ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

នាយ​សង្កាត់រដ្ឋបាល ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង មិន​ហ៊ាន​បង្ក្រាប មេ​ឈ្មួញ​ឈើ ប្រភេទ​លេខ​២ ឈ្មោះ វឿន ទុក​អោយ​មេ​ឈ្មួញ រូប​នេះ​ដឹក​ជញ្ជូន ឈើ​ពី​ខេត្ត​ព្រះវិហា ឆ្ពោះ​ទៅ​ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប យ៉ាង​រលូន​គេ​សង្ស័យ បាន​លាភ​ស​ក្ករៈ ហើយ ទើប​មិន ហ៊ាន​បង្ក្រាប​

(​ខេត្ត​ឧត្ដរមានជ័យ​)៖ តាម​សេចក្ដីរាយការណ៍ មួយ​បាន​អោយដឹង ថា​មេ​ឈ្មួញ​ដឹក​ជញ្ជូន ឈើ​ប្រភេទ​លេខ​២ ខុស​ច្បាប់​របស់​ឈ្មោះ វឿន បានធ្វើ​សកម្មភាព ដឹកជញ្ជូន​តាម​គោយន្ត កែឆ្នៃ​ស្ទើ​រាល់​យប់ ចេញពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ទី​ស្នាក់​របស់ លោក ជៀល សុផល ជាយ​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ស្រុក​ត្រពាំង ប្រាសាទ​និង ទីស្នាក់ការ លោក​គង់ សារ៉េត នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង និង​ឆ្ពោះទៅ​ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប បាន​យ៉ាង​រលូន​ទៅវិញ ដោយ​គេ​សង្ស័យថា មាន​ការបើក​ដៃ​ពី លោកនាយ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ​ទាំង ពី​ស្រុក​ហើយ​ទើប គ្មាន​ការបង្ក្រាប​។​

​បើ​យោង​តាម​ប្រភព ពី​ពលរដ្ឋ​បានអោយ ដឹង​ថា​មេ​ឈ្មួញ​ឈ្មោះ វឿន រូបនេះ​បាន​យក​គោ យន្ត​កែឆ្នៃ​មួយ គ្រឿង​ដឹក​ឈើ ប្រភេទ​លេខ​២ ចេញពី​ខេត្ត ព្រះវិហារ​ស្ទើ​រៀង រាល់​យប់​ឆ្ពោះ ទៅ​ខេត្ត​សៀមរាប​និង បាន​ប្រើប្រាស់ រថយន្ត​មួយ​គ្រឿង ទៀត​បើក អម​គោយន្ត​កែឆ្នៃ ដឹក​ឈើ​ដើម្បី រត់​ការ​តាម​ផ្លូវ​និង បង់លុយ​ជូន​មន្ត្រី សមត្ថកិច្ច​ដែរ​ឈរ នៅលើ​ផ្លូវ​ដើម្បី ជៀសវាង​ធ្វើ ការឃាត់​ឬ​ក៍​សួ​នាំ​។​

​ប្រភព​ដដែល អោយដឹង​ទៀត ថា​មេ​ឈ្មួញ ឈ្មោះ វឿន ត្រូវបាន​គេ​ស្គាល់ ហើយ​ល្បីល្បាញ​ខាង ដឹកជញ្ជូន​ឈើ ប្រភេទ​លេខ​២ តាម​គោយន្ត​កែឆ្នៃ នេះ​យូ​ណាស់​មក ហើយ​តែ​គ្មាន​មន្ត្រី​អាជ្ញាធរ​មាន សម្ថ​ត​កិច្ច​ក្នុង​មូលដ្ឋាន ណា​អើ​រពើរ​នោះឡើ ជាពិសេស លោក​ជៀល សុផល​និង​លោក​គង់ សារ៉េត​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ទាំង​ពី​មិន​ដែរ​ធ្វើ ការបង្ក្រាប​ទៅ លើ​មេ​ឈ្មួញ ដឹក​ឈើ​ខុសច្បាប់ ឈ្មោះ វឿន ម្ដង​ណា​ឡើង មានតែ​នាំគ្នា​អង្គុយចាំ ទទួល​ផល​ពី​ការ​ហុច សំណែន​ដែល មេ​ឈ្មួញ​ម្នាក់នេះ សែន​ថ្វាយ តែប៉ុណ្ណោះ ។​

​ដោយសារ​តែ​ទង្វើរ របស់​លោកនាយ សង្កាត់​រដ្ឋបាល​ព្រៃ ឈើ​ទាំង​ពីរ គឺ​លោក ជៀល សុផល និង លោក គង់ សារ៉េត បាន​ធ្វើ​ការឃុបឃិត​គ្នា និង​បើកដៃ​អោយ មេ​ឈ្មួញ​ដ៏​ល្បី ឈ្មោះ វឿន ដឹកជញ្ជូន​ឈើ​ទ​ឆ្លង កាត់​ទីស្នាក់ការ​របស់​ខ្លួន ដោយ​មិន​បង្ក្រាប​អញ្ចឹង ហើយ​បានជា មេ​ឈ្មួញ​រូប នេះ​អាច​ដឹកជញ្ជូន ឈើ​ទៅ​ដល់​ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប​បាន យ៉ាង​រលូន​បែបនេះ​។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី ខាងលើ​ក្រុម​ការងារ អង្គភាព​សារព័ត៌មាន​យើង បាន​ធ្វើ​ការទំនាក់ទំនង ទៅ​លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល ព្រៃឈើ​ស្រុក ត្រពាំង​ប្រាសាទ តាម ទូរស័ព្ទ​លោក​ឆ្លើយ ថា​មេ​ឈ្មួញ​ឈ្មោះ វឿន រូ​ន​នេះ​បាន ដឹក​ឈើ​ចេញ មក​ជិត​ភ្លឺ​ហើយ ពិបាក​បង្ក្រាប​ណាស់ តែបើ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ ស្រុក​អន្លង់វែង​បង្ក្រាប លោក​ក៍​បង្ក្រាប​ដែរ​។​

​ចំណែក​លោក គង់ សារ៉េត នាយ​សង្កាត់ រដ្ឋបាល​ស្រុក អន្លង់វែង​វិញ​លោក បាន​ឆ្លើយ​តាម​ទូរស័ព្ទ​វិញ​ថា លោក​កំពុងតែ​ឈឺ សម្រាក​នៅ​ឯក​ផ្ទះ ហើយ​រឿង​ឈើ​ដឹក តាម​រថយន្ត​គោយន្ត​កែឆ្នៃ ទាំង​នេះ​លោក​មិន​បានដឹង​ទេ​។​

​ជុំវិញ​ករណី​ខាងលើ នេះ​អង្គភាព សា​ព័ត៌មាន យើង​រងចាំ​ការ បំភ្លឺ​បន្ថែម​ពី មន្ត្រី​ពាក់ព័ន្ធ ទាំង​ពីរ​សង្កាត់ រដ្ឋបាល​ព្រៃ​ខាង លើ​នេះ​រាល់ ម៉ោង​ធ្វើការ​៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!