ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ សមាគម​ចលនា​យុវ​ជ​កម្ពុជា​(​ក្រុម​១៥៧) នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ ២០១៩ បាន ចែក​គ្រឿងឧបភោគ បរិភោគ​ដល់ ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​ចំនួន​៣០០​គ្រួសារ រួម​ទាំង​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ចំនួន​១០០​នាក់ នៅក្នុង​បរិវេណ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម នៅក្នុង​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​គង់ រិទ្ធា ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ក្រុង​ប៉ោយប៉ែត សាខា​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា ក្រុម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ក្រុង​ប៉ោយប៉ែត សាខា​ខេត្ត​បន្ទាយមានជ័យ អាច​ដំណើរ​ការងារ​មនុស្សធម៌​ចុះជួយ​ដល់​ពលរដ្ឋ ខ្វះខាត ចាស់​រាជា ជនពិការ កុមារកំព្រា និង​សិស្សានុសិស្ស​ដែល​មាន​ជីវភាព​ខ្លះ​ខាត​ទៅបាន ដោយ​មាន​ការណែនាំ​ពី​លោក​ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) និង​លោក ចៅ ជី​អាន ប្រធាន​សាខា​ខេត្ត​បន្ទាយមានជ័យ ក៏​ដូចជា​ការខិតខំ​ប្រែង​ទាំង​កម្លាំងកាយ កម្លាំងចិត្ត រួម​ទាំង​ថវិកា ពី​បងប្អូន​សមាជិក សមាជិកា និង​ការចូលរួម​សហកា​រណ៍​យ៉ាង​ល្អ របស់​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ សប្បុរសជន និង​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​ជុំវិញ​ក្រុង​ប៉ោយប៉ែ​ត​ផងដែរ​។​

​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍​កោតសរសើ​រដ​ល់ស​មាគ​ចលនា​យុវ​ជ​កម្ពុជា (​ក្រុម​១៥៧) ដែល​បាន​យកចិត្តទុកដាក់ គិតគូរ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ខ្វះខាត ចាស់ជរា ជនពិការ និង​សិស្សានុសិស្ស ដែល​ការងារ​នេះ អាច​ជួយ​សម្រាល​បន្ទុក​របស់​អាជ្ញាធរ ក៏ដូចជា​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។ ស្រម​ពេលដែល សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវ​ជ​កម្ពុជា​(​ក្រុម​១៥៧) បាន​ថ្លែងថា ក្រុម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៧ ខណៈ​ដែល​កងទ័ព​សៀម​កំពុង​ឈ្លានពាន​យក​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ឯកឧត្តម បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ជា​ស្ថាបនិក ផ្តួចផ្តើម​បង្កើត​ឡើង​ដើម្បី​កៀរគរ​សប្បុរជន​ជួយ​ដល់​កងកម្លាំង​យោធា​ឈរជើង​នៅ​ជួរមុខ តែ​ដោយ​មាន​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ចក្រ​កម្ពុជា ធ្វើឲ្យ​ប្រទេស​មាន​សុខសន្តិភាព ទើប​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) យក​ការងារ​មនុស្សធម៌​នេះ មក​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​នៅតាម​មូលដ្ឋាន​វិញ​។

​ឆ្លៀត​ក្នុង​ឱកាស​ចែក​គ្រឿងឧបភោគ​បរិភោគ សម្ភារ និង​ថវិកា ដល់​ប្រជាពលរដ្ឋ​កំពុង​ខ្វះខាត និង​សិស្សានុសិស្ស​របស់​ក្រុម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) នា​ព្រឹក​នេះ តាមរយៈ​លោក ម៉ឹង ពន្លក សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន​សែន ក៏​បាន​គិតគូរ​ផ្តល់​ជា​រទេះចំនួន​៥​គ្រឿង ជូន​ដល់​ជនពិការ​ចំនួន​៥​នាក់​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.