ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ជំនួស​លោក គឹម ប៉ុណ្ណា ដែល​អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ដោយ​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ពិធី​ប្រកាស​តែងតាំង និង​ទទួល​ភារកិច្ច​ថ្មី​នៃ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួ​ង​សាធារណការ និង​ដឹកជញ្ជូន , ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត និង មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​ការចូលរួម​អបអរ​ចំពោះ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ថ្មី ក៏​ដូច​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ចាស់​ដែល​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង ពិសេស​បាន​កោតសរសើ​រ​ពី​ការខិតខំ​ប្រឹងប្រែង​របស់លោក គឹម ប៉ុណ្ណា ដែល​បាន​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​សាធារណការ​ក្នុង​ខេត្ត​ឱ្យមាន​ការរីកចម្រើន​នា​ពេលកន្លងមក ខណៈ​វិស័យ​សាធារណការ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ខេត្ត​ទេសចរណ៍​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​នេះ​បន្ថែមទៀត​។

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​នេះ​ថា​ជា​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​សាធារណការ​ក្នុងប្រទេស​កម្ពុជា ហើយ​ត្រូវ​ចងចាំ​ថា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ដាក់ខ្លួន​ជា​អ្នកបម្រើ​រាស្ដ្រ កុំ​ធ្វើ​ជា​ចៅហ្វាយ​រាស្ដ្រ ពិសេស​សូមឱ្យ​ប្រធាន​មន្ទីរ​ទើប​ទទួល​ដំណែង​ថ្មី និង​មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​កែលម្អ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​ថ្មី​រៀបចំ​ផែនការ​ការងារ​១០០​ថ្ងៃ សម្រាប់​អនុវត្តន៍ ដើម្បី​បង្ហាញ​ស្នាដៃ​ការងារ​ក្នុង​តំណែង និង​ភារកិច្ច​ថ្មី​ដែល​ថ្នាក់លើ​ប្រគល់ជូន ហើយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យបាន​នូវ​អនុសាសន៍​ណែនាំ​១១​ចំណុច របស់​សម្តេច​តេជោ ហ៊ុន សែន និង​ប្រកាន់​គោលការណ៍ ធ្វើ​ជា​មន្ត្រី​គំរូ​គេ កុំ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ទី​១.​ត្រូវខិតខំ​អប់រំ​ផ្សព្វផ្សាយ​ការយល់ដឹង​ជា​សាធារណៈ និង​បញ្ហា​ការយល់ដឹង​ច្បាប់​បទដ្ឋាន​នានា ពិសេស​ត្រូវ​បន្ត​ជំរុញ​ការអប់រំ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ទូលំទូលាយ ជំរុញ​មន្ត្រី​មន្ទីរ​ប្រើប្រាស់​កម្មវិធី Road Care App ដើម្បី​លើកកម្ពស់​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​ក្នុង​ខេត្ត​ឱ្យមាន​ប្រសិទ្ធភាព ។​

​គួរបញ្ជាក់​ថា មុន​ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប លោក គី វី​រិន្ទ ធ្លាប់​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ , ជា​អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ឧត្ដរមានជ័យ និង​ធ្លាប់​ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បាត់ដំបង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.