ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ==> លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ==> នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ==> លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំកម្លាំងធ្វើការដើរល្បាតចល័តក៏បានប្រទះ ឃើញប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ចំនួន១៤នាក់ ធ្វើការទប់ឃាត់ពួកគាត់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ ==> កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ==> លោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ==> ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត,
0

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​ដល់​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ ដែល​ទើប​ទទួល​ភារកិច្ច​ថ្មីៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​ដល់​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ ដែល​ទើប​ទទួល​ភារកិច្ច​ថ្មីៗ ត្រូវ​អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ ត្រូវ​គោរ​ស្រឡាញ់ នាយ ពលទាហាន​ថ្នាក់ក្រោម​ខ្លួន ឲ្យ​ដូច​ជា​បងប្អូន​កូនចៅ​របស់​ខ្លួន និង​គិតគូរ​ប្រយោជន៍​ជាតិ​ជា​ធំ​។​

​ការណែនាំ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​មុខតំណែង​ ​លោក​វរសេនីយ៍ឯក នូវ សំអុល ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ជំនួស​លោក ឧត្តមសេនីយ៍ទោ សាវិន វិបុល ត្រូវបាន​ផ្តល់​តួនាទី​ថ្មី​ជា​នាយសេនាធិការរង បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នា​ព្រឹក​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ​២០១៩ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ផងដែរ​ចំពោះ​ស្មារតី​ខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ​របស់​តំបន់​ប្រតិបត្តិការ​ខេត្ត ក៏ដូចជា​នាយទាហាន នាយទាហានរង និង​ពលទាហាន ទូ​ទាំង​អង្គភាព​ចំណុះ​សម្រេចបាន​គួរឲ្យកត់សម្គាល់ ដោយ​អនុវត្ត​ស្រប​នឹង​បទបញ្ជា បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជម្រុញ​ដល់​កងកម្លាំង​ត្រូវ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ បន្ថែម​ទៀត​គ្រប់​បណ្តារ​ជំនាញ ត្រូវ​រួម​សាមគ្គីភាព​គ្នា​ឱ្យបាន​ល្អ ក៏​ដូច​ជា​បន្ត​ចូលរួម​សហការ ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម និង​លើកកម្ពស់​ការងារ​ហ្វឹកហ្វឺ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ យកចិត្តទុកដាក់​បង្កើន​ការងារ​អប់រំ​ចិត្តសាស្ត្រ​ដល់​កងទ័ព​ជាប្រចាំ ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា និង​ត្រូវ​គោរព​លក្ខន្តិកៈ របស់​កង​យោធពលខេមរភូមិន្ទ ឲ្យបាន​ល្អ ពង្រឹង​ប្រៀប​ការពារជាតិ បាន​រឹងមាំ និង​រក្សា​មាន​ទំនាក់ទំនង​ប្រពៃណី​ដ៏​ល្អ​ជាមួយ​បណ្តារ​ប្រទេស​ជិតខាង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.