ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ឯកឧត្តម គួច ចំរើន ៖ «​សំរាម​មិន​គួរ​អោយ​ស្អប់ខ្ពើម​ទេ តែ​អ្នក​ចោល​សំរាម​ផ្តេសផ្តាស ជា​រឿង​ដែល​មិនល្អ​»

ព្រះសីហនុ ៖ “​សំរាម​មិន​គួរ​អោយ​ស្អប់ខ្ពើម​ទេ តែ​អ្នក​ចោល​សំរាម​ផ្តេសផ្តាស ជា​រឿង​ដែល​មិនល្អ​” ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ខណៈ​ឯកឧត្តម បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ធ្វើ​យុទ្ធនាការ​សំអាត​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ឯកឧត្តម ថ្លែង​នៅ​ថ្ងៃនេះ​ថា យើង​ជួបជុំគ្នា គោលដៅ​យើង គឺ​ប្រមូល​សំរាម​ចេញ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងនេះទៅទៀត​ពាក់ព័ន្ធ​នឹង​សំរាម​សេសសល់​នេះ សុំ​អោយ​អ្នកប្រេីប្រាស់​សំរាម​ទាំងអស់ ត្រូវមាន​ការយល់ដឹង​អោយបាន​ច្បាស់​អំពី​សំរាម​។​

​អភិបាលខេត្ត​ព្រះសីហនុ បន្តថា ទោះបីជា​មាន​យុទ្ធនាការ​ប្រមូល​សំរាម​ចេញពី​ក្រុងព្រះសីហនុ​ថ្ងៃនេះ ប្រាកដ​ណាស់​ថា ការគ្រប់គ្រង​សំរាម​មិនទាន់​បាន​ល្អ​នៅឡើយ​ទេ តែ​យើង​ចាប់ផ្តើម​យល់​ដឹង​អំពី​សំរាម​ពី​ពេល​នេះ​តទៅ​។

​បញ្ហា​សំរាម​កំពុង​រីក​ធំ​ហួស​ពី​សមត្ថភាព​ក្រុមហ៊ុន​ដឹកជញ្ជូន​ចេញ តែ​យ៉ាងណាក៏ដោយ​លោក គួច ចំរើន រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​នឹង​បន្ត​ការខិតខំ​គ្រប់គ្រង​សំរាម​នេះ​អោយបាន​ច្បាស់លាស់ ដេ​ី​ម្បី​រៀបចំ​ផែនការ​អោយបាន​គត់​មុត​ក្នុង​ការដឹកជញ្ជូន​ចេញ​អោយបាន​ទាន់ អោយបាន​គ្រប់​ចំនួន និង​បរិមាណ​ដែល​បាន​បញ្ជូន​ចេញ តែ​លោក​សុំអោយ​មាន​កិច្ចសហការ​គ្នា​ចូលរួម​ពី​គ្រប់​មជ្ឍដ្ឋាន​ទាំងអស់ ក្នុងការ​វេច​ខ្ជប់ ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​។​

​ឯកឧត្តម គួច ចំរើន ថ្លែងបន្ត​ថា បន្ទាប់​ពី​ការជួបជុំ និង​ការប្រមូល​សំរាម​នេះ​ទៅ លោក​ក៏​សុំ​ស្នេី​សុំ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ចូលរួម​នៅ​ទីនេះ បានរួម​គ្នា​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ទៅកាន់​បងប្អូន ប្រជាពលរដ្ឋ​អ្នក​បង្កេីត​សំរាម​នៅ​ទូ​ទាំង​ក្រុងព្រះ​សីហនុ និង​សូម​អោយ​បងប្អូន​អ្នកស្ម័គ្រចិត្ត​ទាំងអស់​នៅ​ទីនេះ ធ្វេី​ខ្លួន​អោយក្លាយ​ទៅ​ជា​ចលករ​សំខាន់​នៃ​អ្នកគ្រប់គ្រង​សំរាម​នៅ​ទី​ក្រុងព្រះសីហនុ ដោយ​ខិតខំ​ផ្សព្វផ្សាយ​អោយ​ទូលំទូលាយ​ទៅកាន់​អ្នកបង្កើត​សំរាម អោយ​ពួកគាត់​មាន​ការយល់ដឹង ចូលរួម ដើម្បី​យើង​មាន​លទ្ធភាព​គ្រប់គ្រង​សម្រាម​អោយបាន​ល្អ យើង​មាន​លទ្ធភាព​ថែទាំ​អនាម័យ បរិស្ថាន នៅ​ក្រុងព្រះសីហនុ អោយបាន​ល្អ​ចាប់ពី​ថ្ងៃនេះ​តទៅ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!