ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​

(​ខេត្ត​កំពត​)៖ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ស្ថាបនិក​សមាគម​សមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ បាន​លើកឡើង​ថា ការចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នៅក្នុង​សង្គម និង​ផ្លូវចិត្ត ព្រមទាំង​ចូលរួម​សាប​ព្រួស​មេត្តាធម៌​ដល់​មនុស្ស​ទាំងឡាយ​គឺជា​រឿង​ចាំបាច់ ក្នុង​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​ទាំង​ខ្លួនឯង និង​សង្គមជាតិ​ទាំងមូល​ផង​ដែរ​។

​នេះ​ជា​ការលើកឡើង របស់ លោក ផ្លោក ផន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ថ្លែង​នៅក្នុង​ពី​ធី​សំណេះសំណាល និង​ចែក​អំណោយ​មនុស្សធម៌ ដល់​ក្រុមគ្រួសារ​ក្រីក្រ​ចំនួន​៩៦៧ គ្រួសារ នៅក្នុង​បរិវេណ​វត្ត ឧទ​ម្ព​រ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​សីហា ឆ្នាំ ២០១៩​។​

​លោក​រដ្ឋកេខា​ធិ​ការ​បាន​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិតជា​មិន​ទាន់​ភ្លេច​ទេ នូវ​ការឈឺចាប់ និង​ការធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ព្រៃផ្សៃ ក្នុងសម័យ​ប៉ុល ពត (៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​)​ដែល​កម្ពុជា​បាន​ធ្លាក់​ដល់​កម្រិត​សូន្យ គ្មាន​សាសនា គ្មាន​ការអប់រំ គ្មាន​សិទ្ធិ​សេរីភាព ក្នុងការ​ធ្វើ​អ្វី​ទាំងអស់​។ ប៉ុន្តែ​សំណាងល្អ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​វៃឆ្លាត​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​ការស្វែងរក សុខសន្តិភាព ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​ដោយ​ជ្រក​ក្រោម​ម្លប់​សន្តិភាព កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ការរីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ហើយ​កម្ពុជា​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​ដែល​កមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។

​លោក​រដ្ឋលេខាធិការ​បា​ន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​របស់​ខ្លួន​បន្ថែមទៀត ពិសេស​ត្រូវ គោរព​ចរាចរ ជៀស​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន​ទាំងឡាយ​។

​ជាមួយគ្នានេះដែរ ព្រះ​តេជគុណ រូ​ម៉ា ស្ថាបនិក​សមាគម​សមាធិ​ព្រះពុទ្ធសាសនា អន្តរជាតិ បាន​មាន​សង្ឃដីកា ថា ថ្វី​ត្បិត​ដែល​ព្រះអង្គ​ភ្លេច​ភាសា​ខ្មែរ​ក៏​ពិត មែន​ប៉ុន្តែ​ព្រះអង្គ​មិន​ដែល​ភ្លេច ជាតិ​កំណើត​របស់​ព្រះអង្គ​ទេ ហើយ​ជាងនេះទៅទៀត ព្រះអង្គ​តែង​បានគិត​ថា មនុស្ស ទាំងឡាយ​នៅក្នុង​លោក សុទ្ធតែ​ជា​សាច់ញាតិ បងប្អូន​និង​គ្នា តាំង​ពី​អតី​ជាតិ និង​បច្ចុប្បន្ន​ជាតិ ដូច្នេះ​ព្រះ​តេជគុណ​យល់ថា ការ​សាប​ព្រួស​មេត្តាធម៌​ដល់​មនុស្ស​សត្វ គឺជា​រឿង​ចាំបាច់​ដែល​ព្រះអង្គ ក៏​ដូចជា​មនុស្ស​ទូទៅ​ត្រូវធ្វើ ដើម្បី​ជា​ប្រយោជន៍​ខ្លួនឯង​ផង អ្នកដទៃ​ផង និង​ចូលរួម​ចំណែក​ក្នុង​អភិវឌ្ឍន៍​សង្គម​ជាតិ​ផង សន្តិភាព​ចិត្ត សមាធិ ការផ្សព្វផ្សាយ​មេត្តាធម៌ នឹង​ធ្វើឲ្យ​មនុស្ស​ទទួលបា​នភាព​រីករាយ និង​រីកចម្រើន​។

​សូម​ជម្រាប​ថា​អំណោយ​មនុស្សធម៌​ដែល​ត្រូវ​ផ្តល់ជូន ក្នុង​គ្រួសារ​និមួយៗ ទទួលបាន អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ភួយ​មុង , និង​សម្ភារៈ​គ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះបាយ ព្រម​ទាំង​ថវិការ​មួយចំនួន​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!