ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

កោះអញ្ជើញ​អាជីវករ​ជាប់​ព័ន្ធ មក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​បទ​ប្បញ្ញត្តិ​ក្នុង វិស័យ​អាទិភាព សម្រាប់​អ្នក​ជាប់​ព័ន្ធ​តូច និង​មធ្យម​

កោះអញ្ជើញ​អាជីវករ​ជាប់​ព័ន្ធ មក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​បទ​ប្បញ្ញត្តិ​ក្នុង វិស័យ​អាទិភាព សម្រាប់​អ្នក​ជាប់​ព័ន្ធ​តូច និង​មធ្យម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ច្បាប់​បទ​ប្បញ្ញត្តិ​នានា និង​សេចក្តីនែនាំ​ថ្មីៗ​ជាពិសេស​ការលើកទឹកចិត្ត​ផ្នែក​ព័ន្ធ​ដា​ក្នុង​វិស័យ​អាទិភាព​សម្រាប់​អ្នក​ជាប់​ព័ន្ធ​តូច និង​មធ្យម នៅ​ព្រឹក ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ ២០១៩ ក្នុង​សាលប្រជុំ​សណ្ឋាគារ​ព្រះ​ច័ន្ទ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ថា សិក្ខាសាលា​នេះ​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ស្តីពី​ច្បាប់​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​អាទិភាព​សម្រាប់​អ្នក​ជាប់​ព័ន្ធ​តូច និង​មធ្យម​ឲ្យបាន​យល់ដឹង ដែល​មាន​មន្ត្រីជាន់ខ្ពស់​ចូលរួម លោក​បណ្ឌិត កែន​សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា លោក​ខេង​ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​ព្រឹម​សាលី ប្រធាន​សាខា​ពន្ធដា​ខេត្ត អង្គភាព​ពាក់ព័ន្ធ និង​មន្ទីរ​ជុំវិញ​ខេត្ត និង​អាជីវករ​មកពី​គ្រប់​ទីកន្លែង​៣០០​នាក់​។​

​ជា​កិច្ច​ស្វាគមន៍ លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថា ការកោះអញ្ជើញ​អាជីវករ​ជាប់ពន្ធ​មក​សិក្ខាសាលា​នេះ​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ស្តីពី​ច្បាប់​បទ​ប្បញ្ញត្តិ​នានា​និង​សេចក្តីណែនាំ​ខ្លីៗ​និង​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដា​ក្នុង​វិស័យ​អាទិភាព​សម្រាប់​អ្នក​ជាប់​ព័ន្ធ​តូច និង​មធ្យម​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា ក្នុង​រយះពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ សាខា​ពន្ធដា​ខេត្ត​បន្ទាយមានជ័យ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​សារពើពន្ធ​ជូន​រដ្ឋ​បាន​លើស​ផែនការ​ជា​រៀងរាល់ឆ្នាំ​ជា​ពិសេស​ឆ្នាំ​២០១៨​កន្លងទៅ​នេះ​សាខា​ពន្ធដា​ខេត្ត​បន្ទាយមានជ័យ​ប្រមូល​ពន្ធ​បាន​ចំនួន ៦១.០៤៩​លាន​រៀល ស្មើ​១៥.៣​លាន​ដុល្លា ធៀប​និង​ផែនការ ២៨.០៦២​លាន​រៀល ស្មើ​៧.០១​លាន​ដុល្លា​ស្មើ​និង​២១៨% ។ ហើយ រយះពេល​៦​ខែ​ដើមឆ្នាំ ២០១៩​នេះ​សាខា​ពន្ធដា​ខេត្ត​បន្ទាយមានជ័យ​រក​ចំណូល​ប្រមូលបាន​ចំនួន​៤៣.១៦៩​លាន​រៀល​ស្មើ​និង​១០.៨​លាន​ដុល្លា​ធៀប​និង​ផែនការ​៣៩.៨៧៥​លាន​រៀល​ស្មើ​និង​៨​ង​៩.៩៨​លាន​ដុល្លា​ស្មើ​និង​១០៨%​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​បណ្ឌិត កែន​សម្បត្តិ បាន​មានប្រសាសន៍ថា​ក្នុង​សិក្ខាសាលា​នោះ​សូម​សិក្ខាកាម​ទាំងអស់​ត្រង់ត្រាប់​ស្តាប់​គ្រូ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​អាទិភាព​សម្រាប់​អ្នក​ជាប់ពន្ធ​តូច និង​មធ្យម​ឲ្យបាន​យល់​អំពី​ខ្លឹមសា សារពើពន្ធ ដើម្បី​ឲ្យមាន​មូលដ្ឋាន​ក្នុង​ការអនុវត្ត​រាល់​ឯកសារ​គតិ​យុទ្ធ​នានា​ជុំវិញ​ការអនុវត្ត​យុទ្ធសាស្ត្រ កៀរគ​រក​ចំណូល​រយះពេល​ធ​ម្យ​ម​ជូន​រដ្ឋ ដែល​អង្គ​សិក្ខាសាលា​និង​ធ្វើ​បទ​បង្ហាញ​អំពី​ទី​១ ការកែទម្រង់​របស់​អង្គភាព​ពន្ធដា ទី​២​សមិទ្ធផល​របស់​អង្គភាព​ពន្ធដា ទី​៣ អនុក្រឹត្យ​លេខ​១២៤ អ ន ក្រ ទី​៤​ប្រកាស​លេខ​១០០ ស ហ វ ប្រក ទី​៥​សេចក្តីណែនាំ​លេខ​០០១ សហវ និង​ទី​៦​សេចក្តីណែនាំ​លេខ​២០៥១៥​អ​ពដ​។​

​លោក​បណ្ឌិត កែន​សម្បត្តិ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ដោយសារ​តែ​កិច្ចប្រជុំ​នេះ មាន​រយះពេល​ខ្លី​អង្គសិក្ខាសាលា​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​តាមដាន​ស្តាប់​រាល់​ការ​ធ្វើ​បទ​បង្ហាញ និង​រាល់​ការធ្វើ​សំណួរ​ចំពោះ​ចំណុច​ណា​ដែល​មាន​ភាព​ស្រ​ពិ​ច​ច្រ​ពិលឬ​នៅ​មាន​ភាព​ស្កាក់​ស្ទើរ​ក្នុង​ការអនុវត្ត​ព្រោះនេះ​ជា​ឪ​កាស​ដ៏​វិសេសវិសាល​សម្រាប់​មន្ទី​រព​ន្ធ​ដា​ខេត្ត ក៏​ដូច​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​ឲ្យទទួល​បាន​ជោគជ័យ​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​លោក លោកស្រី អាជីវករ​ពាណិជ្ជករ​ដែលជា​អ្នក​អនុវត្តន៍​ការបង់ពន្ធ​ជូន​រដ្ឋ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.