ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ប្រជាពលរដ្ឋ​ដើរលេង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​រីករាយ ក្រោយ​ផែនការ​រដ្ឋប្រហារ​រប​ស់ជន​ក្បត់ជាតិ​បរាជ័យ ==> លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​ ==> អាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ចិត្ត​រក្សា ជាតិ សាសនា ព្រះមហាក្សត្រ​! ==> ​សុំ​កោតសរសើ​ស្នងកា​រការ​ខេត្ត​បន្ទាយមានជ័យ ចាប់​ក្រុម​ចោរ​ឧទ្ទាម​ក្រៅច្បាប់ ដែល​រត់​រួច​ពី​ស្នាក់ការ​គណបក្ស នៅ​ផ្លូវ​ជាតិ​លេខ​២ ម្តុំ​ចាក់អង្រែ ! ==> ​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​ ==> ​ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​! ==> ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំ​បុក ការពារជាតិ សាសនា ព្រះមហាក្សត្រ​ ==> សម្តេច​ហ៊ុន​សែន​៖​កម្ពុជា​អបអរសាទរ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​និង​ខួប​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​អំបុក ថ្ងៃ​៩ វិច្ឆិកា ទាំងអស់គ្នា​
0

លោក កែ​ន សត្ថា​៖ ពិធី​បុណ្យ​ចូល​ព្រះវស្សា ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាធ​ដល់​ថ្ងៃ ១៥ កើត ខែអស្សុជ​ជា​រៀងរាល់ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​)៖ ពិធី​បុណ្យ​ចូល​ព្រះវស្សា​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាឍ ដល់​ថ្ងៃ​១៥​កើត ខែ​អស្សុជ ជា​រៀងរាល់ឆ្នាំ ដោយ​ពិធី​បុណ្យ​នេះ ត្រូវបាន​ធ្វើឡើង​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​នៃ​យើង​។​

​ការលើក​ឡើង​ដូច្នេះ ជា​ប្រសា​សប៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងឱកាស​រូបលោក​បាន​ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់​ដែលជា​ពុទ្ធបរិស័ទ​បាន​រៀបចំ​ពិធី​ប្រគេន​ទាន​វស្សា និង​តេ​យ្យ​ទាន​ផ្សេងៗ​នៅ​មជ្ឈមណ្ឌល​វិបស្សនា​ធុរៈ ព្រមទាំង​វត្ត​ចំនួន​១៦​វត្ត នៅ​ទូទាំង​ខេត្ត​ផងដែរ​។​

​លោក កែ​ន សត្ថា បាន​លើកឡើង​ទៀត​ថា បុណ្យ​ចូល​វស្សា​នឹង​ចូលមក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ គឺជា​ពិធី​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធសាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ពិធី​បុណ្យ​ចូល​ព្រះវស្សា គឺជា​ការរៀបចំឲ្យ​ព្រះសង្ឃ​ឈប់​សម្រាក​នៅ​ទី​ណាមួយ រឺ​ក្នុង​វត្ត​អារាម​ណាមួយ​ជាក់លាក់ ក្នុង​រយៈពេល​៣​ខែ ក្នុង​រដូវ​ធ្លាក់ភ្លៀង និង​មិន​អនុញ្ញាត​ឲ្យ​និមន្ត​ទៅ​ទី​ឆ្ងាយ ដោយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះ​ឡើយ លើកលែងតែ​មាន​ភារកិច្ច​សំខាន់​ចាំបាច់ ដូច​ជា​ឪពុក​ម្តាយ​ឈឺ​ធ្ងន់ រឺ​និមន្ត​ទៅ​សម្តែងធម៌​ទេសនា​ជាដើម ដោយ​តាំងចិត្ត​ត្រឡប់​មក​វិញ​ក្នុង រយៈពេល ៧​ថ្ងៃ​។​

​សូមបញ្ជាក់​ថា​៖ ពិធី​បុណ្យ​ចូល​ព្រះវស្សា ត្រូវ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាធ​ដល់​ថ្ងៃ​១៥ កើត ខែ​អស្សុជ​។ តែ​ពិធី​ត្រូវបាន​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​កើត ខែ​អាសាឍ ដោយ​មាន​ការចូលរួម​ពី​សំណាក់​បងប្អូន​និង​ចាស់ទុំ​ចំណុះជើងវត្ត នាំគ្នា​ហែរ​ទៀន​វស្សា សំពត់ ស្លា​ដក និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ហែរ​ជុំវិញ​ព្រះវិហារ និង​បន្ទាប់​មក​សម្តែងធម៌​ទេសនា និង​វេរ​ទៀន​វស្សា និង​សម្ភារៈ​ប្រគេន​ព្រះសង្ឃ​។

​ក្នុង​អំឡុងពេល​ចូល​វស្សា​នេះ ក្នុងអំឡុង​រយៈ​៣​ខែ​នេះ បងប្អូន​ដែល​គោរព​ព្រះពុទ្ធសាសនា និយម​ធ្វើ​ចង្ហាន់ នំចំណី និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ មក​ប្រគេន​ជា​បន្តបន្ទាប់​សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នេះ​ក្នុង​អំឡុង​ពេល​នេះ​ដែរ​។​

​ជាក់ស្តែង ថ្ងៃនេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ព្រមទាំង​ថ្នាក់ដឹកនាំ និង​ពុទ្ធបរិស័ទ​បាន​នាំយក​បច្ច័យ​ចំនួន​១៨,៥០០,០០០៛ ក្នុងនោះ បច្ច័យ​របស់ មហា​ឧបាសិកា សុខ អុ​ី​ម មាន​ចំនួន ៨,០០០,០០០៛ និង​ពុទ្ធបរិស័ទ​ផ្សេងៗ ចំនួន​១០,៥០០,០០០៛ ។ បច្ច័យ​ដែល​ទទួលបាន​ទាំងនេះ​នឹង​ត្រូវ​ប្រគេន​តាម​វត្ត​ដូចជា វត្ត​វិបស្សនាធុរៈ​ចំនួន ២,០០០,០០០៛ និង​វត្ត​ចំនួន​១៥​ទៀត ក្នុង​មួយ​វត្ត​ចំនួន​១,០០០,០០០៛ ព្រមទាំង​ជូន​យាយជី​តាជី ចំនួន​១៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​១០,០០០៛ ផងដែរ និង​ទេយ្យទាន ក្នុង​១​វត្ត ប្រគេន ជីវរ​១​លៀង អង្ករ​៥០​គីឡូក្រាម ទៀនវស្សា​វ​១​គូរ ទឹកក្រូច​២​កេះ មី​២​កេះ ទឹកបរិសុទ្ធ​២​កេះ ទឹកត្រី​១​យួរ និង​ទឹក​ស៊ី​អុីវ​១​យួរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!