ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ប្រជាពលរដ្ឋ​ដើរលេង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​រីករាយ ក្រោយ​ផែនការ​រដ្ឋប្រហារ​រប​ស់ជន​ក្បត់ជាតិ​បរាជ័យ ==> លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​ ==> អាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ចិត្ត​រក្សា ជាតិ សាសនា ព្រះមហាក្សត្រ​! ==> ​សុំ​កោតសរសើ​ស្នងកា​រការ​ខេត្ត​បន្ទាយមានជ័យ ចាប់​ក្រុម​ចោរ​ឧទ្ទាម​ក្រៅច្បាប់ ដែល​រត់​រួច​ពី​ស្នាក់ការ​គណបក្ស នៅ​ផ្លូវ​ជាតិ​លេខ​២ ម្តុំ​ចាក់អង្រែ ! ==> ​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​ ==> ​ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​! ==> ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំ​បុក ការពារជាតិ សាសនា ព្រះមហាក្សត្រ​ ==> សម្តេច​ហ៊ុន​សែន​៖​កម្ពុជា​អបអរសាទរ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​និង​ខួប​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​អំបុក ថ្ងៃ​៩ វិច្ឆិកា ទាំងអស់គ្នា​
0

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម រួម​ជាមួយ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចុះ​ពិនិត្រ​មើល​ករណី​បាក់​ច្រាំង​ទន្លេ​ក្នុង​ភូមិសាស្ត្រ ភូមិ​ព្រះ​អណ្តូង និង​ភូមិ​ពាម ស្ថិតនៅ​ឃុំ​ពាម​កោះស្លា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​រួម​និង​សហការី​បាន​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ដើម្បី​ចុះ​ពិនិត្រ​មើល​ករណី​បាក់​ច្រាំង​ទន្លេ​ក្នុង​ភូមិសាស្ត្រ ភូមិ​ព្រះ​អណ្តូង និង​ភូមិ​ពាម ស្ថិតនៅ​ឃុំ​ពាម​កោះស្លា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។

​ការចុះពិនិត្យ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង ការសុំ​កិច្ច​អន្តរាគមន៍​របស់​អាជ្ញា​ធរ​ខេត្តកំពង់ចាម ក្នុង​គោលបំណង​ត្រៀម​ទប់​ស្តាប់​ជាមុន នៅ​ករណី​កើតឡើង​ផ្សេងៗ​ក្នុង​រដូវវស្សា ដូចជា​ការបាក់​ស្រុត​ច្រាំងទន្លេ ឬ​អាច​បណ្តាលមកពី​ការហូរច្រះ​កម្លាំ​ង​ទឹកន្លេ​មេគង្គ ដែល​អាច​ធ្វើអោយ​ខូចខាត​នៅ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាដើម ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រះ​អណ្តូង និង​ភូមិ​ពាម ស្ថិតនៅ​ឃុំ​ពាម​កោះស្លា ស្រុក​ស្ទឹងត្រង់ ប្រមាណ​១៣០​គ្រួសារ ដែល​រង​ផលប៉ះពាល់ ក៍​ដូចជា​រង​ការ​គំរាម​គំហែង​ពី​ការបាក់​ច្រាំងទន្លេ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ ពិសេស​នៅ​រដូវ​ទឹក​ឡើង​នេះ ។ ជាមួយគ្នា​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម រួម​និង​សហការី ក៍​បាន​អញ្ចើញ​ចុះ​ពិនិត្រ​មើល​ផ្លូវខេត្ត​លេខ ២២៣ ដែល​មាន​ប្រវែង​៣០០​ម៉ែត្រ ដែល​ផ្លូវ​នេះ​អាច​ប្រឈម​និង​ការបាក់​ស្រុត​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​សហការី បាន​រិះរក​ពិធី​សាស្ត្រ​មួយចំនួន ដើម្បី​ផ្តល់​ជូន​ទៅ​ដល់​អាជ្ញាធរ​ខេត្ត​កំពង់ចាម ទប់ស្កាត់​កុំឱ្យ​មាន​ការខូចខាត​ក្នុង​រដូវវស្សា​នេះ​។​

​គួររំលឹកថា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បានបញ្ជាក់​ថា​កាល​ពី​រដូវ​ទឹកសម្រក​ទន្លេមេគង្គ​ឆ្នាំ​២០១៨​កន្លងទៅ ចាំង​ទន្លេ​នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ព្រះ​អណ្តូង និង​ភូមិ​ពាម ក្នុង​ឃុំ​កោះស្លា ស្រុក​ស្ទឹងត្រង់ ពិសេស​នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ព្រះ​អណ្តូង ធ្លាប់​ទទួលរង់​នូវ​ការបាក់​ស្រុត​ជា​បន្តប​ន្ទា​ប់ ដែល​បណ្តាល​ឱ្យ ផ្លូវ​ខេត្ត​លេខ​២២៣ ប្រវែង​៣០០​ម៉ែត្រ ប្រឈម​នឹង​ការបាក់​ស្រុត​ដែល​អាច​នាំ​ឱ្យ​កាត់ផ្តាច់​ចរាចរណ៍​ពី​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម ទៅ​ស្រុក​ព្រែក​ប្រសព្វ​ខេត្ត​ក្រចេះ ហើយ​ដោយសារ​រដ្ឋបាល​ខេត្ត​ពុំ​មាន​បច្ចេកទេស និង​ថវិកា​គ្រប់គ្រាន់​ក្នុង​ការសិក្សា​លក្ខណៈ​បច្ចេកទេស ដើម្បី​បញ្ចៀស​ការបាក់​ស្រុត​ច្រាំងទន្លេ​ដែល​នឹង​ឈាន​ដល់​ការ​កាត់ផ្តាច់​ចរាចរណ៍​នៅត្រង់​ចំណុច​ខាងលើ ពិសេស​នៅ​មុន​រដូវ​ទឹក​ឡើង​ឆ្នាំ​២០១៩​នេះ អាជ្ញាធរខេត្ត​បាន​សុំ​កិច្ច​អន្តរាគមន៍​ដល់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បន្ថែមទៀត ក្នុង​ការចុះ​សិក្សា​លក្ខណៈ​បច្ចេកទេស ដើម្បី​ទប់ស្កាត់​ការបាក់​ស្រុត​ផ្លូវ​ខេត្ត​លេខ​២២៣ នៅត្រង់​ចំណុច​ប៉ះពាល់ ខាងលើ​ឱ្យបាន​ទាន់ពេលវេលា​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!