ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៩ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​) ៖ ក្នុង​គោលបំណង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទ​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កែប ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក​-​លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ សមត្ថកិច្ច ពាក់ព័ន្ធ គ្រប់​ជាន់ថ្នាក់​មកពី​គ្រប់​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កែប​បាន​លើកឡើង​ថា ដើម្បី​គាំទ្រ និង​រួមចំណែក​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ការ​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​ចាត់តាំង និង​កែសម្រួល​សមាសភាព​មួយចំនួន របស់​ក្រុម​ការងារ​ថ្នាក់ជាតិ​ដើម្បី​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់ សំដៅ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​គ្រប់​មូលដ្ឋាន​នៅ​ទូទាំង​ខេត្ត​កែប​។

​លោក ជិន ប៊ុនស៊ាន បាន​លើកឡើង​ទៀត​ថា ក្រុមការងារ​ថ្នាក់ជាតិ មាន​តួនាទី​លើកកម្ពស់​ការដឹកនាំ​សម្របសម្រួល គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការលើកកម្ពស់​កា​រ​ផ្តល់​សេវាសាធារណ​: ការអភិវឌ្ឍន៍​មូលដ្ឋាន ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រុមការងារ​គ្រប់​ថ្នាក់​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​បើក​វេទិការ​សាធារណៈ ដើម្បី​បកស្រាយ​ចម្ងល់ និង​ឆ្លើយតប​ទៅនឹង​សំណូមពរ​ចាំបាច់​នានា​ក្នុង​មូលដ្ឋាន ជាពិសេស​គឺ​ដើម្បី​អនុវត្ត​គោលនយោបាយ​ក្នុង​ការអភិវឌ្ឍ​ភូមិ ឃុំ និង​គោលនយោបាយ​ជាតិ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​ការ​ទី​៤ របស់​រាជរដ្ឋាភិបាល និង​បាន​លើក​នូវ​វិធានការ​ដើម្បី​ដោះស្រាយ​សម្រាប់​អនុវត្តន៍​ឲ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។​

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ឲ្យបាន​កាន់តែ​រឹងមាំ ល្អប្រសើរ និង​សូម​ឲ្យ​ទាំង​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​ក្រុមការងារ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា កង្វល់ តម្រូវការ និង​បម្រើ​សេវា​សាធារណៈ​ឲ្យ​កាន់តែ​ល្អ លឿន​ទាន់​ចិត្ត និង​មាន​ការស្រលាញ់​ជឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា យោងតាម​របាយការណ៍ របស់ លោក កែ​ន សត្ថា អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប បានបង្ហាញ និង​ឆ្លុះបញ្ចាំង​ពី​សកម្មភាព លទ្ធផល​ដែល​ក្រុមការងារ​អនុវត្ត​បាន​ក្នុង​ឆមាស​ទី​១ ពិតជា​មាន​ភាពល្អប្រសើ​រ ហើយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​កន្លងមក ក្រុមការងារ​បាននិងកំពុង​ខិតខំ​រួមគ្នា​អនុវត្ត​ជា​បន្តបន្ទាប់​ទទួលបាន​ផ្លែផ្កា ហើយ​សម្រាប់​ការងារ​អនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​២ ក្នុង​ឆ្នាំ​២០១៩​ខាងមុខ ក្រុមការងារ​នឹង​បន្ត​ចាត់តាំង​អនុត្ត​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បីឲ្យ​ដំណើរការ​អភិវឌ្ឍ ស្របតាម​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.