ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

អភិបាល ខេត្ត​បាត់ដំបង លោក​ងួន​រតនៈ​បាន​អំពាវនាវ​ដល់ មន្ត្រី​មន្ទីរ​ជំនាញ អាជ្ញាធរ​ក្រុង​ស្រុក​បន្ត​ពិនិត្យ​យកចិត្តទុកដាក់ លើ​សំណង់ ទាំង បី​ប្រភេទ​

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​មន្ត្រី​មន្ទីរជំនាញ អាជ្ញាធរ​ក្រុង​ស្រុក​បន្ត យកចិត្តទុកដាក់​ត្រួតពិនិត្យ​លើ​សំណង់​ទាំង​៣​ប្រភេទ ជា​ពិសេស​សំណង់ ដែល មាន​ហានិភ័យ សំណង់​ខ្ពស់ៗ ប្រសិន​គ្មាន​ប្រវត្តិ​ច្បាស់លាស់ ការសាងសង់​ពុំបាន​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ពុំ​មាន​គុណភាព ត្រូវបំពេញ​ឯកសារ​បិទ មិន​ឱ្យ​បន្ត​ការសាងសង់​តទៅទៀត​។

​ឯកឧត្តម​បាន ថ្លែង​ដូចនេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នា​រសៀល​ថ្ងៃ​សុក្រ​នេះ បន្ទាប់ ពី​មាន​គោលការណ៍​សម្រេច​លើ​វិធានការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព​សំណង់​នៅក្នុង​ដែនដី​រដ្ឋបាល​ខេត្ត​គ្រប់គ្រង ឱ្យមាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ ។ ក្រៅពី​នោះ​ឯកឧត្តម​បាន​សំណូមពរ​ដល់​មន្ទី​រ​ពាណិជ្ជកម្ម​ខេត្ត មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិនិត្យ លើ​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ ហ្គាស​មួយ ចំនួន​ពុំ​ទាន់​បាន បំពេញ​ឯកសារ​ធ្វើ​អាជីវកម្ម សូមឱ្យ​បងប្អូន​អាជីវករ​មក​បំពេញ​បែបបទ​ធ្វើ​អាជីវកម្ម ហើយ​ត្រួតពិនិត្យ​ទីតាំង លក្ខណៈ បច្ចេកទេស ឱ្យបាន​ម៉ត់ចត់ ចៀសវាង​កើតមាន​ហានិភ័យ​ផ្សេងៗ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត និង​ទ្រព្យសម្បតិ្ត របស់​ប្រជាពលរដ្ឋ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​អំណរគុណ​ផង​ដែរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​របស់​រដ្ឋបាល​ក្រុងស្រុក​និង​អង្គភាព​ជំនាញ ព្រមទាំង​សមត្ថកិច្ច​គ្រប់​ថ្នាក់​គ្រប់​ផ្នែក រក្សា​បាន​សភាពការណ៍ សន្តិសុខ សភាពការណ៍ ព្រំដែន និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​កិច្ចប្រតិបត្តិការ បង្ក្រាប ដោយ​ធានា​រក្សា​បាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ៕
​ដោយ​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!