ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី​ផ្លូវជាតិ​លេខ​៥​ក្រុង​ប៉ោយប៉ែត​

ប្រភព​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ប៉ាល់ សុ​មេ​ដា និង​បក្ខពួក​ដដែល​។

​មាន​ការរិះគន់​ចំៗ​ថា លោក ប៉ាល់ សុ​មេ​ដា និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី ឲ្យក្លាយ​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល ព្រោះ​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ចាំ​ទទួល​ផលប្រយោជន៍​ពី​មន្ត្រី​ក្រោម​ឱវាទ​យ៉ាង​ត្រជាក់ចិត្ត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ទេ​នោះ​គឺ​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ព្រមទាំង​បក្ខពួក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ហេតុនេះ​ហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិន​គួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ផ្លូវជាតិ​លេខ​៥ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ឲ្យដឹងថា អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​នៅក្នុង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ផងដែរ​។ ដូច្នេះហើយ​ទើប​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស បណ្ដោយ​ឲ្យ​ក្រុម​មន្ត្រី​ទាំងនោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​យ៉ាង​ជំនាញ​។

​ជាង​នេះ​ទៅ​ទៀត​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បណ្ដោយ​ឲ្យ​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​ថ្មីៗ​នេះ រឿងអាស្រូវ​ពុករលួយ​របស់លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ចំណុច​នេះ​រិះគន់​ជា​បន្តបន្ទាប់​រួចមកហើយ​។

​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិន​គួរ​បណ្ដោយ​ឲ្យ​លោក គឹម សុវណ្ណ និង​លោក ប៉ាល់ សុ​មេ​ដា ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។​

​តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​លើស​ទម្ងន់​ដែល​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ភាគច្រើន​មិន​បាន​ចូល​ថ្លឹង​ទំនិញ​ស្របទៅតាម​បទដ្ឋាន​បច្ចេកទេស​នោះទេ​។

​ផ្ទុយទៅវិញ​អ្នកបើកបរ​រថយន្ត​ធុន​ធំ ឬ​ព្រូ​រថយន្ត​ទាំងនោះ​យក​លុយ​ទៅ​បង់​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ក្រោម​ការគ្រប់គ្រង​របស់លោក ប៉ាល់ សុ​មេ​ដា តាម​ការកំណត់​ទើប​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន​។

​បើ​តាម​ប្រភព​ពី​ឈ្មួញ​និង​ក្រុម​អាជីវករ​ខ្លះ​បានឲ្យដឹងថា បើ​ទោះបី​ពួកគេ​ដឹក​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​តាម​ការកំណត់​របស់​លោក ប៉ាល់ សុ​មេ​ដា និង​បក្ខពួក​នោះដែរ​។ រថយន្ត​ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​ត្រូវ​បង់លុយ​ចាប់ពី​១០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​តាម​ការផ្ទុក​ទម្ងន់​លើស​ច្រើន​លើស​តិច ដោយ​មិន​ចាំបាច់​ចូល​ថ្លឹង​ទម្ងន់​ឡើយ ៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!