ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​ថ្នាក់ដឹកនាំ​ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចំនួន​៣៥​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​កំពង់ត្រាច​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​ស្រាពណ៌ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត និង លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច មន្ទីរ អង្គភាព​ជំនាញ អាជ្ញាធរ​ស្រុក បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ភូមិ​ដើម​ចារ និង​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៣៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥ គ​.​ក្រ មី ០១​កេស ត្រីខ ១០​កំប៉ុង ទឹកត្រី ០៦​ដប ស្ករស ០១​គ​.​ក្រ និង​ថវិកា សរុប ១,៧៥០,០០០​រៀល ដោយ មួយ​គ្រួសារ​ទទួលបាន​៥០.០០០​រៀល​។

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាល​ខេត្ត​កំពត​ក៏​បាន​ឧបត្ថម្ភ ថវិកា​សរុប​១​លាន​រៀល ដល់​យុវជន​កាកបាទក្រហម​ចំនួន​១០​នាក់ អ្នកស្ម័គ្រចិត្ត​ចំនួន​២​នាក់ និង កងកម្លាំង ប្រជា​ការពារ ៨៨​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល ថ្នាក់ដឹកនាំ​ខេត្ត​កំពត និង កម្លាំង​សមត្ថកិច្ច មន្ទីរ អង្គភាព​ជំនាញ អាជ្ញាធរ​ស្រុក បាន​បន្ត​ដំណើ​ចុះ​ពិនិត្យ ទីតាំង​បាក់​ទំនប់​ប្រទាក់ក្រឡា ស្ថិតក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ក្នុងនោះដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ឧបត្ថម្ភ​ថវិកា​សរុប ២,៩០០,០០០​រៀល ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ដោយសារ​ជំនន់​ភ្លៀង​សរុប​១៤៥​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!