ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​

បាត់ដំបង​: យោង​តាមផេក​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ ពុធ ៦​រោច ខែ ស្រាពណ៍​ឆ្នាំកុ​រឯក ស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩​នេះ បទបញ្ជា​របស់​ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​បន្ត​អនុវត្ត​ដល់​វគ្គ​ទី​០២ ហើយ​លើ​ការ​ធ្វើ​តេស្ត​ទឹកនោម​មន្ត្រី​នគរ បាល​ចំណុះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ស្វែងរក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន ដែល​ការអនុវត្ត​ក្នុង​វគ្គ​ទី​០១ បាន​អនុវត្ត​រួច​ហើយ​កាលពី​ថ្ងៃ​ទី ១៩ ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ ។​

​ក្នុង​សកម្មភាព ជាក់ស្តែង​នេះ លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​អនុវត្ត​ផ្ទាល់​លើ​ការងារ​នេះ ហើយ​លទ្ធផល​ជាក់ស្តែង នឹង​បានដឹង​នៅក្រោយពេល បិទ​បញ្ចប់​ការ​ធ្វើ​តេស្ត​ចំពោះ​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​បាត់ដំបង​បាន​រួចរាល់​។​

​សូម​បញ្ជាក់​ជូន​ថា ការអនុវត្ត​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន នៅក្នុង​ខ្លួន ដល់​កងកម្លាំង​នគរបាល​នាពេលនេះ គឺ​ដើម្បី​បង្ហាញ​នូវ​ភាព ស្អាតស្អំ​របស់​កងកម្លាំង​នគរបាលជាតិ ចំពោះ​បញ្ហា​គ្រឿងញៀន ដែល​ក្នុងនោះ​រួម​ទាំង​ការ ប្រើប្រាស់​ផង​ដែរ ហើយ​ក្នុងករណី​រកឃើញថា កងកម្លាំង​នគរបាល​រូប​ណា មាន​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ មន្ត្រី​នគ​បាល​រូបនោះ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​វិន័យ​លេខ​០០៦ របស់​ង​កងកម្លាំង​នគរបាលជាតិ ឬ​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​ទទួខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែល​មាន​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!