្តីប្រពន្ធរបស់លោកកំពុងដោះស្រាយគ្នាតាមផ្លូវតុលាការហើយដែល។ លោក កង វង បានបញ្ជាក់ថា៖ លោក និង លោកស្រី យ៉ើ ស្រីលក្ខ ពិតជាបានរួមរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា (អនីតិសង្វាស ឬមិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍) ពិតប្រាកដមែន ក្នុងរយៈពេលជាង២ឆ្នាំមកនេះ នៃចំណងស្នេហារវាងលោក និងប្រពន្ធ ឈ្មោះ យ៉ើ ស្រីលក្ខ ពួកលោកទទួលបានចំណងដៃ កូនស្រីម្នាក់ ឈ្មោះ វង សុដាវត្តី ដែលមានវ័យជាង១០ខែម្នាក់។

លោក កង វង បានអះអាងទៀតថា៖ កូនស្រីរបស់លោកជាមួយលោកស្រី យ៉ើ ស្រីលក្ខ មានសំបុត្រកំណើតបញ្ជាក់ថែមទៀតផង គឺលោកជាឪពុករបស់ក្មេងស្រីតាមផ្លូវច្បាប់ទៀតផង។

គួរបញ្ជាក់ផងដែរថា៖ លោក កង វង បានទំលាយរឿងស្នេហាដំបូងជាមួយនិងលោកស្រី យ៉ើ ស្រីលក្ខ លោកថាខ្លួនលោកនៅកំលោះ ចំណែកលោកស្រី ជាស្រ្តីមេម៉ាយ ហើយកាលណោះលោកស្រី បានកុហក់លោកថា៖ លោកស្រី ជាមួយប្តីលោកស្រីបានលេងលះគ្នាដាច់ស្រេចហើយ ទើបរូបលោកបង្កើតចំស្នេហានិងគ្នា ហើយក៏បានរួមរស់ជាមួយដូចដែលបានរៀបរាប់ខាងលើ។

លោក កង វង បានថ្លែងអោយដឹងទៀតថា៖ កាលពីពេលថ្មីៗនេះ ប្តីប្រពន្ធរបស់លោក មានរឿងរ៉ាវរកាំរកូសនោះ គឺដោយសាររូបលោកដឹងរឿងលោកស្រី យ៉ើ ស្រីលក្ខ នៅមិនទាន់លេងលះដាច់ស្រេចពីប្តីដើមរបស់លោកស្រីនោះទេ ទើបបានកើតមានរឿងដល់ថ្នាក់ប្តីប្រពន្ធលោកបានសម្រេចចិត្តបែកបាក់គ្នាទៅ ទើបរូបលោកព្រមតាម និង ជួយដោះ ស្រាយជាប្រាក់ចំនួន ៤០០០ ដុល្លារ ដើម្បី អោយលោកស្រីបង្កើតមុខរបររកស៊ី ក្រៅពីនោះ លោកក៏បានឧបត្ថម្ភអាហារកម្មដល់កូនស្រីក្នុង១ខែចំនួន ១០០ ដុល្លារ រហូតកូនមានអាយុ១៨ឆ្នាំ លោកបានបញ្ជាក់អោយដឹងច្បាស់ថា៖ មានលិខិតកិច្ចសន្យាបានព្រមព្រៀងគ្នារួចជាស្រេចហើយផងដែល។

លោក កង វង បានរៀបរាប់រឿងរ៉ាវអោយសារព័ត៌មាន គេហទំព័រ កម្ពុជា អភិវឌ្ឍន៍ តាមទូរស័ព្ទ និយាយទាំងក្តុកក្តួលក្នុងចិត្តថា៖ “ឪពុករូបណាចង់បែកពីកូនជាទីស្រលាញ់? ខ្ញុំចង់រស់នៅជួបជុំគ្នាវិញល្អជាង”ហើយរូបលោកបន្តថា៖ ទោះជាមានរឿងបែបនេះក៏ដោយ បើពួកគាត់ចង់ត្រឡប់មកវិញ ផ្ទះខ្ញុំបើកទ្វារង់ចាំជានិច្ច» ហើយខ្ញុំ មិនដែលមានស្រីញីបោះបង់ បណ្តេញកូនប្រពន្ធចេញពីផ្ទះដូចលោកស្រី យ៉ើ ស្រីលក្ខ ចោទប្រកាន់នោះទេ ខ្ញុំក៏មានបេះដូង ខ្ញុំក៏ចេះស្រលាញ់កូនប្រពន្ធ របស់ខ្ញុំដែរ»។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺនៅរសៀលនេះបន្ថែមថា៖ ដើម្បីបញ្ចប់ការងឿងឆ្ងល់របស់មហាជន លោកបានរៀបរាប់ដូចដែលខាងដើមចឹង សូមពុកម៉ែបងប្អូនចូលចិត្តតាមដាននៅបណ្តាញសង្គមព័ត៌មាន សូមកុំអោយមានការយល់ច្រឡំមកលើរូបលោកតទៅទៀត។

លោកបានបញ្ជាក់អោយដឹងទៀតថា ៖ បន្ទាប់ពីមានរឿងរ៉ាវចោតប្រកាន់មកលើរូបលោកថា៖ បោះបង់ប្រពន្ធកូនចោល ទៅមានស្រីថ្មីដោយមិនទទួលខុសត្រូវរួចមក លោកបានដាក់ពាក្យបណ្តឹងទៅតុលាការ ហើយនៅថ្ងៃទី២ ខែ ក្រោយឆ្នាំ២០១៩ ខាងមុខនេះ ខាងតុលាការ និងកោះហៅពួកលោកទាំងពីនាក់ទៅជុំរុងជុំរះដើម្បីសួរនាំលោកស្រីថា៖ ហេតុអ្វីបានជាលោកស្រីធ្វើដូច្នេះ ព្រោះរឿងនេះ ក្នុងកិច្ចសន្យាបានព្រមព្រៀងគ្នារួចរាល់ និងលោកស្រីបានទទួលយកថវិការួចអស់ហើយដែល ដោយមិនប្រកែកតវ៉ាអ្វីទាំងអស់៕

(ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!