ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ អញ្ជើញពិសា​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​កុមារី​អាយុ ០៣ ឆ្នាំ បាន​លង់ទឹក​ស្លាប់ ខណៈពេល​ម្តាយ​កំពុង​ចូល​បន្ទប់ទឹក​ ​សូម​បងប្អូន​ដែល​មាន​កូនតូចៗ​សូម​ប្រុងប្រយត្ន័​ខ្ពស់​! ==> ​ប្រជាពលរដ្ឋ​ដើរលេង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​រីករាយ ក្រោយ​ផែនការ​រដ្ឋប្រហារ​រប​ស់ជន​ក្បត់ជាតិ​បរាជ័យ ==> លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​ ==> អាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ចិត្ត​រក្សា ជាតិ សាសនា ព្រះមហាក្សត្រ​! ==> ​សុំ​កោតសរសើ​ស្នងកា​រការ​ខេត្ត​បន្ទាយមានជ័យ ចាប់​ក្រុម​ចោរ​ឧទ្ទាម​ក្រៅច្បាប់ ដែល​រត់​រួច​ពី​ស្នាក់ការ​គណបក្ស នៅ​ផ្លូវ​ជាតិ​លេខ​២ ម្តុំ​ចាក់អង្រែ ! ==> ​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​ ==> ​ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​! ==> ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំ​បុក ការពារជាតិ សាសនា ព្រះមហាក្សត្រ​
0

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ ការរៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ៥​ឆ្នាំ លើក​ទី​២ (២០១៩-២០២៣)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អញ្ជើញ​ចូលរួម​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ ការរៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ៥​ឆ្នាំ លើក​ទី​២ (២០១៩-២០២៣) ក្រោម​អធិបតីភាព លោក សំ សា​រ៉ា​ត អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ាម៉​ង់​។

​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នេះ​មាន លោក​អភិបាលរង​ខេត្ត តំណាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​សុខាភិបាល មន្ទីរ​ផែនការ មន្ទីរអប់រំ យុវជន និង​កីឡា សាលាខេត្ត​កំពត និង​សិក្ខាកាម​អញ្ជេី​ញ​មកពី​ខេត្ត​ចំនួន​៦​ទៀត​រួមមាន ខេត្តតាកែវ ខេត្ត​កែប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ធំ និង តំណាង​អង្គការ សង្គម​ស៊ីវិល សរុប​ប្រមាណ ១០០​នាក់​។

​សិក្ខាសាលា​មាន​គោលបំណង​៖
-​ពង្រឹង​បរិស្ថាន​ស្បៀង និង​ឥរិយាបទ​អ្នកប្រើប្រាស់ សម្រាប់​ជម្រើស​អាហារ​សុខភាព ជាពិសេស​ក្នុង​កំឡុងពេល​១០០០​ថ្ងៃ​ដំបូង​
-​ជំរុញ​ផលិតកម្ម​ស្បៀង​ចម្រុះ​ប្រកប​ដោយ​អាហារូបត្ថម្ភ​
-​បង្កើន​ភាព​មាន​ការទទួល​បាន និង​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ សេវា​សុខភាព ដែល​មាន​គុណភាព​
-​លើកកម្ពស់​សមភាព​ក្នុង​ការទទួល​បាន​ស្បៀង​គ្រប់គ្រាន់ ចម្រុះ និង​ប្រកបដោយ​អាហារូបត្ថម្ភ​ល្អ​
-​គាំពារ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​សុខភាព​ពី​ហា​នី​ភ័យ វិបត្តិ​និង​គ្រោះមហន្តរាយ​ធម្មជាតិ​នានា​
-​ធានា​ឲ្យមាន​ការរៀបចំ​អភិបាលកិ​ច្ច​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!