ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​អគារ​សម្ភព​បន្ទប់​រង់ចាំ ៤​កន្លែង​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លា​ន ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ការ​

ព្រះវិហារ ៖​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​មិថុនា​ឆ្នាំ​២០១៩​ឯកឧត្តម អ៊ុន ចាន់​ដា អ​អភិបាលខេត្ត​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ការ នូវ​អគារ​សម្ភព​បន្ទប់​រង់ចាំ ៤​កន្លែង​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​តម្លៃ​ជាង ១០​មុឺន​ដុល្លាន នៅ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត​ដោយ​មាន​ការចូលរួម​ពី​មេបញ្ជាការ​កងកម្លាំង​ទាំង​បី​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលស្រុក​ជាំ​ក្សាន្ត មេឃុំ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្តូរ​ឥរិយាបថ​ពី​សម្រាលកូន​ដោយ​ឆ្មប​បុរាណ​នៅ​តាម​ផ្ទះ ងាក​មក​សម្រាលកូន​តា​ម មណ្ឌល សុខភាព​វិញ​ទើប​ជា​ការប្រសើរ និង​មាន​សុវត្ថិភាព ព្រមទាំង​ចូលរួម​សម្អាត​អនាមយ័ បរិស្ថាន​ជុំវិញ​ផ្ទះ​និង​ដាក់​ថ្នាំ​អាល់​បែ​ត​តាម​ពាងទឹក​បំបាត់​មូស ដើម្បី​ការពារ​កុំឲ្យ​កើត​ជំងឺគ្រុនឈាម គ្រុនចាញ់​ផងដែរ​។​

​សូម​រំលឹក​ដែរ​ថា អគារ​សម្ភព​បន្ទប់​រងចាំ​ចំនួន​០៤​កន្លែង​រួម​មាន​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំ​ក្សាន្ត មណ្ឌល​សុខភាព​សែន​រុងរឿង​០៤ មណ្ឌល​សុខភាព​យាង និង​ប៉ុស្តិ៍​សុខភាព​អន្ទិល ក្រោម​ជំនួយ​អភិវឌ្ឍ​សកល​នៃ​ប្រទេស​កាណាដា តាមរយះ​អង្ក​ការ​អាត្រា​កម្ពុជា ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!