ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​បញ្ចុះ​បឋម សិលា សាងសង់​អគារសិក្សា​ថ្មី ០១ ខ្នង នៅ​វិទ្យាល័យ​សម្តេច តេ​ជោ ហ៊ុន សែន ភ្នំ​សំពៅ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ឋ បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន​

​បាត់ដំបង ៖ នៅ​ព្រឹក​ក​ថ្ងៃអាទិត្យ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ គម្រោង​សាងសង់​អាគារ​សិក្សា​១​ខ្នង កំពស់ ២​ជាន់ មាន ១២​បន្ទប់ ស្ថិត​នៅ​វិទ្យាល័យ សម្តេច​តេជោ ហ៊ុន សែន ភ្នំ​សំពៅ ភូមិ​ភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាន​ណន់ ខេត្ត បាត់ដំបង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ឋ បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន​។​

​គណៈអធិបតី បាន​អញ្ជើញ​មក​ចូលរួម អបអ​សារ​ទរ ពិធី​ក្រុង​ពាលី បញ្ចុះ​បឋម សិលា សាងសង់​អគារសិក្សា​ថ្មី ០១ ខ្នង​២​ជាន់​មាន​១២​បន្ទប់ នៅ​វិទ្យាល័យ​សម្តេច តេ​ជោ ហ៊ុន សែន ភ្នំ​សំពៅ​ក្រោម​តំណាង គណះអធិបតី​ដ៏​ខ្ពង​ខ្ពស់​បាន​អញ្ជើញ​មក​ចូលរួម ឯកឧត្តម ​សន្តិ​បណ្ឌិត សុ ផល ឯកឧត្តម អភិបាលខេត្ត ងួន រតនៈ ឯកឧត្តម អ៊ុយ រី ឯកឧត្តម គៀត ថា​រិ​ទ្ឋ អគ នាយក​និង​ជា​អគនាយក​អន្តោប្រវេសន៍​ទូល​ទាំង​ប្រទេស ហើយ​ឯកឧត្តម​អភិបាលខេត្ត ងួន រតនៈ បាន​មានប្រសាសន៍ថា សាលា​វិទ្យាល័យ​នេះ​គឺ​បាន​ក៏​ឡើង​ដោយសារ​សម្តេច​មហាសេនា​ប​តី​តេជោ​ហ៊ុន សែន​ដែល​បាន​មើលឃើញ​ថា​ត្រូវតែ​បង្កើតឲ្យមាន​សាលា និង​វិទ្យាល័យ​អោយបាន​កាន់តែ​ច្រើន ដើម្បី​អោយ​មាន​ការ​កើន​នៅ​ធុន​ធា​មនុស្ស​កាន់តែ​ច្រើន​ពីព្រោះ​ប្រទេស​យើង​នៅ​ខ្វះខាត​នាក់​ចេះដឹង ទើបបាន​ជា​សម្តេច​លោក​ខិតខំ​ប្រឹងប្រែង​អោយ​មាន​សាលារៀន​និង វិទ្យាល័យ នៅតាម​ខេត្ត​និង​ស្រុក នាៗ អោយ​កាន់តែ​ច្រើន​នោះ​និង​កាន់តែ​ល្អ​។​

​ឯកឧត្តម សន្តិ​បណ្ឌិត សុ ផល លោក​បាន​មានប្រសាសន៍ ថា​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដឹង​ទេ​ថា​ស្រុក​បាណន់​យើង​មាន​កូនសិស្ស​និសិត្ស​យើង​ម្នាក់​រៀន​ពូកែ​ហើយ​ចប់​ចំណាប់​ថ្នាក់​ជា
​សិស្ស​ពូកែ នេះ​ក៏​ដោយសារ​តែ​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ខិតខំ​បង្ហាត់បង្រៀន​ដោយ​អស់​ពី​កម្លាំងចិត្ត​កម្លាំងកាយ​។​ ​សារុប​នាក់​ចូលរួម​មាន​ចំនួន​ទាំងអស់​៥០១​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​មួក​សុ​វត្តិភាព​ម្នាក់​១ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!