ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ពិការភាព ជា​វិស័យ​អាទិភាព នៅក្នុង​វិស័យ​អាទិភាព​ធំៗ​ដទៃទៀត ស្រប​តាម​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនពិការ​

សៀមរាប ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គោលការណ៍​ណែនាំ​ជាតិ​ស្តីពី «​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​មុខរបរ និង​ការងារ​សម្រាប់​ជន​មាន​ពិការភាព នៅ​កម្ពុជា​»​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា កន្លងមកនេះ ក៏ដូចជា​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​លើ​បងប្អូន​ជនពិការ​ឲ្យមាន​ជំនា​ញ មុខរបរ និង​ការងារ សមរម្យ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​បង្កើន​ការយកចិត្ត ទុកដាក់​គិតគូរ អំពី​ផលប្រយោជន៍ និង​ការលើកតម្កើង​ជីវភាព​រស់នៅ របស់​ជនពិការ ឲ្យបាន​សមរម្យ ស្រប​តាម​សេដ្ឋកិច្ចជាតិ ព្រមទាំង​បាន​បំផុស​លើកទឹកចិត្ត​ដល់​ពលរដ្ឋ សប្បុរសជន ផ្នែក​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា ឲ្យចូល​រួម​ឧបត្ថម្ភ​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ជនពិការ​ផងដែរ​។​

​លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា «​ពិគ្រោះ​យោបល់​លើក​ទី​២ លើ​គោលការណ៍​ណែនាំ​ជាតិ ស្តីពី​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​មុខរបរ និង​ការងារ​សម្រាប់​ជន​មាន​ពិការភាព នៅក្នុង​ប្រទេស​កម្ពុជា​» ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១២-១៣ ខែ​សីហា ឆ្នាំ​២០១៩​។​

​លោក ញ៉ឹក វណ្ណា​រ៉ា បានឲ្យដឹងថា សិក្ខាសាលា​នេះ ធ្វើឡើង​ជា​លើក​ទី​២​ហើយ ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៅ​ក្នុង​គោលការណ៍​អនុវត្ត​ថ្នាក់ជាតិ ស្តីពី​ការគាំទ្រ​លើ​ការ បណ្តុះបណ្តាល​វិជ្ជាជីវៈ មុខរបរ និង​ការងារ​សម្រាប់​ជន​មាន​ពិការភាព នៅក្នុង​ប្រទេស​កម្ពុជា​, ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ជនពិការ​, ផ្តល់​ឱកាស​ការងារ លើកទឹកចិត្ត​ដល់​ជនពិការ ដែល​មាន​លក្ខណៈសម្បត្តិ និង​មាន​សមត្ថ​-​ភាព​នូវ​មុខងារ តួនាទី និង​ការទទួលខុសត្រូវ​ក្នុង​មុខតំណែង ចូល​បម្រើ​ការងារ​, លើកកម្ពស់​សេចក្តីថ្លៃថ្នូ​រ សុខុមាលភាព និង​សិទ្ធិ​របស់​ជនពិកា​រ​កម្ពុជា តាមរយៈ​ការទទួលស្គាល់​សមត្ថភាព​ជនពិការ ប្រសើរ​ជាង​មើលឃើញ​តែ​ពិការភាព​របស់​ជនពិកា​រ​, ចូលរួម​បំពេញ​នូវ​កាតព្វកិច្ច​ជា​ហត្ថលេខី​នៃ​អនុសញ្ញា និង​កតិកាសញ្ញា​ដែល​ទាក់ទង​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនពិការ​។​

​លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​ពិការភាព ជា​វិស័យ​អាទិភាព នៅក្នុង​វិស័យ​អាទិភាព​ធំៗ​ដទៃទៀត ដោយ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ការជំរុញ​កិច្ចការពារ លើកកម្ពស់​សិទ្ធិ​និង​សុខុមាលភាព​ជនពិការ​ស្រប​តាម​អនុសញ្ញា​របស់​អង្គការ សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនពិការ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ញ៉ឹក វណ្ណា​រ៉ា បាន​ផ្តល់​នូវ​អនុសាសន៍​មួយ ចំនួន​រួមមាន​៖

*​ទី​១៖ បន្ត​ជំរុញ​ការ​អនុវត្ដ​អនុសញ្ញា​អន្តរជាតិ​នានា ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​រួច ឲ្យទទួល​បាន​លទ្ធផល​ល្អប្រសើរ​
*​ទី​២៖ បន្ត​ជំរុញ​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ប្រែក្លាយ​ពី​ឯកសារ​ដែល​មាន​លើ​ក្រដាស ឲ្យទៅ​ជា​សកម្មភាព​ជា​ក់​ស្តែង​ដើម្បី​ជួយ​បងប្អូន​ជនពិការ​
*​ទី​៣៖ បន្ត​ជំរុញ​រៀបចំ​កសាង​ធនធានមនុស្ស ជាពិសេស​គ្រូបង្រៀន ឲ្យមាន​សមត្ថភាព​ក្នុង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ជន​មាន​ពិការភាព​
*​ទី​៤៖ បន្ត​ជំរុញ​ក្រសួង ស្ថាប័ន​និង​ផ្នែក​ឯកជន​ឲ្យទទួល​ជនពិការ​ចូល​បម្រើកា​រងារ​តាម​អត្រា​កំណត់​ដូច​មានចែង​ក្នុង​អនុក្រឹត្យ​ស្តីពី​ការជ្រើសរើស​ជនពិការ ចូល​បម្រើ​ការងារ ដែលមាន​២%​សម្រាប់​ស្ថាប័ន​សាធារណៈ និង​១%​សម្រាប់​ផ្នែក​ឯកជន​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ សុខុមាលភាព​របស់​ជ​ន​ពិការ ត្រូវបាន​យកចិត្តទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៨ ជនពិការ​ចូល​បម្រើកា​រងារ ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ចំនួន​៤០ មាន​ជនពិការ​ចំនួន ២,៨៣៩​នាក់ ក្នុងនោះ​ស្ត្រី​ពិការ​ចំនួន ៧៣០​នាក់ និង​ជនពិការ​កម្រិតធ្ងន់ ចំនួន​១,៤៧៨​នាក់ ស្មើនឹង​៤,៤៧១​នាក់ បើ​គិត​ជា​ភាគរយ ១,៩៣%៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!