ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

សម្តេចតេជោ ហ៊ុន សែន ចេញបទចម្រៀងថ្មីឌឺដងឱ្យទណ្ឌិត សម រង្ស៊ី រឿងវិលចូលស្រុក ៩ វិច្ឆិកា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បាននិពន្ធបទចម្រៀងថ្មីមួយបទ «ទទារយំឆ្លង២០១៩»។ បទចម្រៀងនេះ ត្រូវបានគេមើលឃើញថា ជាបទចម្រៀងមួយឌឺដងឱ្យទណ្ឌិត សម រង្ស៊ី ជុំវិញការប្រកាសវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។

ក្នុងអត្ថន័យបទចម្រៀងនោះ សម្តេចតេជោ បានបង្ហាញការរង់ចាំវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី ។ ប៉ុន្តែសម្តេចតេជោនៅតែសង្កត់ធ្ងន់ថា គុកនៅចាំស្វាគមន៍ការវិលត្រឡប់ របស់ទណ្ឌិត សម រង្ស៊ី ។

បទចម្រៀងរបស់សម្តេចតេជោមានន័យខ្លឹមសារដូចខាងក្រោម៖
១៖ ទទារយំឆ្លងត្រយ៉ងបងអឺយច្បាស់ហើយ (២ដង) សង្សាបងអឺយ ៩វិច្ឆិកា។ គុកនឹកបងណាស់សូមបងមេត្តា ចូលមករៀមរ៉ាសមដូចបំណង។

២៖ កាលពីគ្រាមុនបងតែងសាវ៉ា (២ដង) ធ្វើអោយចិន្តាអូនសែនចំបែង ខ្មាស់គេពេញស្រុកដោយសារបងឯង ពេលនេះកុំលេងដូចមុនទៀតណា។

៣៖ រង់អឺយរង់ចាំ ៩វិច្ឆិកា (២ដង) ដល់ពេលនោះណានឹងបានជួបបងបងមកលើកនេះគុកមានមេត្តា ផ្តល់អោយរៀមរ៉ាជ្រក កោនដូចចិត្ត។

៤៖ អូនសូមអង្វរបងកុំប្តូរចិត្ត (២ដង) គួរតែអាណិតអ្នកដែលរង់ចាំ សូម្បីតែគុកក៏ចេះផ្តែផ្តាំ សូមបងស៊ូទ្រាំធ្វើតាមសន្យា»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បទចម្រៀងនេះក្រុមចម្រៀងគ្រួសារនឹងយកទៅរៀបចំជាមួយភ្លេង ដើម្បីច្រៀងកំសាន្តថែមទៀតផង។

ជាការការកត់សម្គាល់ការនិពន្ធចម្រៀងឌឺដងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានមតិជាច្រើនជឿថា ទណ្ឌិត សម រង្ស៊ី នឹងមិនវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យានោះឡើយ ៕

ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍
www.kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.