ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

លោក​អភិបាលខេត្ត​កែប ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៃ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ របស់​សិស្ស​ថ្នាក់​ទី​១២ ទាំងអស់ នៃ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​ទទួលបាន​ជោគជ័យ​១០០% ក្នុង​ឆ្នាំនេះ​។​

​ការលើក​ឡើង​យ៉ាង​ដូច្នេះ ខណៈ​លោក​អភិបាលខេត្ត​កែប ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ចំនួន​១៨១​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ ដែល​ជា​បេក្ខជន​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​១៩-២០ ខែ​សីហា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ដោយ​មោទនភាព​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ឆ្នាំ​នេះ សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​ទួលបាន​ជោគជ័យ ១០០% ដោយ​ការអះអាង​នេះ​យោង​ទៅលេីការ​ចូលរៀន​របស់​សិស្សានុសិស្ស​ដែល​បាន​ចូលរៀន​បំប៉ន​ស្ទើតែ​១០០% និង​ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​បង្រៀន​បំប៉ន​របស់​លោកគ្រូ អ្នកគ្រូ សុទ្ធតែ​មាន​បទពិសោធន៍​។

​លោក​អភិបាលខេត្ត​បាន​បន្ថែមទៀតថា សិស្សានុសិស្ស​ទាំង​អស់មិ​ន​ត្រូវ​ធ្វើឲ្យ ឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូ​ទាំងអស់ បាត់ចង់​ក្តីសង្ឃឹម​ឡើយ ហើយ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​តែ​មាន​ភាពជឿជាក់​លើស​ម​ត្ថភាព​ខ្លួនឯង ដើម្បី​ដណ្តើមយក​និទ្ទេស​ល្អ​ឲ្យបាន​គ្រប់​គ្នា​។ ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៩​នេះ គឺ​បេក្ខជន​ប្រឡង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​សមត្ថភាព​របស់​ខ្លួន ដើម្បី​ជា​ក្តីសង្ឃឹម​របស់​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេស​ការជួយ​លើក​មុខមាត់​របស់​ខេត្ត​របស់​យើង​ផងដែរ​។​

​មុន​នឹង​បញ្ចប់ លោក​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង បង្រៀន​បំប៉ន​ដល់​សិស្សានុសិស្ស​ជា​ទឹកប្រាក់​សរុប​ចំនួន ៩.៩៦៧.០០០​រៀល និង​សិស្សានុសិស្ស​ក្នុង​ម្នាក់ៗ​ចំនួន​១០.០០០​រៀល សរុប​១.៨១០.០០០​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!