ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

​ជនសង្ស័យ​១០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​វាយ​ប្លន់​ម៉ូតូ​អ្នកដំណើរ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ព្រឹក​នេះ​

​ជនសង្ស័យ​១០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​វាយ​ប្លន់​ម៉ូតូ​អ្នកដំណើរ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ជនសង្ស័យ​ចំនួន​១០​នាក់ ដែល​ធ្វើ​សកម្មភាព​ស្ទាក់ វាយ ប្លន់​ម៉ូតូ​អ្នកដំណើរ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​សមត្ថកិច្ច​ខេត្ត​កំពត កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រឹក​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្ទាក់​វាយ​ប្លន់​ម៉ូតូ​ម៉ាក​C125 ផលិត​ឆ្នាំ​២០១៩ មួយ​គ្រឿង​របស់​ជនរ​ង​គ្រោះ​ជិះ​គ្នា​បី​នាក់ ១.​ឈ្មោះ ជឹម វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ,២.​ឈ្មោះ ជឹម សិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៣.​ឈ្មោះ ច្រឹក ឡុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​ត្រូវជា​បងប្អូន​នឹង​គ្នា​) ដែល​កំពុង​ធ្វើដំណើរ​តាម​ដង​ផ្លូវជាតិ​លេខ​៣(​កំពត​-​វាលរេញ​) ចំណុច​ខាងលិច​ផ្លូវ​ឡើង​ទៅ​រមណីយដ្ឋាន ឋានសួគ៌​បូកគោ ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ដោយ​សកម្ម​ខាងលើ ក្រុម​សង្ស័យ​បាន​ជិះ​ម៉ូតូ​កៀរ រួច​ធាក់​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​ឱ្យ​ដួល រួច​យក​ដំបង ដំ​ថ្ម​វាយ​ទៅលើ​ជនរងគ្រោះ ហើយ​ប្លន់​ម៉ូតូ​ជិះ​ឆ្ពោះទៅ​ទិស​ខាងលិច ហើយ​ក្រោយពី​មាន​បណ្តឹង​របស់​ម្ចាស់​ម៉ូតូ ទើប​កម្លាំង​សមត្ថកិច្ច​សហការ​គ្នា ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ម្តុំ​ស្ពាន​កំពង់​ស្មាច់ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រួច​នាំ​ខ្លួន​ជនសង្ស័យ​មកកាន់​ស្នងកា​រដ្នា​ន​នគរបាល​ខេត្ត​កំពត​តែ​ម្តង​។​

​សមត្ថកិច្ច​បាន​បន្តថា ការបង្ក្រាប​ជនសង្ស័យ​១០​នាក់​នេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ប្រតិ​ប​តិ្ត​ការ​នេះ​កម្លាំង​បានដក​ហូត​ម៉ូតូ​របស់​ជនសង្ស័យ​ចំនួន​៥​គ្រឿង​ដែល​គេ​ជិះ​ឌុប​គ្នា​ធ្វើ​សកម្មភាព​ផងដែរ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ក្រុម​ជនសង្ស័យ​ទាំង​១០​នាក់​រួមមាន​៖ ១/-​ឈ្មោះ ឡុង បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​, ២/-​ឈ្មោះ វី សុខ​យី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​កូក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​, ៣/-​ឈ្មោះ ឈួន សិលា ហៅ​ឡា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ផ្ទះ​ជួល ភូមិ​ក្រោលគោ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​, ៤/-​ឈ្មោះ គឹម រិទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ , ៥/-​ឈ្មោះ សេង វីរៈ ហៅ​ប៉ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ , ៦/-​ឈ្មោះ សុផាត សុ​បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គីឡូម៉ែត្រ​៧ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ,៧/-​ឈ្មោះ រី​ម ដា​រ៉ា​ចាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ,៨/-​ឈ្មោះ អ៊ុ សែន​ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គីឡូម៉ែត្រ​កេខ​៧ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ,៩/-​ឈ្មោះ សាត ភា​រ៉ុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ,១០/-​ឈ្មោះ នី ស្រី​ខួច ភេទ​ស្រី អាយុ​១៧​ឆ្នាំ នៅ​តា​ស្គរ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​សាកសួរ ជនសង្ស័យ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេ​ត​ត​កំពត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.