ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​លោក​អភិបាលខេត្ត បាន​ដឹកនាំ គណ​:​អភិបាលក្រុង​កំពត ចៅ​សង្កាត់​ទាំង​៥ ប្រជុំ​លើ​រថយន្ត ដើម្បី​ចុះ​ពិនិត្យ​ជុំវិញ ក្រុង​កំពត​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ គណ​:​អភិបាលក្រុង​កំពត ចៅ​សង្កាត់​ទាំង​៥ ប្រជុំ​លើ​រថយន្ត ដើម្បី​ចុះ​ពិនិត្យ​ជុំវិញ ក្រុង​កំពត ក្នុង​គោលបំណង​កែលម្អ​សោ​ភណ្ឌ​ភាព​ក្រុង ក៏ដូចជា​ត្រៀមលក្ខណ​:​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ក្នុងនោះដែរ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ណែនាំ​ដោយ​ដល់​ស្នើ អភិបាលក្រុង និង​ចៅសង្កាត់ មាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការកែលម្អ​សោភ័ណភាព​ក្រុង ដោយ​ត្រូវ​រៀបចំ​កិច្ចប្រជុំ​រៀង​រាល់​មួយ​សប្តាហ៌​ម្តង រីឯ ចៅសង្កាត់​ក៏​ត្រូវមាន​វិធានការ​ច្បាស់លាស់ ដូចជា ហាមឃាត់​ឡានធំៗ ចត​លើផ្លូវ​ផ្តេសផ្តាស និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​អនាម័យ​នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន​ជា​ដើម​ផងដែរ​។​

​ជាមួយគ្នានេះ លោក ជាវ តា​យ ក៏​បាន​ជំរុញ​ឲ្យ​អភិបាលក្រុង​កំពត និង​ចៅសង្កាត់​ទាំង​ប្រាំ ហាមឃាត់​មិនឲ្យ​មាន​ការលក់​ដូ​រ ឬ​ទុកដាក់​ឥ​វ៉ាន់ លើ​ចិញ្ចើមថ្នល់ ដែល​អាច​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ត្រូវ​តម្រូវឲ្យ​ចៅ​សង្កាត់​ទាំង​ប្រាំ ទទួលខុសត្រូវ​លើ​ការងារ​កាប់​មែកឈើ ឲ្យបាន​ស្អាតនៅតាម​បណ្តោយដង​ផ្លូវ​នានា​ក្នុង​ក្រុង​កំពត​។​

​លោក​អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ រដ្ឋបាលខេត្ត នឹង​បង្កើតឲ្យមាន​ស្ថានីយ៍​បូមទឹក​ចេញពី​ក្រុង​កំពត មិនឲ្យ​មាន​ការលិចលង់​ក្នុងក្រុង​ទៀតឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!