ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

​ព្រឹក​នេះ ប្រកាស​ចូល​កាន់តំណែង​ទេសរដ្ឋមន្ដ្រី គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស​លោក ញឹម វណ្ណដា​

​ព្រឹក​នេះ ប្រកាស​ចូល​កាន់តំណែង​ទេសរដ្ឋមន្ដ្រី គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស​លោក ញឹម វណ្ណដា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ប្រារព្ធ​ពិធី​តែងតាំង និង​ចូល​កាន់​មុខតំណែង អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តីសម្រេច​មួយ តែងតាំង​លោក គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស​លោក ញឹម វណ្ណដា ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង​។​

​សេចក្តីសម្រេច​នេះ​ក៏​បាន​បញ្ចប់​តំណែង លោក ញឹម វណ្ណដា ពី​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផងដែរ​។​
​មូលហេតុ​ដែល​ដក​តំណែង លោក ញឹម វណ្ណដា ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែ​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ ក្រោយ​ឧបទ្ទហេតុ រំលំ​បាក់​អគារ​៧​ជាន់ ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់សិប​នាក់​។​

​ក្នុង​តួនាទី​ជា អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា គេង​សង្កេតឃើញថា លោក គន់ គីម បាន​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ចុះ​ទៅ​ដល់​មូលដ្ឋាន ក្នុង​គោលបំណង​ស្វែងយល់​ពី​ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​សមាជិក សមាគម​អតីតយុទ្ធជន​កម្ពុជា ព្រមទាំង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ផង​ដែរ ។​

​គួរ​ជម្រាប​ថា បច្ចុប្បន្ន​ទេសរដ្ឋមន្ដ្រី គន់ គីម មាន​តួនាទី​ជា អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​សមាគម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.