ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​សម្ដែង​នូវ​ក្ដី​សប្បាយ​រីករាយ​ចំពោះ​វឌ្ឃនភាព​របស់​វិស័យ​ព្រះពុទ្ធសាសនា​រប​ស់រ​ដ្ធ កំពង់មាន​ការរីកចំរើន​គួរឲ្យកត់សំគាល់​នៅក្នុ​ង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ​ចំពោះ​វឌ្ឍនភាព​របស់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ កំពុង​មាន​ការរីកចំរើន​គួរឲ្យកត់សំគាល់​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ក្នុងខណ​:​អញ្ជើញ​ជា​អធិបតី​ជាមួយ​លោកជំទាវ ម៉ក់ ស៊ីថា និង​សហការី ក្នុង​ពិធី​ប្រគេន​ទេយ្យទាន ស្លា​ដក់ ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​មួយចំនួន​ទៀត​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ស្រក ឃុំ​អូរ​ស្វាយ ជូន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ទាំង ០៧ នៃ​ឃុំ​ទាំង​ពីរ​ក្នុង​ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃអាទិត្យ ១៣​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​។

​បន្ទាប់​បាន​ប្រគេន​ទេយ្យទាន​ជូន​ព្រះសង្ឃ​រួចមក ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន​ពុទ្ធបរិស័ទ​ដោយ​បាន​ពាំនាំ​នូវ​ការ​នឹករលឹក និង​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​ប្រធាន​រដ្ឋ សភា និង​សម្តេច​ប្រធានព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​កំពូល​មក​ជូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មកពី​ឃុំ​អូរ​ស្វាយ និង​ឃុំ​ស្រក​ប្រមាណ ៣០០​នាក់​។

​ក្នុង​ឱកាស​នេះ លោក​បាន​លើកឡើង​ថា​ការរីក ចម្រើន​លើ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​គឺ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច សុវត្ថិភាព និង​ភាពសុខសាន្ត​ក្នុង​សង្គមជាតិ​ទាំងមូល​ជា​ចម្បង ជាក់ស្តែង​ថ្ងៃនេះ​យើងទាំងអស់គ្នា​បាន​មក​ធ្វើបុណ្យ​ហែរ​ទៀន​ព្រះវស្សា​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ​។ លោក​បាន​ថ្លែង​បញ្ជាក់ទៀតថា ប្រទេសជាតិ​មាន​សុខសន្តិភាព គឺ​មិន​អាច​ខ្វះ​បាន​នូវ​ធនធានមនុស្ស​ដែល​ពោរពេញ​ទៅដោយ​ចិត្តធម៌​សប្បុរស យោគយល់​អធ្យាស្រ័យ អហិង្សា សីលធម៌​ល្អ សុជីវធម៌ ចិត្ត​សទ្ធា​ជ្រះថ្លា ហើយ​កត្តា​ទាំងអស់​នេះ​គឺជា​គ្រឹះ​សុខ​ស្ងប់ និង​ខន្តី​ក្នុង​ផ្លូវចិត្ត​ដែល​មាន​ឥទ្ធិពល​គ្របដណ្តប់​លើ​សង្គម​ជាតិ​ខ្មែរ​ទាំងមូល​នាពេល​បច្ចុប្បន្ន​នេះ ដែល​ជា​ប្រទេស​គោរព​ព្រះពុទ្ធសាសនា​។

​ហេតុដូច្នេះ​ហើយ ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល ប្រធាន​ក្រុមការងារ សមាជិក សមាជិកា និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​ជា​ពិសេស​ទូទាំង​ស្រុក​កំពង់សៀម​សូមមេត្តា​បន្ត​គាំទ្រ ថែរក្សា និង​លើកតម្កើង​នូវ​ប្រពៃណី វប្បធម៌ និង​សាសនា របស់​ជាតិ​យើង​ឲ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ពិសេស​នាំ​គ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​គង់​វង្ស​យូ​អង្វែង​ត​រៀង​ទៅ​។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ជ​ខ្មែរ​ត្រូវតែ​គោរព​បូជាព្រះពុ​ទ្ធសា​សនា និង​មាន​ជំនឿ​លើ​ខ្លួនឯង លើ​រាជរដ្ឋាភិបាល​ភិបាល និង​លើ​គោល នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​រួមគ្នា​ជា​កំលាំង​រុញច្រាន​នាវា​កម្ពុជា​ឲ្យ​ឆ្ពោះទៅ​កាន់​ត្រើយ​សុភមង្គល សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​បន្តទៀត​ដើម្បី​កិត្តិយស​ជាតិ​យើង​។

​ថ្ងៃនេះ​វត្ត​ទាំង​០៧ នៃ​ឃុំ​ទាំង​ពីរ​គឺ​ឃុំ​ស្រ​កមាន ០៤​វត្ត និង​ឃុំ​អូរ​ស្វាយ​មាន ០៣​វត្ត ដែល​ទទួលបាន​ទេយ្យទៀន ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង​បច្ឆ័យ​រួមមាន​÷ វត្ត​ឧទ្យាន​កែវល្ពា​ក វត្ត​ទួល​រកា វត្ត​ស្រក វត្តភ្នំ​ក្រហម វត្ត​ខែ​ជ័យ វត្ត​ព្រៃ​ច​ក្រៃ និង​វត្ត​តាមុល ដោយ​វត្ត​នីមួយៗ​ទទួលបាន​ទៀនវស្សា ០១​គូ ទេយ្យទាន ស្លា​ដក់ គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចំនួន ១​លាន​រៀល​ស្នើៗ​គ្នា​។ ដោយឡែក វត្ត​ឧទ្យាន​កែវល្ពា​ក ដែល​ជា​កន្លែង​ប្រារព្វ​ពិធី សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយ​: ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​លាន​រៀល​បន្ថែមទៀត​សម្រាប់​យក​ទៅ​កសាង​ដំបូល​សាលា​ឆ័ន្ទ​។ ចំពោះ​ពុទ្ធបរិស័ទ​ដែល​បាន​អញ្ជើញ​ចូលរួម​ម្នាក់​ទទួលបាន​ថវិការ ២​ម៉ឺន​រៀល​ផងដែរ​។

​ក្នុងនាម​ក្រុុមការងា​រ​ថ្នាក់កណ្តាល និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​ប្រធាន និង​លោកជំទាវ បាន​ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ​ជូន​ដល់​ឧបការី​ជន ជីដូន ជីតា​ដែល​បា​ម​ចែក​ឋាន និង បុព្វបុរស​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ និង​បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតន ត្រ័យ គុណ​កែវ​ទាំងបី និង​វត្ថុ​ស័ក្តិ សិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា​សម្តេច​ឲ្យមាន​សុខភាព​ល្អ​បរិបូរណ៍ កំលាំង​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា និង​អាយុ​យឺនយូរ​ដើម្បី​ដឹកនាំ​កម្ពុជា​តរៀង​ទៅ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ សប្បុរសជន និង​ពុទ្ធ បរិស័ទ​នៅ​ទីជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​ចាប់មគ្គផល​ធ្វើបុណ្យ សូម​ទទួលយក​នូវ​ផលានិ​សង្ឃតាមស​ទ្ធារៀ​ងៗ​ខ្លួន និង​សូម​ទទួលយក​នូវ​ពរជ័យ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!