ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ អញ្ជើញពិសា​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​កុមារី​អាយុ ០៣ ឆ្នាំ បាន​លង់ទឹក​ស្លាប់ ខណៈពេល​ម្តាយ​កំពុង​ចូល​បន្ទប់ទឹក​ ​សូម​បងប្អូន​ដែល​មាន​កូនតូចៗ​សូម​ប្រុងប្រយត្ន័​ខ្ពស់​! ==> ​ប្រជាពលរដ្ឋ​ដើរលេង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​រីករាយ ក្រោយ​ផែនការ​រដ្ឋប្រហារ​រប​ស់ជន​ក្បត់ជាតិ​បរាជ័យ ==> លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​ ==> អាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ចិត្ត​រក្សា ជាតិ សាសនា ព្រះមហាក្សត្រ​! ==> ​សុំ​កោតសរសើ​ស្នងកា​រការ​ខេត្ត​បន្ទាយមានជ័យ ចាប់​ក្រុម​ចោរ​ឧទ្ទាម​ក្រៅច្បាប់ ដែល​រត់​រួច​ពី​ស្នាក់ការ​គណបក្ស នៅ​ផ្លូវ​ជាតិ​លេខ​២ ម្តុំ​ចាក់អង្រែ ! ==> ​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​ ==> ​ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​! ==> ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំ​បុក ការពារជាតិ សាសនា ព្រះមហាក្សត្រ​
0

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​សហការី បាន​អ​ញើញ​មកជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ធ និង​ប្រគល់​ផ្ទះ​សប្បុរ​ធម៌​ទី​០៥ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ឧត្តម​ប្រធាន និង​សប្បុរសជន​ជូន​លោកយាយ វ៉ា អេង ព្រះជន្ម​៨៥ នៅ​ភូមិ​គគរ​១ ស្រុក​កំពង់សៀម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ចាម ៖ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ចូលរួម​ការរៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធី​រុក្ខ​ទិវា និង​ទទួល​ស្វាគមន៍​ព្រះរាជ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះ​នឹង​យាង​ចូលរួម​ជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​រុក្ខទិវា ៩ កក្កដា នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​០៣​ឃុំ​នៃ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម រួមជាមួយ ឯកឧត្តម លន់ លឹម​ថៃ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​សហការី​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ប្រគល់​ផ្ទះ​សប្បុរសធម៌​ទី​០៥ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ឯកឧត្តម​ប្រធាន និង​សប្បុរសជន​ជូន​លោកយាយ វ៉ា អេង ព្រះជន្ម​៨៥​ឆ្នាំ នៅ​ភូមិ​គគរ​១ ឃុំ​គគរ ស្រុក​កំពង់សៀម ដែល​បាន​ជួបប្រទះ​ការលំបាក​ជីវភាព ខ្វះ​ទីជម្រក​ស្នាក់នៅ និង​គ្មាន​ទីពឹង​។​

​នៅក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នា​ព្រឹក​នេះ ឯកឧត្តម​ប្រធាន​ក៏​បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នូវ​សម្ភារ​ប្រើប្រាស់ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាជន​ចំនួន​១១​គ្រួសារ រស់នៅ ក្នុង​ភូមិ​ដែល​កំពុង​ជួប​ភាពខ្វះខាត​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធាន និង​សហការី​បាន​ហូប​នំ​បញ្ចុក​សាមគ្គី​សម្តេច​តេជោ ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង​ស្និទ្ធស្នាល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!