ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចុះ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេស្រែពក​នៅ​ស្រុក​លំផាត់​

ខេត្ត​​រតនគិរី ៖ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​គណៈ​កម្មា​ធិ​​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច គិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០១៩ បាន​អញ្ជើញ ចុះ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់​ខេត្ត​រតនគិរី​ដែល​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្កេ​ស្រែព​ក​កំពុង​លិចលុង​ភូមិដ្ឋាន ស្រែ​ចំការ​នៅ​ក្នុង​ឃុំ​ចំនួន​២​របស់​ស្រុក​ខាងលើនេះ​។​

​ឯកឧត្តម ថង សាវុន​អភិបាលខេត្ត​រតនគិរី បាន​គោរព​រាយ​ការ​ណ៍​ជូន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថា ដោយ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​ជាហេតុ​បណ្តាលអោយ​ទឹក​ទន្លេស្រែពក​ហក់​ឡើង​យ៉ាងខ្លាំង គិត​ត្រឹម​ថ្ងៃទី​៩​នេះ​កម្ពស់​ទឹក​បាន​​ឡើង​បាន​ឡើងដល់​១៤​ម៉ែត្រ​ខណៈ​ដែល​កម្រិត​ប្រកាសអាសន្ន​ត្រឹម​១២,៥០ ។​កម្រិត​កម្ពស់​ទឹក​នេះ​បាន​ធ្វើអោយ ភូមិដ្ឋាន ស្រែ ចំការ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​២​គឺ​ឃុំ​សេ​ដា និង​ឃុំ​ជ័យ​ឧត្តម​រង​ផលប៉ះពាល់​លិចលុង​យ៉ាង​លឿន​បំផុត​។​

​ឯកឧត្តម ថង សាវុន បន្តថា ក្នុង​សភាពការណ៍​ដ៏​អាក្រក់​នេះ អាជ្ញាធរខេត្ត​និង​អាជ្ញាធរ​ស្រុក​បាន​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ចេញ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ភ្លាមៗ​ដោយ​ធ្វើការ​ជន្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​សុ​វត្តិភាព​បាន​ទាន់ពេលវេលា​។ តែ​ជា​អកុសល់​ក្មេងស្រី​អាយុ​១៥​ម្នាក់​បាន​ស្លាប់​ខណៈ​ដែល​ទូក​ក្រុមគ្រួសារ​របស់​ខ្លួន​បាន​លិច​ពេល​ដឹក​ជញ្ជួន​សម្ភារៈ​មក​ទីទួល​សុវត្តិភាព​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ពុក​ម៉ែ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​ទី​ទួល​សុ​វត្តិភាព​ប្រមាណ​ជាង​៥០០​គ្រួសារ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​​ទាំងអស់​ជាក់​ឮ​ស្តែង​គ្រាន់តែ​ទទួលបាន​ព័ត៌មាន​ពី​គ្រោះមហន្តរាយធម្មជាតិ​នេះ​ភ្លាម សម្តេច​ទាំង​ពីរ​បាន​បញ្ជា​អោយ​រូប​ឯកឧត្តម ចុះ​ជួយ​អន្តរាគមន៍​ព្រមទាំង​នាំ​គ្រឿងឧបភោគ​បរិភោគ​របស់​កាកបាទ​​ក្រហម​កម្ពុជា​មក​ធ្វើការ​ចែក​ជូន​បឋម​ដល់​គ្រប់​គ្រួសារ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ទឹក​ជន​ន់​ក្នុង​ស្រុក​លំផាត់​នាពេល​នេះ​ដើម្បី​សម្រួល​ការលំបាក​ក្នុង​គ្រា​នេះ​ផង​ដែរ​។​

​ឯកឧត្តម គន់ គីម បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ខេត្ត​រតនគិរី ព្រមទាំង​មន្ត្រី​នៅក្នុង​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្ត​ទុក​ចុះជួយ និង​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នា​ពេក​នេះ​ដោយ​ឯកឧត្តម បាន​រំលឹក​នូវ​ប្រសាសន៍​បស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លើ​ការងារ ដោះស្រាយ​លើ​បញ្ហា​គ្រោះ​មហន្តរាយ​ដោយ​បាន​លើកឡើង​ថា សម្តេច​តេជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​តែងតែ​ជំរុញ​មន្ត្រី​ឱ្យ​ទាំងអស់​ដោះស្រាយ​រាល់​បញ្ហា​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម សង្កត់ធ្ងន់​ថា​ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​សុខទុក្ខ​របស់​រាជរដ្ឋាភិបាល ជា​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន​។ ដូច្នេះ​យើង​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ ជា​ភ្នែក ជា​ច្រមុះ​របស់​សម្តេច​នៅតាម​បណ្តា​ខេត្ត​នេះ យើង​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ​។ ជា​ពិសេស​ពេល​គាត់​ជួប​គ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងៗ យើង​ត្រូវ​ចុះ​ឱ្យ​ដល់​កន្លែងកើតហេតុ​រិះរក​វិធី​ជួយ​
​សង្គ្រោះ ឬ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ជួបប្រទះ​នោះ​អោយ​ខាងតែបាន​។​

​នៅក្នុង​ឱកាស​នេះ​ឯក​ទេសរដ្ឋមន្ត្រី គន់ គីម​បានប្រគល់​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​រួមមាន មី​៣២០​កេស ឃី​ត​៥០០​កញ្ចប់​ក្នុង​នោះ​មាន មុង ភួយ ក្រ​ម៉ា ត្រីខ ៥០០​យួរ តង់​១៥០​ដុំ​និង​តង់​តម្លើង​៥ ជូន​ដល់​អាជ្ញាធរខេត្ត​-​ស្រុក​សម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​តាម​ការជាក់ស្តែង​។​

​ដោយឡែក​ខា​សា​កាកបាទក្រហម​ខេត្ត​ក៏​បាន​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​អាជ្ញាធរ​ស្រុក​លំផាត់​មាន មី​២០០​កេស ត្រីខ​២០០​យួរ កៅស៊ូ​តង់​៤​គុណ​៥(៥០​ដុំ​) តង់​៤​គុណ​៥០(១០​ដុំ​)​។​អំណោយ​របស់​សាលាខេត្ត​រួមមាន មី​២០០​កេស​និង​ត្រីខ​២០០​កេស​ក៏​ត្រូវបាន​ផ្តល់ជូន​នាពេល​នេះ​ផង​ដែរ​។​

សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​ពីរ​ឃុំ​គឺ​ឃុំ សេ​ដា​និង​ឃុំ​ជ័យ​ឧត្តម ដែល​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទន្លេស្រែពក​នាពេល​នេះ​មាន​ចំនួន ១.៥៤៩​គ្រួសារ​ស្មើនឹង​ចំនួន​មនុស្ស ៦.១២៥​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!