ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​លោកជំទាវ​អមដំណើរ​ដោយ​សហការី បាន​នាំយក​ទេយ្យទាន​ទៀន​ព្រះវស្សា​នៅ​វត្ត​ចំនួន​០៤

ខេត្ត​កំពង់ចាម ៖ ​នៅ​រសៀល​ថ្ងៃ​សុក្រ ១២​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ កក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពេញអង្គ​គណរដ្ឋមន្ត្រី​រួច​មក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកជំទាវ ម៉ក់ ស៊ីថា អមដំណើរ​ដោយ​សហការី បាន​នាំយក​ទេយ្យទាន ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​មក​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​០៤​គឺ​វត្ត​ឥន្ទ​សាល (​វត្ត​ក្បាលកោះ​) វត្ត​សំរិ​ទ្ធិជ័យ (​វត្ត​កោះ​តូច​) វត្ត​សំរិ​ទ្ធិជោគ (​វត្ត​ព្រះអង្គ​ខ្មៅ​) និង​វត្ត​ឥន្ទ​កោ​សី (​វត្ត​កោះជ្រូក​) ដែល​ជា​កន្លែង​ប្រារព្វ​ពិធី ស្ថិតក្នុង​ឃុំ​កោះ​សំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​ជាបឋម​លោក​បាន​សង្ខេប​ជូន​ពុទ្ធបរិស័ទ​ពី​ប្រវត្តិ​បុណ្យ​ចូល​ព្រះវស្សា​ថា​គឺជា​បុណ្យ​មួយ​ដែល​មាន​សារ​:​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា ជា​ពេល​វា​លា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ ក្នុង​រយ​:​ពេល ០៣​ខែ ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ហើយ​បុណ្យ​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ ០១​រោច ខែ​អាសាឍ ដល់​ថ្ងៃ​១៥​កើត ខែ​អស្សុជ​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​ចៅអធិការ​វត្ត ព្រះសង្ឃ តាជី យាយជី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដោយ​បាន​សួរនាំ​ពី​ការងារ​បង្កបង្កើនផល បញ្ហា​ជីវភាព​ប្រចាំថ្ងៃ បញ្ហា​សុខភាព ការ សិក្សារ​រៀនសូត្រ​របស់​បុត្រ​ធីតា ក្រោម​ដំបូល សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន បាន​ល្អប្រសើរ ។ ក្រៅពីនេះ​លោក​ក៏​បាន​ជម្រាបជូន​ផងដែរ ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ដោយ​ផ្តោតជាសំខាន់​ពី​ការរីកចម្រើន​លើ​វិស័យ​កសិកម្ម សេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​ដែល​ជា​ចលករ​ជួយ​ទ្រទ្រង់ និង​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

​សមិទ្ធផល​ដ៏​មានតម្លៃ​ទាំងអស់នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់បែប​យ៉ាង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដោយ​តម្កល់​អត្ថប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ហេតុដូច្នេះ លោក​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មេត្តា​បន្ត​គាំទ្រ​គណ​:​បក្ស​ប្រជាជន​កម្ពុជា និង​ចូលរួម​ថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​របស់​ជាតិ​យើង​ឲ្យបាន​គង់វង្សត​រៀង​ទៅ ។ ក្នុងនាម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ​ក្រោម​ឱវាទ និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ បាន​សម្តែង​អំណរគុណ​ជូន​ចំពោះ​សប្បុរសជន ពុទ្ធបរិស័ទ​នៅ​ទីជិត​ឆ្ងាយ និង​ជា​ពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ឃុំ​កោះសំរោង​ទាំងអស់​ដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន ចាប់​មគ្គផល ផលានិសង្ឃ​ធ្វើ​បុណ្យទាន​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ​យើង​។

​លោក​បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី និង​វត្ថុ​ស័ក្តិ សិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជូនពរ​សម្តេច​ទាំង​បី​ឲ្យមាន​សុខភាព​ល្អ​បរិបូរណ៍ កំលាំង​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា និង​អាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​ប្រកបដោយ​វឌ្ឍនភាព សុខសន្តិភាព ស្ថិរភាព សេចក្តីសុខ​ចម្រើន និង​ការអភិវឌ្ឍ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ឲ្យ​បងប្អូន​ជនរួមជាតិ និង​ជា​ពិសេស​ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត​ទាំងបួន​សូម​ទទួល​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ ដោយ​៖​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!