ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ប្រជាពលរដ្ឋ​ដើរលេង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​រីករាយ ក្រោយ​ផែនការ​រដ្ឋប្រហារ​រប​ស់ជន​ក្បត់ជាតិ​បរាជ័យ ==> លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​ ==> អាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ចិត្ត​រក្សា ជាតិ សាសនា ព្រះមហាក្សត្រ​! ==> ​សុំ​កោតសរសើ​ស្នងកា​រការ​ខេត្ត​បន្ទាយមានជ័យ ចាប់​ក្រុម​ចោរ​ឧទ្ទាម​ក្រៅច្បាប់ ដែល​រត់​រួច​ពី​ស្នាក់ការ​គណបក្ស នៅ​ផ្លូវ​ជាតិ​លេខ​២ ម្តុំ​ចាក់អង្រែ ! ==> ​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​ ==> ​ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​! ==> ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំ​បុក ការពារជាតិ សាសនា ព្រះមហាក្សត្រ​ ==> សម្តេច​ហ៊ុន​សែន​៖​កម្ពុជា​អបអរសាទរ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​និង​ខួប​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​អំបុក ថ្ងៃ​៩ វិច្ឆិកា ទាំងអស់គ្នា​
0

​លោក ជាវ តា​យ និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែ​ស្រាពណ៌ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្ត បានទទួល​ស្វាគមន៍​គណៈប្រតិភូ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ នៃ​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​៤) ដឹកនាំ​ដោយ លោក សុខ ឥសាន ប្រធាន​គណៈកម្មការ​។​

​នៅក្នុង​ជំនួប​ខាងលើ លោក ជាវ តា​យ អភិបាលខេត្ត បាន​រាយការណ៍​ជូន​ប្រតិភូ អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​កំពត សម្រេច​បាន​កន្លងមក និង​ផែនការ​ទិសដៅ​អនុវត្ត​បន្ត នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ព្រមទាំង​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​ជួបប្រទះ​កន្លងមក និង​កំពុង​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ជាប្រចាំ​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះដែរ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក៏​បាន​រាយការណ៍ ឲ្យដឹង​ផងដែរ​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ ពាក់ព័ន្ធ​លើ​វិស័យ​ខ្លួន រួម​មាន​ការងារ​មហា​ផ្ទៃ ការងារ​ការពារ​ជាតិ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ការងារ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​ការងារ​មុខងារសាធារណៈ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជូន​គណៈប្រតិភូ ផងដែរ​។​

​លោក សុខ ឥសាន ប្រធាន​ប្រតិភូ បានឲ្យដឹងថា គណៈកម្មការ​នៅ​ក្នុង​ព្រឹទ្ធសភា​មាន​ចំនួន​១០ ដោយឡែក​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា​ដែល​បាន​ចុះ​មក​បំពេញបេសកកម្ម ក្នុង​ខេត្ត​កំពត​ពេលនេះ គឺ​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់ ជាមួយ​អាជ្ញាធរ​ដែនដី ខេត្ត ក្រុង ស្រុក​និង មន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​កំពត​ស្ដីពី​កិច្ចការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត ក៏ដូចជា​មន្ទីរ​អង្គភាព​ជំនាញ បានរួម​គ្នា​ខិតខំ​ជម្នះ​រាល់​ការលំបាក និង​បញ្ហា​ប្រឈម​នានា ក្នុង​ដំណើរការ​ជំរុញ​ល្បឿន នៃ​កិច្ច​អភិវឌ្ឃន៍​ខេត្ត​មាន​ការរីកចម្រើន នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​លោក សុខ ឥសាន ប្រធាន​គណៈប្រតិភូ ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កំពត គ្រប់​លំដាប់ថ្នាក់ បន្ត​ខិតខំ​ចូលរួម​ជំរុញ​កិច្ចអភិវឌ្ឍន៍​បន្ថែមទៀត ពិសេស​ការចូលរួម​ជំរុញ​ការងារ​ប្រតិបត្តិ​ច្បាប់ ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!