ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ អាច​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ខណៈ​អាងទឹក​ប្រទាក់ក្រឡា​កំពុង​ប្រឈម​បាក់​ទំនប់​

(​ខេត្ត​កំពត​)៖ ដោយសារ​កត្តា​អាកាសធាតុ​គឺ​ភ្លៀង​ធ្លាក់​បន្ត​ជាប់​គ្នា​មិន​ឈប់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ធ្វើឲ្យ​តំបន់ ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​កំពត ពិសេស ស្រុក​ទឹកឈូ ត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ភ្លៀង​។​

​យ៉ាងណាមិញ​បើតាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៩ ស្រប​ពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​កម្ពស់​ទឹក​កាន់តែ​ឡើង​ខ្លាំង ដែល​ធ្វើឲ្យ​ទំនប់​ប្រទាក់​ក្រឡា ស្ថិតក្នុង​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​បាក់ជើង​បេតុង ព្រោះតែ​មិន​អាច​ទ្រទ្រង់​នឹង​បរិមាណ​ទឹក​ដែល​មាន​កម្រិត​ខ្ពស់​។​

​ចំពោះ​ការ​បាក់ជើង​បេតុង​នៅ​អាង​ស្តុក​ទឹក​ទំនប់​ប្រទាក់ក្រឡា​នេះ គេ​បាន​ព្យាករណ៍​ថា កម្លាំង​ទឹក​អាច​មាន​សន្ទុះ​ខ្លាំង ដែល​អាច​បង្ក​ឲ្យ​ជន់​លិច​នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ស្រុក​ទឹកឈូ ដូច​ជា​ភូមិ កូន​សត្វ ភូមិ​បុស្ស​ញិញ ភូមិ​ត្រពាំង​ព្រីង​ខាងជើង និង​បន្ត​ទៅ​ដល់​ភូមិសាស្ត្រ​ខេត្ត​កែប ជាពិសេស​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប​ជាដើម​។​

​ជាមួយគ្នានេះ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩ បន្ទាប់ពី​មាន​ករណី​បាក់ជើង​បេតុង​ទំនប់​ប្រទាក់ក្រឡា នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត គេ​សង្កេតឃើញ​វត្តមាន​អាជ្ញាធរ​ខេត្ត​កំពត​និង​ខេត្ត​កែប បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​តាម​ភូមិសាស្ត្រ​ដែល​កំពុង​លិចលង់​ដោយសារ​ជំនន់​ភ្លៀង ដើម្បី​រក​វិធានការ​ដោះស្រាយ​ជាបន្ទាន់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!