ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ អញ្ជើញពិសា​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​កុមារី​អាយុ ០៣ ឆ្នាំ បាន​លង់ទឹក​ស្លាប់ ខណៈពេល​ម្តាយ​កំពុង​ចូល​បន្ទប់ទឹក​ ​សូម​បងប្អូន​ដែល​មាន​កូនតូចៗ​សូម​ប្រុងប្រយត្ន័​ខ្ពស់​! ==> ​ប្រជាពលរដ្ឋ​ដើរលេង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​រីករាយ ក្រោយ​ផែនការ​រដ្ឋប្រហារ​រប​ស់ជន​ក្បត់ជាតិ​បរាជ័យ ==> លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពត​ ==> អាវុធហត្ថ​រាជធានី​ភ្នំពេញ រួច​ចិត្ត​រក្សា ជាតិ សាសនា ព្រះមហាក្សត្រ​! ==> ​សុំ​កោតសរសើ​ស្នងកា​រការ​ខេត្ត​បន្ទាយមានជ័យ ចាប់​ក្រុម​ចោរ​ឧទ្ទាម​ក្រៅច្បាប់ ដែល​រត់​រួច​ពី​ស្នាក់ការ​គណបក្ស នៅ​ផ្លូវ​ជាតិ​លេខ​២ ម្តុំ​ចាក់អង្រែ ! ==> ​ចូលរួម​ហូប​អំបុក​ខ្មែរ​ទាំងអស់​គ្នា រួមគ្នា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​ ==> ​ខេត្ត​កំពង់ធំ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ដ្រី​ជលផល និង​សមត្ថកិច្ច​ក្នុង​មូលដ្ធាន​ ==> ​ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​! ==> ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ជាង​១០​ម៉ឺន​នាក់ សប្បាយរីករាយ ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំ​បុក ការពារជាតិ សាសនា ព្រះមហាក្សត្រ​
0

​សម្តេច​តេជោ ហ៊ុន សែន​អញ្ជើញ​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​សៅរ៌ ៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស និង​ការប្រកាស​ចេញ​ជា​ផ្លូវការ​នូវ “​យុទ្ឋសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ហើយ​និង​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ឋិ​មនុស្ស UN ប្រកបដោយ​ជោគជ័យ​បំផុត​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​។​

​សូម​អរគុណ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប​ទាំងអស់ ដែល​បាន​មក​ទទួល​ស្វាគមន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​យ៉ាង​កុះករ​នៅ​ទីក្រុង​ហ្សឺ​ណែ​វដែល​បង្ហាញ​នូវ​ការគោរព​ស្រឡាញ់​គាំទ្រ​និង​ជឿជាក់​ឥត​ងាករេ​ចំពោះ​សម្តេច​តេជោ​ហ៊ុនសែន​ដែល​បាន​ដឹកនាំ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​ពិត​រហូតមក​ដល់​សព្វ​ថ្ងៃ​។​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា ៕
​ដោយ​៖​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!