ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

រដ្ឋមន្ដ្រីក្រសួង​សាធារណការ​៖​កម្ពុជា​កំពុង​ចរចា​ជាមួយ​ចិន​ដើម្បី​ខ្ចី​លុយ​ចំនួន​១៨៣​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​សម្រាប់​សាងសង់​ផ្លូវជាតិ​លេខ​១០

កាល​ពី​ម្សិលមិញ​នេះ រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ទៅកាន់​អ្នកវិនិយោគ​និង​អ្នកកាសែត​នៅក្នុង​សន្និសីទ​កម្ពុជា​កំពុង​ចរចា​ជាមួយ​ចិន​ដើម្បី​ខ្ចីលុយ​ចំនួន​១៨៣​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​សាងសង់​ផ្លូវជាតិ​លេខ​១០ ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ទៅកាន់​ខេត្ត​កោះកុង ដែល​មាន​ប្រវែង​១៩៣​គីឡូម៉ែត្រ​។​

​គម្រោង​សង់​ផ្លូវ​ថ្មី​បន្ថែម​នេះ គឺ​ស្រប​ពេល​គម្រោង​ពង្រីក​ផ្លូវ​សំខាន់ៗ​ជាច្រើន​ទៀត​នៅ​កម្ពុជា បាន​និង​កំពុង​ធ្វើ ក្រោម​ប្រាក់កម្ចី​របស់​ជប៉ុន និង​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ គម្រោង​ចំនួន​១៥​ដែល​ក្រសួង​សាធារណៈ​ការដាក់ចេញ ក្នុងការ​ពង្រីក​ផ្លូវ​ជាតិ​សំខាន់ៗ​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន​បាន​និង​កំពុង​បន្ត​សកម្មភាព​រួម​មាន​៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ ក្រុងព្រះសីហនុ ប្រវែង​សរុប​១៩០​គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ចុង​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​។ ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ដោយ​ទឹកប្រាក់​ជិត​២​ពាន់​ដុល្លារ​។ ចំណែក ការពង្រីក​ផ្លូវជាតិ​លេខ​៣​ពី​ភ្នំពេញ ទៅ​ខេត្ត កំពត គឺ​គ្រោង​ចំណាយ​ថវិកា​ជាង ២០០​លាន​ដុល្លារ​អាមេរិក ក្រោម​កម្ចី​ពី​ចិន​។​ជាមួយគ្នា​នោះ កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ទី​រួម​ខេត្តកំពត ទៅ​រង្វង់​មូល​វាលរេញ មាន​ប្រវែង​សរុប ៥៤,៣០ គម បាន​ជួសជុល​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចំណាយ​ថវិកា ប្រមាណ ១២,០៦១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោម​ឥណទាន ធនាគារពិភពលោក​។​

​លើសពីនេះ​ទៀត​ក៏​នៅ​មាន​គម្រោង​ពង្រីង​ផ្លូវជាតិ​លេខ​៤៨ (​ផ្លូវបំបែក​ស្រែអំបិល​-​ទី​រួម​ខេត្ត​កោះកុង​) នឹង​ត្រូវ​ពង្រីក​ទៅ​ជា​ផ្លូវ​ហាយវេ ដោយ​កម្ចី​ថវិកា​របស់​កូរ៉េ ៦៧​លាន​ដុល្លារ និង​៨​លាន​ដុល្លារ ជា​ថវិកា​បដិភាគ​របស់​កម្ពុជា​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ​។​រី​ឯ​គម្រោង​ពង្រីង​ផ្លូវជាតិ​លេខ​៥ ប្រវែង​សរុប​៣៣៦​គីឡូម៉ែត្រ​ក៏​កំពុង​មាន​សកម្មភាព គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ក្នុង​នោះ​ផ្លូវ​ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ ពី​ខេត្ត​បាត់ដំបង​ទៅ​កាន់​ក្រុង​សិរី​សោភ័ណ្ឌ ក្នុង​ខេត្ត​បន្ទាយមានជ័យ ចំណាយ​ទឹកប្រាក់​ចំនួន ១៤៣ លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន របស់​ជប៉ុន​។

​នេះ​ជា​ការបញ្ជាក់​របស់ លោក ឈឹម ផល្លា នាយក នៃ​នាយកដ្ឋាន​ផ្លូវថ្នល់​។ ចំណែក​នៅ​ទីក្រុង​ភ្នំពេញ​វិញ គឺ​ផ្លូវ​ក្រវ៉ា​ត់ទី​២ ត្រូវបាន​រាយការណ៍​ថា​ត្រូវ​ចំណាយ​ថវិកា ៧២​លាន​ដុល្លារ ត​ភ្ជាប់​មហាវិថី​រុស្ស៊ី​ទៅកាន់​ផ្លូវជាតិ​លេខ​២​។ ចំណែក​ផ្លូវ​ក្រវ៉ា​ត់ទី​៣ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​១ លេខ ២ លេខ ៣​លេខ ៤ និង​ផ្លូវជាតិ​លេខ​៥​។ បន្ថែម​ពី​នេះ នៅ​មាន​ការជួសជុល​ផ្លូវជាតិ​លេខ​១១ ពី​ស្ពាន​អ្នក​លឿង ទៅកាន់​ថ្នល់ទទឹង​ផងដែរ​។​ក្រៅ​ពី​គម្រោង​ដែល​កំពុង​អនុវត្តន៍ ក៏​នៅ​មាន​គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​១០ មួយ​ខ្សែ​បន្ថែមទៀត ដែល​ត​ភ្ជាប់​ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ទៅ​ខេត្ត​កោះកុង ដែល​មាន​ប្រវែង​១៩៣​គីឡូម៉ែត្រ​។

​លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ថា​ផ្លូវ​ថ្មី​នឹង​ចំណាយ​អស់​១៨៣​លាន​ដុល្លារ​គឺជា​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​។​នៅពេល​លើកឡើងថា ហេតុអ្វី​បាន​ជា​កម្ពុជា​ខ្ចី​លុយ​បរទេស​មក​ធ្វើ​ផ្លូវ លោក ស៊ុន ចាន់ថុល បកស្រាយ ថា មក​ពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវការ​ថវិកា​ច្រើន ហើយ​កម្ចី​ទាំងនោះ​ក្នុង​អត្រា​ការប្រាក់​ទាប​ដែល​កម្ពុជា​អាចមាន​លទ្ធភាព​គ្រប់គ្រង​បំណុល​បាន​៕
​ដោយ​៖​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!