ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ចាម​រៀបចំ​កម្មវិធី​ជិះ​កង់​រយៈ​ចម្ងាយ 13​គម ដាំ​ដើមឈើ​ចំនួន 2,500​ដើម​

​កំពង់ចាម ៖​ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​វិស័យ​ឯកជន​រួម​មាន​ធនាគារ​ព្រីនស៍ ក្រុមហ៊ុន​ធានារ៉ាប់រង Forte ព្រមទាំង​សប្បុរសជន​នានា នៅ​ព្រឹក ថ្ងៃទី ២១ កក្កដា នេះ សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ចាម បាន​រៀបចំ​កម្មវិធី​ជិះ​កង់​រយៈ​ចម្ងាយ 13​គម ដាំ​ដើមឈើ​ចំនួន 2,500​ដើម ដែល​ជា​ដើមឈើ​ឧបត្ថម្ភ​ដោយ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម ដាំ​នៅក្នុង​ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ​។​

​សមាសភាព​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដាំ​ដើមឈើ​នេះ រួមមាន​ព្រះសង្ឃ​និមន្ត​មកពី​វត្ត​ស្តើង​ជ័យ និង​វត្ត​ខ្នា ថ្នាក់ដឹកនាំ​ឃុំ និង​មន្ត្រី​រដ្ឋបាល​ស្រុក​ជើងព្រៃ ក្រុមប្រឹក្សា​ឃុំ​ស្តើង​ជ័យ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​គ្រប់​សាលារៀន​នៅក្នុង​ឃុំ យុវជន​ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដែល​រង់ចាំ​អបអរសាទរ​សកម្មភាព​ដាំ​ដើមឈើ​នេះ​សរុប​ប្រមាណ​ជាង 300​នាក់ ។​

​គម្រោង​ជិះ​កង់​ដាំ​ដើមឈើ​នេះ​គឺជា​គម្រោង​បែប​ច្នៃប្រឌិត​ថ្មី​មួយទៀត​ដែល​ផ្តួចផ្តើម​រៀបចំឡើង​ដោយ ស​.​ស​.​យ​.​ក ខេត្ត​កំពង់ចាម មាន​គោលបំណង​បំផុស​ឱ្យ​យុវជន និង​ប្រជាពលរដ្ឋ​គ្រប់​វ័យ គ្រប់​និន្នាការ​នយោបាយ​បង្កើត​ទម្លាប់​ស្រឡាញ់ ថែរក្សា និង​ដាំ​ដើមឈើ​ដើម្បី​សុភមង្គល​ខ្លួនឯង គ្រួសារ សហគមន៍ និង​សង្គមជាតិ ព្រមទាំង​ជា​ការចូលរួម​ចំណែក​លើ​ក​កម្ពស់​បរិស្ថាន​ដែល​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ក្នុងការ​ទប់ទល់​និង​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កម្តៅ​នៃ​ផែនដី​។​

​យុវជន និង​សិស្សានុសិស្ស​ជាច្រើន​បាន​និយាយថា សកម្មភាព​នេះ​ប្លែក និង​សប្បាយរីករាយ​ព្រោះ​វា​ជា​ការងារ​ជួយ​សង្គ្រោះ​ពិភពលោក និង​ជីវិត សម្រាប់​ការអភិវឌ្ឍ​រីកចម្រើន​ជំនាន់​ក្រោយ​។ បើទោះជា​ក្តៅ​ហត់​ខ្លះ តែ​ពួកគេ​មាន​សុ​ទិដ្ឋិ​ន​យម​ថា សហគមន៍ របស់​ពួកគេ​នឹង​ទទួលបាន​នូវ​សេចក្តីសុខ ចាក​ផុត​ពី​គ្រោះមហន្តរាយធម្មជាតិ ដូចជា​ខ្យល់ព្យុះ ភាព​រាំងស្ងួត អាកាសធាតុ​ក្តៅ គ្រោះ​អគ្គីភ័យ ជាដើម ។

​លោក ហាន កុសល អភិបាលរង​ខេត្ត និង​ជា​ប្រធាន សស​យក ខេត្ត កំពង់ចាម និង​ព្រះអង្គ​ចៅអធិការ​វត្ត​ស្តើង​ជ័យ បាន​ថ្លែង​ប្រហាក់ប្រហែល​គ្នា​ដោយ​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន និង​ប្រជាជន​គ្រប់​វ័យ​ក្នុង​ឃុំ បង្កើត​ជា​ទម្លាប់​ស្រឡាញ់ ថែរក្សា និង​ដាំ​ដើមឈើ​ឱ្យបាន​គ្រប់ៗ​គ្នា​រាល់ថ្ងៃ រាល់​ខែ ។ លោក ហាន កុសល បាន​លើកឡើង​ថា ប្រសិនបើ​នៅ​តាម​ដងផ្លូវ​ទាំងអស់​នៅក្នុង​ឃុំ​ស្តើង​ជ័យ​នេះ មាន​ដើមឈើ​ត្រឈឹង​ត្រឈៃ និង​មាន​ផ្កា​ដុះ​ដង្ហែរ​តាម​ដងផ្លូវ មិនដឹង​ជា​អ្នកភូមិ​ស្រុក​សប្បាយចិត្ត​នឹង​សោ​ភណ្ឌ​ភាព​ក្នុងភូមិ​យ៉ាងណាទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!