ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​ដង្ហោយហៅ​ឲ្យ​អាជ្ញាធរ​ក្នុង​តំបន់ ជួយ​អន្តរាគមន៍​ខណៈ​ក្រុមហ៊ុន សូ ងួន យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​ចំការ​របស់​ពួកគាត់ ដើម្បី​ទន្ទ្រាន​យក​ដាំ​ដើម​ប្រេងខ្យល់​។​

​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ​រំលោភ​យក​ដី​ខាងលើ លោក សឹម សុ​ត តំណាងឲ្យ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១៩​នេះ​ថា ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដី​នៅ​ចំណុច​ត្រពាំង​គង ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​កាន់កាប់​អាស្រ័យ​ផល នៅលើ​ដី​នេះ រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ពោល​គឺ​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ ដោយ​ពួកគាត់​បាន​កាន់កាប់​ដីធ្លី​ក្នុង​មួយ​គ្រួសារ​មាន​ទំហំ​ចាប់ពី​៥​ហិកតា​ឡើងទៅ លុះ​ដល់​ឆ្នាំ​២០១១​ស្រាប់តែ​មាន​ក្រុមហ៊ុន វើល​ទ្រីស្តា​រ​(​ក្រុមហ៊ុន សូ ងួន​) បាន​យក​គ្រឿងចក្រ​រំលោភ​ឈូសឆាយ​ដី​ចំការ​ដំណាំ និង​ដុត​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​បំបាត់​ភ័ស្តុតាង និង​ធ្វើឲ្យ​បាត់បង់​ឯកសារ ដីធ្លី និង​សៀវភៅ​គ្រួសារ​របស់​ពួកគាត់​អស់​គ្មាន​សល់ ហើយ​ចាប់ពី​ពេល​នោះ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ ខាង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត​កំពត មិនទាន់​ធ្វើ​ការដោះស្រាយ​រឿង​ទំនាស់​នេះ​នៅឡើយ​ទេ ទើប​ពេលនេះ​ប្រជាពលរដ្ឋ​ក៏​សុំ​អន្តរាគមន៍​ពី​រដ្ឋបាល​ខេត្ត​កំពត សូម​ជួយ​រក​យុតិ្ត​ធម៌​ជូន និង​ជួយ​ទប់ស្កាត់​ចំពោះ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សូ​ងួន កុំ​ឲ្យធ្វើ​សកម្មភាព​ឈូសឆាយដី​របស់​ពួក​គាត់​បន្ត​ទៀត​។​

​លោក​សឹម សុ​ត បានបញ្ជាក់​អះអាងថា ដី​ដែល​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​កាន់កាប់​ស្ថិត​ចំណុច​ត្រពាំង​គង ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មាន​ទំហំ ១៥៨,២៣​ហិកតា ដោយ​ដី​នេះ​គាត់​ក៏​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ ដែល​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ហើយ​ដី​នេះ​ត្រូវបាន​គាត់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ ថែម​ទាំង​កំពុង​បំពេញ​ឯកសារ​សំណុំ​បែបបទ​ដើម្បី​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ​ស្រប​ច្បាប់​ផង​ដែរ​។​

​លោក សឹម សុ​ត បាន​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១០ កន្លងមក ក្រុមហ៊ុន សូ ងួន បាន​ដុត​បំផ្លាញ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ ដោយ​ក្នុង​នោះ​មាន​ផ្ទះ​របស់​ពលរដ្ឋ​១៩​គ្រួសារ ត្រូវ​ក្រុមហ៊ុន​ដុត​ឆេះ​អស់​គ្មាន​សល់ គឺ​នៅសល់​តែ​សសរផ្ទះ​របស់គាត់​ប្រមាណ​១៦​សសរ​តែប៉ុណ្ណោះ​។​ដោយឡែក​ចំពោះ​ដំណាំ ក្នុង​ស្រែចំការ​ជាច្រើន​មុខ ដូចជា ដូង ស្វាយ ចេក ខ្នុរ ក៏​ត្រូវ​រង​នឹង​ការ​ឈូស​បំផ្លាញ​ចោល​ដើម្បី​បំបាត់ដាន​ផងដែរ​។​

​លោក សឹម សុ​ត បានឲ្យដឹង​ទៀតថា កាល​ពី​ក្រុម​យុវជន​សម្តេច​តេជោ មក​វាស់វែង នៅ​ជំនាន់​លោក​អភិបាលស្រុក ខឹម ហម និង​លោក​មេឃុំ ឈ្មោះ ខឹម យូ​ខើន ជា​អ្នកគ្រប់គ្រង​តំបន់ ប៉ុន្តែ​លោក​មេឃុំ ខឹម យូ​ខើន បែរ​ជា​បង្វែរ​ទិស​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័​គ្រចិ​ត្ត​របស់​សម្តេច​តេជោ វាស់វែង​ជូន​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ​នោះ​ឡើយ ដោយ​សង្ស័យ​ថា​លោក​មេឃុំ​អាច​មាន​ល្បិចកល​ណាមួយ​ដើម្បី​ទាញយក​ផលប្រយោជន៍​ខ្លួនឯង​។​ជាមួយ​នេះ​កន្លងមក លោក​បាន​យក​ឯកសារ និង​បណ្តឹង​ទៅ​ដាក់ជូន​រដ្ឋបាល​ខេត្ត​កំពត​សុំ​អន្តរាគមន៍ ដោយ​ការ​ដាក់​ឯកសារ​និង​បណ្តឹង​នេះ​គឺ​ដាក់​ជូន​ដល់​លោក​អភិបាលខេត្ត​បី​ជំនាន់​មកហើយ ពោល​គឺ​តាំងពី​ជំនាន់ ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ ជា​ចៅហ្វាយខេត្ត បន្ត​ដល់ ឯកឧត្តម ចាន់ ចេស្តា និង​ចុងក្រោយ គឺ​ឯកឧត្តម ជាវ តា​យ តាមរយៈ​លោកនាយក​រដ្ឋបាល​សាលាខេត្ត ប៉ុន្តែ​គាត់​មិនទាន់​ដឹង​ថា តើ​ឯកសារ​ទាំងនោះ​បាន​ធ្លាក់​ដល់ដៃ ឯកឧត្តម​អភិបាលខេត្ត​ហើយ​ឬ​នៅ​?

​ទាក់ទិន​នឹង​ករណី​ដូចខាងលើ ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​ខាងលើ​សំណូមពរ​ដល់ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត មេត្តា​ជួយ​រក​យុតិ្ត​ធម៌​ជូន​ដល់​ពួកគាត់​ដែល​ជា​ម្ចាស់​ដី​ពិតប្រាកដ​ដែល​កំពុងរ​ង​គ្រោះ ដោយសារ​ការទន្ទ្រាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​សូ ងួន នេះ​ផង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ទ​នាស់​ដីធ្លី​នៅ​ចំណុច​ត្រពាំង​គង ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ហាក់​នៅ​តែ​កើត​ឡើង​មិន​ឈប់ឈរ​ខណៈដែល​ក្រុមហ៊ុន​វើល​ស្តារចេះតែ​រំលោភបំពាន​ឥតឈប់ឈ​រ​។​

​គេ​នៅ​ចាំបាន​ថា ករណី​ក្រុមហ៊ុន​វើល​ស្តារ​(​ក្រុមហ៊ុន សូ ងួន​) ឈូស​ឆាយ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​ខាងលើ កន្លង​មក​រដ្ឋបាលខេត្ត​កំពត ក៏​បាន​ចេញ​សេចក្តីជូនដំណឹង (​ស ជ ណ​)​លេខ​២៧០ ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​តម្រូវ​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អនុវត្ត​បទបញ្ជា​លេខ​០១ បប របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ពន្លឿន​ក្នុង​ក្នុង​ការវាស់វែង ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់ ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​នេះ​ដោយ​ស្របច្បាប់ ដោយយោង​តាម​លិខិត​លេខ ០៨៨ រ​ស​.​គ​១ ចុះ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៤ របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ដែលមាន​ចំណារ​របស់លោក ហេង វន្ថា អភិបាលរង​ខេត្ត​កំពត ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​កំពត​ក៏​បាន​ជម្រាបជូន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ក្រោយពី​ទទួលបាន​លិខិត​ខាងលើ ដោយ​តម្រូវឲ្យ​ជួយ​ពន្លឿន​ការវាស់វែង​ដីធ្លី និង​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​ទំហំ​០៥​ហិកតា ដែល​ពួកគាត់​ធ្លាប់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៨ និង​បាន​អាស្រ័យ​ផល​នៅលើ​ដី​នេះ​កន្លងមក​។​

​ប៉ុន្តែ​លុះដល់​ឆ្នាំ​២០១១ ស្រាប់តែ​ក្រុមហ៊ុន វើល​ស្តារ បាន​រំលោភ​យក​ដី និង​ឈូសឆាយ​ផ្ទះ ធ្វើឲ្យ​បាត់បង់​ឯកសារ​បញ្ជាក់​ដីធ្លី និង​សៀវភៅ​គ្រួសារ​គ្មាន​សល់​។​ហើយ​នៅ​ឆ្នាំ​២០១៣ អាជ្ញាធរខេត្ត និង​ក្រុមនិស្សិត​បាន​វាស់វែង​ដី​ជូន​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​បាន​ត្រឹមតែ​០១​ហិកតា​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​ពួក​គាត់​ទទួល​យក​មិន​បាន ទើប​ករណី​ទំនាស់​នេះ​បាន​បន្ត​រហូត​មកដល់​បច្ចុប្បន្ន​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!