ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ទទួល​អំណោយ​ពូ​ជន៍​ដំណាំ ជី និង​ថ្នាំ​កសិកម្ម ពី​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​២៦០​គ្រួសារ​

ប៉ៃលិន ៖ កសិករ​ខេត្ត​ប៉ៃលិន ចំនួន ២៦០​គ្រួសារ ដែល​ទទួល​ផល​ខូចខាត​ដំណាំ​ដោយសារ​គ្រោះធម្មជាតិ ត្រូវបាន​មក​ទទួល​អំណោយ​ពូ​ជន៍​ដំណាំ ជី និង​ថ្នាំ​កសិកម្ម ពី​រាជរដ្ឋាភិបាល​កម្ពុជា ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ តំណា​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​ពូ​ជន៍​ពោត ស្រូវ ជី និង​ថ្នាំ​កសិកម្ម ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ជួយ​សម្រួល ដល់​ប្រជាពលរដ្ឋ ចំនួន ២៦០​គ្រួសារ ដែល​ទទួលរង​គ្រោះធម្មជាតិ លើ​ផលិតកម្ម​កសិកម្ម នា​ដើមឆ្នាំ​២០១៩​នេះ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បច្ចុប្បន្ននេះ​អាកាសធាតុ​ទូទាំង​ពិភពលោក មាន​ការប្រែប្រួល និង បាន​បង្ក​អោយ​ប៉ះពាល់​ដល់​ការងារ​កសិកម្ម​យ៉ាងធ្ងន់ធ្ង​រ ជាក់ស្តែង​នៅ​ខេត្ត​ប៉ៃលិន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង ដូចជា​អាកាសធាតុ​ក្តៅ​ខ្លាំង ភ្លៀង​ធ្លាក់​មាន​ចំនួន​តិច ដែល​បញ្ហា​នេះ បានធ្វើអោយ​ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទទួលរង​ការខូចខាត ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​តែ​ចេះ​សំរប​ខ្លួន​ទៅ​នឹង​ធម្មជាតិ និង​ត្រូវ​ដាំ​ដំណាំ​ណា​ដែល​ត្រូវការ​ទឹក​តិច ឬ​ប្រើប្រាស់​ពូ​ជន៍​ដំណាំ​ណា​ដែល​ធន​នឹង​ភាពរាំងស្ងួត និង​ធន់​នឹង​ភាព​ជាំ​ទឹក អាស្រ័យ​ទៅ​នឹង​ស្ថានភាព​ដី​របស់​ខ្លួន​។

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ត​ច​តេជោ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក វិស័យ​កសិកម្ម​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដើម្បី​ស្តារ​ឃឿន​សេដ្ឋកិច្ចជាតិ​ឱ្យបាន​រីកចំរើន ព្រោះថា​ប្រទេស​យើង​ជា​ប្រទេស​ដែល​មាន​សក្តានុពល​លើ​ផ្នែក​កសិកម្ម ដោយ​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ ជា​កសិករ​ប្រកប​របរ​កសិកម្ម ដូចនេះ​ការឧបត្ថម្ភ​ពូ​ជន៍​ពោត និង​ពូជ​ន៍​ស្រូវ​ដល់​កសិករ​រងគ្រោះ​នាពេលនេះ គឺជា​ការរួមចំណែក​យ៉ាង​សំខាន់​ដល់​កសិករ​ក្នុង​ការបង្កបង្កើន​ផល​រដូវ​កាល​ថ្មី​ឱ្យបាន​ទាន់ពេលវេលា​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​ណែនាំ​ដល់​ប្រជាកសិករ​យើង​ទាំងអស់​ត្រូវ​ចងក្រង​គ្នា​ជា​សហគមន៍​កសិកម្ម ដែល​យើង​អាច​ដាំ​ដុះ​ដំណាំ​ទៅតាម​តម្រូវការ​ទីផ្សារ និង​តាម​កិច្ចសន្យា ព្រមទាំង​មាន​លទ្ធភាព​ច​ចារ​តំលៃ​ជា​មួយ​ក្រុមហ៊ុន ធានាបាន​នូវ​តំលៃ​មួយ​សមរម្យ ដែល​ប្រជាពលរដ្ឋ​យើង​អាច​ទទួលយកបាន ហើយ​យើង​ក៍មាន​និរន្តរភាព​លើ​ទីផ្សារ លក់​កសិផល​របស់​យើង​ផង​ដែរ​។

​បើ​តាម​ការបញ្ជាក់​របស់លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា​៖ ដើមឆ្នាំ​២០១៩​នេះ កសិករ​ខេត្ត​ប៉ៃលិន រងគ្រោះ​ដោយ​គ្រោះធម្មជាតិ លើ​ផលិតកម្ម​កសិកម្ម គឺ​ដំណាំ​ពោត​ក្រហម ខូចខាត​ចំនួន ៦៣៦០​ហិច​តា ស្មើនឹង ៩០% នៃ​ផលិតកម្ម​ពោតក្រហម​សរុប ក្នុង​ខេត្ត​ដែល​មាន​ចំនួន ៧០៦៧​ហិច​តា ដំណាំ​ដំឡូង​មី ខូចខាត​ចំនួន ៤២១១​ហិច​តា ស្មើនឹង ១០% ហើយ​ពូជ​ន៍​ដំណាំ និង​ថ្នាំ ជី​កសិកម្ម ដែល​ចែក​ជូន​កសិករ​នាពេល​នេះ​រួមមាន​៖ ពូ​ជន៍​ពោតក្រហម ចំនួន ៣៦០០​គីឡូក្រាម ពូ​ជន៍​ស្រូវ​ចំនួន ១២០០​គីឡូក្រាម ជី​និង​ថ្នាំ​កសិកម្ម ចំនួន ៦៦៥​ដប និង​ថ្នាំ​កំចាត់​ខ្យង​ចំនួន ១២០​កញ្ចប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!