ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​កសាង​អាគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល អាគារ​មូលដ្ឋាន​អាវុធហត្ថ និង​សាលា​សង្កាត់​បាវិត ខេត្ត​ស្វាយរៀង​

ខេត្ត​ស្វាយរៀង ៖ ព្រឹក​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អាគារ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​បាវិត ,​អាគារ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត និង​សាលាសង្កាត់​ក្រុង​បាវិត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដោយ​មាន​ការ​ចូក​រួម​ពី​លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​អភិបាល អភិបាលក្រុង​បាវិត លោ​ស្នងការរង មេ​វញ្ជា​ការរង ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត លោកនាយ នាយរង​ការិយាល័យ​ជំនាញ ស្នងការ​នគរបាល​ខេត្ត លោក​អធិការ អធិការរង នាយ នាយរង​ប៉ុស្តិ៍ ក្រុង​បាវិត និង​តំណាង​ក្រុមហ៊ុន ក​ស៊ីណូ​មួយចំនួន ។​

អាគា​រទាំង​៣​ខាងលើ​ដែល​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​បុកគ្រឹះ​សាងសង់​នៅ​ព្រឹក​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​រដ្ឋបាល​ខេត្ត​ស្វាយរៀង​សម្រេចបាន ស្របតាម​ទិសដៅ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បម្រើអោយ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។​

​អាគារ​ទាំងបី​ខាងលើ​កសាង​នៅ​ជាប់​ផ្លូវ​ជាត់​លេខ​១ ក្នុង​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!